ភាគទី6 : គ្រោះថ្នាក់មេីលមិនឃើញ
« ដូចគ្នាណាស់អញ្ចឹង » ចាន់ក៏សេីចបន្តិចស្នាមញញឹមស្រស់ប្រំពងកំពុងតែធ្វើឱ្យអុីប៉ូគឺមេីលយ៉ាងភ្លឹកដោយមិនដឹងខ្លួន
« ខ្ញុំចង់ចាប់សត្វសមុទ្រហើយញាំុទាំងអស់គ្នាលោកគិតយ៉ាងណាដែល » ចាន់នឹកឃើញគំនិតដែលធ្វើឲ្យសប្បាយ ពេលនេះមិនទាន់បានញាំុអ្វីនោះឡើយជ្រុលមកទីនេះហើយរកអ្វីញាំុទាំងអស់គ្នា
« គំនិតល្អតោះ » និយាយចប់ពួកគេទាំងពីរបានទៅបន្ទប់ហើយផ្លាស់ប្ដូរសម្លៀកបំពាក់ស្តេីងៗជាឈុត
ដេីរលេងសមុទ្រនឹងមានរបស់របររួចជាស្រេចដេីម្បីទៅចាប់សត្វសមុទ្រមេីលទៅប្លែកម្យ៉ាងដែរ។ពួកគេទាំងពីរដេីរចាប់សត្វសមុទ្រទាំងសប្បាយរីករាយ ពេលនេះបំបាត់ទុក្ខកង្វល់អស់ខ្លះទៅហើយ
« ចាប់បានច្រើនណាស់ ~ ហិហិ » ចាន់សេីចស្រស់បន្ទាប់ពីចាប់សត្វសមុទ្របាន គឺច្រើនខ្លាំងណាស់វាអាចល្មមញាំុពីរនាក់ឆ្អែត
« ប៉ុណ្ណឹងបានហើយតោះយើងទៅចម្អិនញាំុម្តងទៅ » អុីប៉ូរៀបចំរបស់របរឈប់ចាប់បន្តនឹងដេីរទៅដុតភ្លេីងឯចាន់ជាអ្នករៀបចំអាហារដោតជាចង្កាក់ដេីម្បីងាយស្រួលញាំុ
ពេលវេលាមានតែពីរនាក់បែបនេះពិតជាសប្បាយណាស់វាពិតជាមានក្តីសុខមិនអាចបំភ្លេចបាន វាមេីលទៅសាមញ្ញតែអាចធ្វេីជាការចងចាំនឹងអនុស្សាវរីយ៍បាន
អុីប៉ូសម្លឹងមើលចាន់ដោយក្រសែភ្នែកស្រទន់ឃើញចាន់ដូចជាខិតខំប្រឹងប្រែងបែបនេះ ព្រោះឃេីញគេតែងតែរស់នៅមានក្តីសុខប្រហែលជាមិនដែលឆ្លងកាត់បទពិសោធន៍បែបនេះ ប៉ុន្តែនាយមេីលចាន់ខុសហើយ
« រួចហើយ.... » ចាន់រត់មកមកបន្ទាប់ពីធ្វើអ្វីរួចនឹង
ដាក់មឹុកបង្កងបង្គាទៅលើភ្លេីងដែលមានឆ្អេីរដេីម្បីអាំងរួចជាស្រេច« មេីលទៅអ្នកប្រុសចាន់ដូចជាពូកែខ្លាំងណាស់ខាងចាប់សត្វសមុទ្រ » អុីប៉ូជាអ្នកមេីលកុំឱ្យខ្លោចសាច់ នឹងឆ្លៀតសរសើរចាន់ ព្រោះកាលដែលចាប់គឺចាន់នេះហើយជាអ្នកចាប់បានច្រេីន
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...