34

178 7 0
                                    

ភាគទី34 : បងនៅតែជាមនុស្សដែលអូនស្រឡាញ់ទីមួយនៅក្នុងបេះដូងមួយនេះ

« លោកប៉ា ~ ~ » ចាន់សឹងតែគាំងនិយាយលែងចេញនេះយល់សប្តិមែនទេ?ឃើញសភាពលោកប៉ាដេកលើថ្លុកឈាមគួរឲ្យសង្វេគបែបនេះតេីអ្នកណាដែលសាហាវឃោរឃៅយ៉ាងនេះ?

« លោកប៉ាឆាប់ក្រោកឡើងមកវិញបងលោកប៉ាត្រូវតែរស់នៅជាមួយកូនបន្តទៀត ~ ហឹុកៗ ~ អ្នកណាហេតុអ្វីពង្រាត់ប៉ាចេញពីខ្ញុំបែបនេះ ~ ហាហឹុកៗ » ចាន់ស្រែកយំខ្លាំងៗលែងខ្មាស់អ្នកណាអោបសព្វអ្នកមានគុណពោរពេញដោយឈាមទាំងទឹកភ្នែកហូរដូចបាក់ទំនប់

« អោយកូនសុំទោសលោកប៉ាគឺមកពីកូនដែលចាកឆ្ងាញចេញពីលោកប៉ាគឺធ្វេីកំហុសធំខ្លាំងណាស់មិនគួរអោយលេីកលែងទេ ~ ហឹុក ~ លោកប៉ាឆាប់ក្រោកត្រឡប់វិញមកអូនសុំអង្វរណាលោកប៉ា »

« បេីលោកប៉ាមិននៅអោយកូននៅយ៉ាងម៉េចទៅ?លោកប៉ាឆាប់ក្រោកមកវិញហើយមករស់នៅជួបជុំជាមួយកូននឹងសរសេីរកូនដូចមុនមក លោកប៉ាមិនអាចចាកចោលកូនទាំងបែបនេះបានទេ ម៉ាក់បានចាកចេញយូរហើយនេះលោកប៉ាទៅចោលកូនមួយទៀតហេីយមែនទេ ~ ហា ~ ហឹុកៗ »

ការបាត់បង់គុណគឺវាឈឺចាប់ជាងយកកាំបិតមកចាក់លេីខ្លួនរាប់ពាន់ទៅទៀត ការបាត់បង់មួយនេះគឺគ្មានអ្នកណាអាចសងត្រឡប់មកវិញបានឡេីយ មនុស្សស្លាប់ហើយគ្មានថ្ងៃត្រឡប់មកវិញ ព្រោះមនុស្សអស់និស្ស័យតែប៉ុណ្ណេះ

ដំណឹងមួយនេះភ្ងាក់ផ្អើលដល់មនុស្សក្នុងភូមិគ្រឹះទាំងមូលហើយក៏ជួយរំលែកទុក្ខឃាតកម្មដ៏សោកសៅមួយនេះដែរ មនុស្សល្អដូចជាលោកស៊ាវបែរជាស្លាប់ដោយមនុស្សអាក្រក់ធ្វើឃាតដោយរកឃាតករមិនឃើញ។

ពឹ្រកស្អែក
ភូមិគ្រឹះស៊ាវពេលនេះគឺមិនមានភាពរីករាយឡេីយគឺពោរពេញដោយទុក្ខសោក ដោយកម្មវិធីបុណ្យសព្វនេះចាន់មិនបានអោយអ្នកក្រៅដឹងលឺឡើយធ្វើបែបស្ងប់ស្ងាត់ជាមួយគ្រួសារនឹងមនុស្សនៅក្នុងភូមិគ្រឹះប៉ុន្មាននាក់ទៀត

ចាន់សម្លឹងមើលរូបថតឪពុករបស់ខ្លួនដែលស្នាមញញឹមរបស់គាត់ពិតជាចង់ឃើញការពិតណាស់ប៉ុន្តែពេលនេះបានត្រឹមតែឃើញក្នុងរូបថតតែប៉ុណ្ណោះ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now