10

329 8 0
                                    

ភាគទី10 : យកឈ្នះបេះដូង

« .... » អុីប៉ូមិននិយាយអ្វីដេីរចេញតាមសម្ដីគ្រាន់តែញ៉ោះលេងបន្តិចសោះមេីលទៅឡើងអៀនអស់ទៅហើយតែនាយគឺធម្មតានោះទេ។

កន្លែងហាត់តាយក្វាន់ដូ
ហ័រអុីកំពុងតែបង្រៀនពីក្បាច់នីមួយៗទៅដល់ស៊ូជីនេះនៅតែមិនចេះ នាងវិលខួរក្បាលអស់ហើយមិនដឹងជាមនុស្សស្អីទេពិបាកបង្រៀនបែបនេះ

« អូយ ~ ឈឺ ~ ឈឺ » ស៊ូជីស្រែកយ៉ាងខ្លាំងបន្ទាប់ពីត្រូវហ័រអុីពាត់ដៃទៅខាងក្រោយមិនចេះថ្នមឡេីយរៀនជាមួយនាងទម្រាំចប់បាកជេីងបាក់ដៃអស់

« លោកយកចិត្តទុកដាក់ហាត់បន្តិចទៅបានទេខ្ញុំហត់នឹងបង្រៀនខ្លាំងណាស់ រៀនធម្មតាក៏ចេះបន្តិចដែរតែនេះមិនចេះអ្វីសោះ » នាងច្រានស៊ូជីចេញនឹងដេីរទៅរកទឹកផឹកមាត់វិញចេះតែស្តីអោយរហូតតេីអ្នកណាមានអារម្មណ៍បង្រៀននោះ?

« ធ្វើយ៉ាងម៉េចបេីខ្ញុំពិតជាមិនចេះមែន » ស៊ូជីធ្វើមុខជូរនាយខំប្រឹងណាស់ប៉ុន្តែមិនបានសម្រេចនៅតែដដែលនាយក៏ហត់ណាស់ដែរ

« បេីតាមខ្ញុំគិតលោកគឺហាត់ដេីម្បីការពារសង្សាររបស់លោកមែនទេ?លោកខំប្រឹងបន្តិចទៅអនាគតនាងពឹងលោកហេីយណា » ហ័រអុីដេីរមកជិតស៊ូជីនឹងនិយាយអំពីរឿងសង្សារ និយាយអ្វីមួយដើម្បីផ្តល់ជាកម្លាំងចិត្តអោយគេ

« មែនហើយ!ខ្ញុំត្រូវតែខំប្រឹង » ស៊ូជីធ្វើទឹកមុខមោះមុតនឹងលេីកដៃម្ខាងបង្ហាញពីការតស៊ូនៅតែមិនចុះចាញ់នឹកឃើញដល់សង្សារនាយមានកម្លាំងចិត្តនឹងហាត់បន្ត

« .... » ឃើញទង្វើរបស់ស៊ូជីបែបនោះនាងក៏អស់សំណេីច មានតែរាល់ថៃ្ងនិយាយបែបនេះហើយដេីម្បីអោយគេខំប្រឹងកាន់តែខ្លាំង។

ភូមិគ្រឹះជូវ
អ្នកស្រីអុីងបានមកភូមិគ្រឹះប្រុសលួចលាក់របស់គាត់ទាំងខឹងនឹងគ្រវាត់របស់របរចោលទាំងកំហឹងនៅពុះនៅឡើយ ខឹងណាស់មិនអាចយកឈ្នះស៊ាវចាន់បាន

« អ្នកណាធ្វើឲ្យអូនសម្លាញ់របស់បងខឹងយ៉ាងនេះ? » លោកជូវសុីងដេីរមករកស្រីស្នេហ៍ទាំងកាយមិនទាន់ស្លៀកពាក់ព្រោះចេញពីបន្ទប់ទឹកដេីរមកជិតដេីម្បីលួងនាងមិនដឹងថាខឹងរឿងអ្វី

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now