13

292 5 0
                                    

ភាគទី13 : ខឹង

អុីប៉ូដោះអាវចេញនឹងចូលខ្លួនទៅជិតចាន់ហេីយយកដៃមាំរបស់នាយទៅអោបចាន់ដេីម្បីផ្តល់ភាពកក់ក្តៅ រងចាំមេីលវាបានផលមែនឬអត់ ប៉ុន្តែដោយសារតែយប់ពេញនាយក៏ដេកលក់បាត់ទៅ។

ព្រឹកស្អែកថ្ងៃថ្មី
ថ្ងៃរះទៅហើយនៅឡើយតែមនុស្សពីរនាក់កំពុងតែគេងអោបគ្នាមិនទាន់ភ្ងាក់ ទាល់តែពន្លឺថ្ងៃជះចាំងចូលទេីបនាំគ្នាក្រោក

« អឹុម...លោកធ្វើអ្វី? » ចាន់ពត់ដៃពត់ខ្លួនហើយបែរឃើញអុីប៉ូបែបនេះភ័យខ្លាំងណាស់មិនដឹងថាមានរឿងអ្វីកាលពីយប់មិញ

« ខ្ញុំមិនបានធ្វើអ្វីអ្នកប្រុសទេកុំភ័យពេកព្រោះតែខ្ញុំឃេីញខ្លួនអ្នកប្រុសក្តៅខ្លួនជូតខ្លួនមិនបាត់ទេីបធ្វេី
តាមរឿងភាគ » អុីប៉ូក្រោកឡើងរៀបចំខ្លួនឡេីងវិញនឹងបកស្រាយកុំឱ្យចាន់យល់ច្រឡំនាយមិនចេះឆ្លៀតឱកាសមនុស្សពេលស្រវឹងឡេីយ

« មនុស្សសោះកក្រោះដូចលោកនេះគឺចេះមេីលរឿងភាគដែរតេី ថ្ងៃហើយប្រញាប់ទៅក្រុមហ៊ុន » ចាន់អស់សំណើចនឹងសម្តីរបស់អុីប៉ូដែលនិយាយ ព្រោះឃើញគេធម្មតាមុខស្មេីបែបនេះស្មានថាមិនចេះចាប់អារម្មណ៍អ្វី តាមពិតចេះមេីលរឿងភាគ ក្រឡេកមើលម៉ោងឃើញថាដល់ម៉ោងទៅក្រុមហ៊ុនឡេីយ។

រៀបចំខ្លួនរួចរាល់អុីប៉ូនឹងចាន់ក៏ប្រញាប់ប្រញាល់ទៅក្រុមហ៊ុនពេលនេះថ្ងៃណាស់ហេីយ ភ្លេចខ្លួនទៅកេីតទាំងដែលពេលនេះខ្លួនជាអគ្គនាយក

Xiao Group ពេលនេះកំពុងតែប្រជុំពិភាក្សាមិនដឹងថាលេីករឿងអ្វីមកនិយាយ ចាន់មកដល់ក៏ត្រូវបុគ្គលិកហៅចូលបន្ទប់ប្រជុំបាត់ទៅហើយ

« សុំទោសអ្នកទាំងអស់គ្នាផងដែលមកយឿត » ចាន់ញញឹមដាក់ទៅកាន់អ្នករួមភាគហ៊ុនទាំងអស់ មេីលទៅទឹកមុខរបស់ពួកគាត់ដូចជាមិនសូវល្អប៉ុន្មានទេ

« មកធ្វើការថ្ងៃដំបូងយឿតបាត់ទៅហើយមិនចេះគោរពពេលវេលា » លោកជូវសុីងគាត់ជាមនុស្សរួមភាគហ៊ុនបានបោះសម្តីថាមកកាន់ចាន់មុនគេ បែបនេះតេីអាចគ្រប់គ្រងក្រុមហ៊ុនបានទេ?

« តេីថ្ងៃនេះមានកិច្ចប្រជុំអ្វីដែលហេតុអ្វីមិនលឺលេខាខ្ញុំប្រាប់? » ចាន់មិនបានខ្វល់នឹងសម្តីរបស់លោកសុីងឡើយនឹងសួរទៅកាន់អ្នករួមភាគហ៊ុនឃេីញថាប្រជុំទាំងព្រឹកបែបនេះល្ងាចមិញលេខាក៏មិនប្រាប់ដែរ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now