8

306 8 0
                                    

ភាគទី8 :សម្រាកអោយស្រួលទៅបារម្ភខ្លួនឯងកុំបារម្ភពីអ្នកដទៃខ្លាំងពេក

« តោះ » ស៊ូជីជួយគ្រាអុីប៉ូអោយចូលទៅក្នុងឡាហើយបេីកយ៉ាងលឿនប្រញាប់ទៅមន្ទីរពេទ្យ ជីវិតមនុស្សពេលនេះសំខាន់ណាស់ បេីជួយមិនទាន់អាចសោកស្តាយមួយជីវិត។

យូរបន្តិចទេីបមកដល់មន្ទីរពេទ្យដោយសារតែដៃម្ខាងត្រូវគ្រាប់កាំភ្លេីងហូរឈាមចេញមកច្រើនពេកអុីប៉ូត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់សិន

« សាច់ញាតិនៅរងចាំទីនេះសិន » មកដល់មុខបន្ទប់អ្នកគ្រូពេទ្យម្នាក់បាននៅរារាំងកុំអោយសាច់ញាតិចូលទុកពេលនេះអោយគ្រូពេទ្យបំពេញតួនាទី

ចាន់មកអង្គុយលេីតុយ៉ាងស្ងៀមស្ងាត់នឹងសម្លឹងមេីលទៅកាន់បន្ទប់សង្គ្រោះបន្ទាន់រហូត ចង់ដឹងពីសុខទុក្ខអ្នកនៅខាងក្នុងនឹងអាការៈរបស់គេមិនដឹងយ៉ាងម៉េច

« បងចាន់គួរតែប្រាប់រឿងនេះដល់លោកប៉ាអត់? » ស៊ូជីចូលអង្គុយជិតបងប្រុសនឹងសួរ នេះចង់យប់ណាស់ទៅហើយ ខ្លាចអ្នកនៅភូមិគ្រឹះបារម្ភដូចប៉ាជាដេីម

« មិនបាច់ទេ!បងមិនមានរបួសមិនបាច់រំខានលោកប៉ាទេកុំប្រាប់គាត់អោយសោះជាពិសេសនៅជិតអ្នកស្រីអុីង » ចាន់គ្រវីក្បាលបញ្ជាក់មិនអោយប្រាប់ដឹងច្បាស់ថាជាអ្នកណាជាអ្នកធ្វើរឿងនេះ ចឹងហើយត្រូវលាក់វាជាសម្ងាត់សិន

« អរ....បាទ » លឺបែបនោះស៊ូជីក៏មិនសួរអ្វីបន្តទៀតដែល បងប្រុសម៉ត់ចត់ណាស់ចង់ធ្វើឬមានបំណងអ្វីមួយច្បាស់ជាមានហេតុផល

1ម៉ោងក្រោយមកលោកគ្រូពេទ្យម្នាក់បានដេីរចេញពីបន្ទប់សង្គ្រោះបន្ទាន់ ឯចាន់ឃើញបែបនោះក៏រត់ទៅយ៉ាងលឿនដេីម្បីសួរ

« លោកគ្រូពេទ្យគេយ៉ាងម៉េចហើយ? »

« អ្នកជំងឺគឺមិនកេីតអ្វីធ្ងន់ធ្ងរទេ គ្រាន់តែគ្រាប់កាំភ្លេីងមុតចូលជ្រៅបន្តិចបណ្តាលអោយហូរឈាមចេញមកក្រៅសម្រាកអោយបានស្រួលបួលទៅជាហេីយ » លោកគ្រូពេទ្យនិយាយរៀបរាប់អោយសាច់ញាតិស្តាប់

« បាទអរគុណហើយ » ចាន់ញញឹមរៀងធូរចិត្តបន្តិចព្រោះអុីប៉ូមិនបានកេីតអ្វីធ្ងន់ធ្ងរ ព្រោះតែជួយខ្លួនទេីបក្លាយទៅជាបែបនេះ។

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now