ភាគទី30 : អូនមិនមែនបេះដូងថ្មដែលមិនចេះអន់ចិត្តមិនចេះឈឺចាប់ទេ
« ហេតុអ្វីអូនធ្វើបែបនេះដាក់បង? » អុីប៉ូសម្រក់ទឹកភ្នែកនាយមិនអាចទ្រាំបានទេចំពោះរឿងអស់ទាំងនេះរឹតតែទទួលមិនបាន
មិនបានទាន់យកកាហ្វេផងអុីប៉ូប្រញាប់ចូលទៅក្នុងក្រុមហ៊ុនទៅរកចាន់ភ្លាមៗដេីម្បីនិយាយជាមួយអោយដឹងគ្នាតែម្តង។
អុីប៉ូបានមកចំពេលដែលចាន់បានជូនដំណើរហុងសុីងចេញដែលឃេីញបែបនេះប្រៀបដូចជាបញ្ឆេះកំហឹងនាយកាន់តែខ្លាំងហើយបេះដូងលោតឈឺ
ខ្ទោកៗ« មេីលអូនចុះនៅជាមួយគេញញឹមស្រស់ដល់ហើយ » អុីប៉ូដេីរមករកចាន់ធ្វើចិត្តអោយត្រជាក់បំផុតគ្រប់គ្រងកំហឹងដែលកំពុងពុះកញ្ជ្រោល និយាយជាមួយធម្មតាៗ
« បងកំពុងតែនិយាយអ្វីនឹង? » ចាន់សេីចបន្តិចនឹងញាក់ចិញ្ចើមទៅកាន់អុីប៉ូសួរទាំងឆ្ងល់ មេីលចុះគេនិយាយប្លែកខ្លាំងណាស់
« ចាន់តេីអូនស្រឡាញ់បងទេ? » អុីប៉ូចាប់ចាន់
អោយមេីលមុខនាយអោយចំនាយចង់ដឹងចម្លេីយពីមាត់របស់ចាន់យ៉ាងពិតប្រាកដ« បងប្លែកខ្លាំងណាស់ហេតុអ្វីបងសួរបែបនេះ? » ចាន់ចេះតែឆ្ងល់ខ្លាំងហើយសុខៗមកសួរសំណួរបែបនេះចាំបាច់ឆ្លេីយធ្វេីអ្វីបេីទង្វើបានបញ្ជាក់ហើយ រស់នៅជាមួយគ្នារាល់តែថ្ងៃចាំបាច់អោយនិយាយទេ?
« ឆ្លើយប្រាប់បងមក! » អុីប៉ូមិនចង់និយាយអ្វីច្រើននោះទេគ្រាន់តែចង់ដឹងចម្លើយពីមាត់របស់ចាន់យ៉ាងអន្ទះសា
« អូនទៅធ្វើការបន្តសិនហើយ » ចាន់គេចវេសមិនព្រមឆ្លេីយហេីយមុខចាប់ផ្តេីមក្រហមអស់ទៅហេីយដែលមកសួរចំៗបែបនេះគឺភាំងណាស់
« ដោយសារតែមកពីហុងសុីងមែនទេចាន់?ហេតុអ្វីអូនក្បត់បង? » អុីប៉ូអស់សំណើចបន្តិចនេះច្បាស់ណាស់ថាចាន់គឺគេចវេសមិនចង់ឆ្លើយ
« អូនដឹងថាប្រច័ណ្ឌតែបងក៏មិនគួរមកនិយាយបែបនេះដែរ » ចាន់បម្រុងដេីរចេញស្រាប់តែបង្អាក់
ដំណើរភ្លាមៗដែលលឺអុីប៉ូបែបនោះ ដឹងថាអុីប៉ូចូលចិត្តប្រច័ណ្ឌតែពេលនេះគេកំពុងតែយល់ច្រឡំ
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...