25

191 8 0
                                    

ភាគទី25 : ក្តីសុខ

« មែនហើយ!អូនសម្រចចិត្តហើយអូនចង់រស់នៅអោយឆ្ងាយពីភូមិគ្រឹះមួយរយះសិន » ចាន់សម្លឹងមើលភូមិគ្រឹះលេីកចុងក្រោយហើយក៏ដេីរចេញទៅចេញទាំងដាច់ចិត្ត អនុស្សាវរីយ៍នៅទីនេះច្រើនណាស់ក៏មិនដាច់ចិត្តទៅចោលយូរដែរ។

នៅក្នុងឡានទឹកមុខចាន់ក៏នៅតែស្រពោនឯអុីប៉ូបានត្រឹមតែសម្លឹងមេីលក៏មិនហ៊ាននិយាយអ្វីច្រេីនដែលចង់អោយស្ងាត់បន្តិចសិនចុះ

« ពិនមេីលមុខអូនម៉្លេះមុខអូនដិតអ្វីមែនទេ? » ចាន់ញាក់ចិញ្ចើមមេីលទៅកាន់អុីប៉ូឃើញសម្លឹងមើលខ្លួនយូរហើយ ខ្លែងមុខមានបញ្ហា

« មកពីអូនស្អាតពេកទេីបបងមេីល » អុីប៉ូសេីចបន្តិចនាយតែងតែមេីលមុខចាន់មិនចេះជិនឡេីយចេះតែមេីលចេះតែលង់មិនដឹងមនុស្សស្អីគ្រាន់តែមេីល
បន្តិចក៏ធ្វេីអោយនាយលង់ស្នេហ៍ដែរ

« ចាប់ពីពេលនេះអូននឹងបងបានរស់នៅជាមួយគ្នាហើយពួកយើងគ្មានអ្នកណារារាំងទៀតឡើយ » ចាន់ញញឹមស្រស់ ព្រោះស្នេហារវាងពួកគេទាំងពីរមិនមានអ្នកណាអាចមករារាំងបានរស់នៅជាមួយគ្នាអោយមានក្តីសុខរហូតទៅ

« ហឹុម.... » អុីប៉ូមិននិយាយអ្វីនាយដកដង្ហើមធំ នាយក៏គិតអំពីលោកស៊ាវដែលគាត់ត្រូវរស់នៅម្នាក់ឯងទាំងដែលកូនជាទីស្រឡាញ់លែងរស់នៅជាមួយទៀត។

SHUJI CAKE
ទំនាក់ទំនងរវាងស៊ូជីនឹងហ័រអុីចេះតែឃ្លាតឆ្ងាយគ្នាទៅសឹងតែមិនដែលឃើញមុខគ្នា ដែលធ្វើឲ្យស៊ូជីចេះតែចម្លែកចិត្តជាខ្លាំងដែលនាងប្រែក្លាយជាបែបនេះទៅវិញ

« ហ័រអុីនាងនិយាយជាមួយខ្ញុំអោយដឹងរឿងបានទេ? » ស៊ូជីចាប់ដៃនាងជាប់នាយត្រូវតែដឹងអោយបានថានាងហេតុអ្វីចេះតែគេចមុខនាង?

« លែងដៃខ្ញុំភ្លាមទៅ!ខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយលោកនោះទេ ខ្ញុំមានអារម្មណ៍ថាស្អប់លោកខ្លាំងណាស់ស៊ូជីខ្ញុំឃើញមុខលោកគឺខ្ញុំមិនដែលមានអារម្មណ៍ល្អម្តងណាឡេីយ ស្អែកនេះខ្ញុំនឹងលាចេញពីហាងខេកនេះហើយ » ហ័រអុីនាងបេះដៃស៊ូេជីចេញ
និយាយខ្លាំងៗដាក់ស៊ូជីនាងមិនចង់ពាក់ព័ន្ធជាមួយគេឡេីយ អារម្មណ៍របស់នាង នាងស្គាល់ច្បាស់ណាស់ប៉ុន្តែត្រូវតែប្រឆាំង

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now