ភាគទី16 : ចាហ្វាយត្រូវតែជារបស់ខ្លួនតែម្នាក់
ចាន់ថាអោយអុីប៉ូគ្រប់យ៉ាងដេីម្បីអោយពួកគេទទួលស្គាលការពិត គ្រាន់តែចង់អោយអង្គរក្សរឹងមាំរបស់ខ្លួនត្រូវតែប្រឈមមុខនឹងការពិត លាក់បាំងបានយូរប៉ុណ្ណាថ្ងៃណាមួយនឹងត្រូវតែបែកធ្លាយដដែល
« ដោយសារតែអតីតវាពិតជាអាក្រក់ខ្ញុំតែងតែលាក់មិនអោយអ្នកណាបានដឹងឡើយ ខ្ញុំជាមនុស្សពោះម៉ាយមានប្រពន្ធរួចមកហើយ ខ្ញុំពិតជាស្អប់អតីតកាលមួយនេះណាស់ » អុីប៉ូធ្វើមុខស្រពោននឹកឃើញដល់អតីតដ៏អាក្រក់បែបនេះនាយមិនចង់និយាយឬមិនចង់រំលឹកឡើយ តែងតែលាក់មនុស្សគ្រប់គ្នា
« បេីចង់ធ្វើអង្គរក្សខ្ញុំលោកត្រូវតែប្រឈមមុខនឹងអតីតកាលហើយចាប់ផ្តេីមសាជាថ្មី លោកជាមនុស្សខ្លាំងត្រូវតែខ្លាំងគ្រប់យ៉ាង » ចាន់ចាប់ស្មាអុីប៉ូហេីយវៃតិចៗ អោយគេរៀនទទួលស្គាល់ការពិតព្រោះវាមិនអាចកែប្រែបានទុកជាអតីតសំខាន់ក្នុងជីវិតយើងរស់នៅសព្វថ្ងៃត្រូវតែទទួលអ្វីថ្មី
« ហឹុម.... » អុីប៉ូដកដង្ហើមធំនឹងញញឹមស្រស់ មានមានកម្លាំងចិត្តខ្លាំងណាស់ពេលដែលលឺចាន់និយាយបែបនេះ ចាន់ប្រៀបដូចជាថ្នាំដែលព្យាបាលរបួសអតីតកាលរបស់នាយ។
បន្ទប់ប្រជុំ
ចាន់កំពុងតែរៀបរាប់ពីគម្រោងរបស់ខ្លួនទៅកាន់អ្នករួមភាគហ៊ុនទាំងអស់ ដេីម្បីផ្តល់ជាគំនិតដេីម្បីយកទៅកែលម្អបន្ថែមទៀត« ល្អណាស់ខ្ញុំគិតថាបែបនេះគឺច្បាស់ជាប្រកួតប្រជែងឈ្នះមិនខាន » អ្នករួមភាគហ៊ុនម្នាក់និយាយឡេីងទាំងសរសេីរការរចនារបស់ចាន់ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់
« ខ្ញុំគិតថាខ្សែករមួយនេះវាមេីលទៅមិនទំនងសោះហើយវាពណ៌ស្រាលពេកការរចនាបែបនេះខ្លាចតែមិនទាន់សម័យ » លោកជូវសុីងបាននិយាយឡេីងទោះបីជាយ៉ាងណាគាត់មិនដែលយល់ស្របនឹងគំនិតចាន់ឡេីយនឹងប្រឆាំងជានិច្ច
« ខ្សែករខ្ញុំរចនាឡើងបែបមានអំណាចអ្នកណាបានពាក់នឹងដៃហេីយវានឹងបង្ហាញភាពខ្លាំងខ្លារបស់មនុស្សដែលបានពាក់ ពន្លឺពណ៍បែបនេះល្អណាស់ស្រាលស្រទន់ក៏បង្ហាញពីភាពថ្លៃថ្នូររបស់មនុស្សអ្នកពាក់មិនមែនពាក់ទៅបង្អួតឬក៏ពាក់អោយទៅចែងចាំងភ្នែកមនុស្សឡេីយ » ចាន់ដាក់មួយប្រយោគទៅវិញយ៉ាងល្អិតល្អន់ដែលធ្វើឲ្យលោកជូវសុីងបាក់មុខយ៉ាងខ្លាំងឯអ្នករួមភាគហ៊ុនផ្សេងលឺចាន់និយាយបែបនោះគឺល្អណាស់
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...