ភាគទី38 : ព្រមជួយ
( បងឆាប់ដឹងខ្លួនណាចាប់ពីពេលនេះអូនលែងទៅណាចោលបងទៀតហើយ បងត្រូវតែរស់នៅជាមួយអូននឹងកូន ) ហ័រអុីគិតក្នុងចិត្តទាំងសម្លឹងមុខស៊ូជីដោយក្រសែភ្នែកស្រទន់ នាងត្រូវតែនៅជិតបុរសម្នាក់នេះអោយបានល្អនាងនឹងលែងរត់ចោលមនុស្សដែលស្រឡាញ់នាងទៀតហេីយ។
ពេលល្ងាច
អុីប៉ូនឹងចាន់បានណាត់ស៊ូនៀនចេញមកព្រោះតែសង្ស័យនាងដែរអាចថានាងក៏ជាប់ពាក់ព័ន្ធជាមួយរឿងគ្រប់យ៉ាង« សុំទោសដែលអោយអ្នកទាំងពីរចាំយូរ » ស៊ូនៀនញញឹមបន្តិចនាងចូលមកអង្គុយរួមតុជាមួយអុីប៉ូនឹងចាន់ដែលពួកគេទាំងពីរសម្លឹងមេីលនាងមិនដាច់
« ខ្ញុំហៅនាងមកនេះព្រោះមានរឿងខ្លះចង់និយាយជាមួយនាងសង្ឃឹមថានាងនឹងប្រាប់ខ្ញុំតាមត្រង់ » អុីប៉ូនិយាយយ៉ាងម៉ឺងម៉ាត់នាយត្រូវតែដឹងការពិតនៅថ្ងៃនេះអោយបានពីមាត់របស់នាង
« ហឹុម.... » នាងមិននិយាយអ្វីបានត្រឹមតែដកដង្ហើមធំនឹងលេីកកែវទឹកដែលរៀបរួចជា
ស្រេចមកផឹក« មេីលទៅនាងដូចជាមិនខ្លាចសោះផឹកទឹកដែលរៀបចំទុកអោយរួចជាស្រេចនាងអត់ខ្លាចខ្ញុំនឹងអុីប៉ូដាក់ថ្នាំបំពុលទេមែនទេ? » ចាន់ញាក់ចិញ្ចើមមេីលទៅកាន់នាងទាំងឆ្ងល់ នាងជាមនុស្សឆ្លាតហេតុអ្វីបានជាធ្វេីអ្វីមួយដែលមិនដឹងច្បាស់លាស់បែបនេះមិនខ្លាចគ្រោះថ្នាក់?
« ព្រោះខ្ញុំដឹងច្បាស់ថាអ្នកទាំងពីរមិនធ្វើបែបនោះទេហើយក៏មិនហ៊ានសម្លាប់ខ្ញុំដែរ » ស៊ូនៀនញញឹមបន្តិចនាងដឹងរួចទៅហើយថាអុីប៉ូនឹងចាន់មិនហា៊នធ្វេីបែបនោះទេព្រោះនាងជាមនុស្សសំខាន់សម្រាប់ពួកគេ
« តេីនាងទៅពាក់ព័ន្ធអ្វីជាមួយអ្នកស្រីអុីងនឹងលោកពូរបស់ខ្ញុំ?នាងនឹងពួកគាត់ចង់ធ្វើអ្វីពេលនេះចាប់អ្នកស្រីអុីងបានហើយនៅតែលោកពូនឹងនាងប៉ុណ្ណោះ » ចាន់និយាយចូលសាច់ការតែម្តងព្រោះគ្មានពេលទំនេរដេីម្បីនិយាយជាមួយនាង
« ខ្ញុំចង់ប្រាប់ថាកុំព្រោះតែស្រលាញ់ចង់បានរបស់មួយនាងបែរជាបំផ្លាញអ្នកដទៃដែលគេមិនដឹងអ្វី នាងគួរតែកាត់ចិត្តរកអ្នកដែលស្រឡាញ់នាងចុះព្រោះខ្ញុំមិនបានស្រឡាញ់នាងតាំងពីដេីមមកម៉្លេះ ខ្ញុំដឹងថានាងធ្វើគ្រប់យ៉ាងដេីម្បីចង់បានខ្ញុំតែធ្វើបែបនេះហើយក៏មិនអាចអោយខ្ញុំស្រឡាញ់នាងវិញដែរ » អុីប៉ូក៏និយាយដូចគ្នានាយដាស់តឿនស៊ូនៀនកុំឱ្យធ្វើរឿងអាក្រក់បន្តទៀត ទោះបីជាយ៉ាងណាក៏នាយនៅតែមិនអាចស្រឡាញ់
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...