ភាគទី32 : ដកពាក្យថាបងនោះចេញទៅពួកយេីងគ្មានជាប់ពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេ
« .... » អុីប៉ូមិននិយាយប៉ុន្តែវាចាត់ដោតណាស់ពេលស្តាប់សម្តីចាន់និយាយ នាយមិនដឹងធ្វើយ៉ាងម៉េចទេខ្លាចណាស់ខ្លាចថាចាន់លែងចង់មានស្នេហាលែងត្រឡប់មករកនាយវិញ តែពេលនេះនាយមិនទាន់សម្រេចផែនការនាយមិនអាចទៅបកស្រាយប្រាប់ចាន់បានទេ។
ភូមិគ្រឹះជូវ
« ល្អណាស់អូនសម្លាញ់របស់បងពិតជាពូកែមែន » លោកជូវសុីងលេីកកែវស្រាជល់ជាមួយអ្នកស្រីអុីងមានមោទនភាពណាស់ពេលនេះព្រោះធ្វើតាមផែនការបានសម្រេចហើយ« ត្រូវតែអញ្ចឹងហើយពេលនេះផែនការជិតបានសម្រេចហើយរងចាំតែទៅកំចាត់អាស៊ាវយប់នេះតែប៉ុណ្ណោះពេលនោះអូននឹងមានអំណាចហើយត្រូវតែកំចាត់កូនៗរបស់វាអោយអស់ » អ្នកស្រីអុីងញញឹមស្រស់ពេលលឺពេលលឺលោកជូវសុីងសរសេីរ នឹងមានផែនការបន្តបន្ទាប់ទៀតដេីម្បីធ្វេី
« ល្អណាស់អូនកំចាត់ពួកវាអោយអស់ពេលនោះពួកយេីងនឹងរស់សោយសុកលេីគំនរទ្រព្យដ៏ច្រេីនមហាសាលហេីយ » លោកជូវសុីងរំភើបលេីសអ្វីៗទាំងអស់ដឹងត្រឹមថាគាត់គឺចង់កំចាត់គ្រួសារស៊ាវយូរមកហេីយ ពេលនេះមានឪកាសមិនអាចអោយកន្លងផុតទៅ
« គ្រាន់តែអូនគិតឃើញពេលនោះក៏អូនសប្បាយចិត្តខ្លាំងណាស់ » អ្នកស្រីអុីងអោបលោកជូវសុីងទាំងញញឹមស្រស់ ដោយសារតែនាងចង់រស់នៅជាមួយលោកជូវសុីងដោយមានក្តីសុខគ្មានអ្នករំខានអញ្ចឹងហើយត្រូវតែកំចាត់មនុស្សត្រកូលស៊ាវមុន
« ចុះអាស៊ូជីអូនគិតចាត់ការវាយ៉ាងម៉េច? » លោកជូវសុីងញាក់ចិញ្ចើមមេីលទៅកាន់អ្នកស្រីអុីងមានផែនការចំចាត់មនុស្សអស់ហេីយពេលនេះនៅតែស៊ូជីមិនដឹងថាត្រូវចាត់ការយ៉ាងម៉េច
« ចាំពេលកំចាត់អាស៊ាវចប់គឺដល់ពេលស៊ូជីហេីយពេលនោះបងរងចាំមេីលទៅថាអូននឹងធ្វើអ្វី? » អ្នកស្រីអុីងញញឹមចុងមាត់យ៉ាងកំណាចមានផែនការទុករួចមុនហើយសម្រាប់កំចាត់ស៊ូជី
« ..... » លោកជូវសុីងមិននិយាយអ្វីនឹងមេីលទៅកាន់អ្នកស្រីអុីងយ៉ាងម៉ត់ចត់ហេីយទាយមិនដឹងទេថាក្នុងចិត្តរបស់គាត់កំពុងតែគិតអ្វី។
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...