ភាគទី37 : បងត្រូវតែរស់នៅជាមួយអូននឹងកូន
« ហឹុក...ស៊ូជី » ឃើញបែបនេះហ័រអុីភ័យណាស់ស្រែកមួយទំហឹងនឹងរត់ទៅកាន់ស៊ូជីដែលនៅម្ខាងទៀត
« នាង...មករកខ្ញុំធ្វើអ្វី? » ស៊ូជីខំប្រឹងនិយាយទាំងដង្ហើមដកសឹងតែមិនដល់គ្នា សម្លឹងមើលមនុស្សដែលនាយស្រឡាញ់ឃើញទឹកភ្នែកបែបនេះនាយឈឺចិត្តណាស់
« ខ្ញុំត្រឡប់មកស្រឡាញ់បងវិញបងកុំទៅណាអោយសោះបងត្រូវតែនៅជាមួយអូន អូនសុំទោសដែលបានធ្វើបាបបង ~ ហឹុកៗ » នាងទ្រស៊ូជីដែលមានឈាមដិតពេញអាវឃើញបែបនេះហ័រអុីក៏ចេះតែស្រក់ទឹកភ្នែកចុះមកកាន់តែច្រេីននឹងពោលពាក្យសុំទោសចំពោះរឿងគ្រប់យ៉ាង
« មិនបាច់សុំទោសអ្វីទាំងអស់អ្នកដែលខុសគឺបង!បងទេដែលធ្វើបាបអូនអោយបងសុំទោសចំពោះរឿងគ្រប់យ៉ាង » និយាយតែប៉ុណ្ណោះស៊ូជីក៏បិតភ្នែកលែងមេីលឃេីញអ្វីទាំងអស់
« ហឹុក ~ ហឹុក អត់ទេស៊ូជី!អ្នកណាក៏បានដែរខលហៅឡានពេទ្យបន្តិចមក » នាងអង្រួនស៊ូជីខ្លាំងៗដេីម្បីអោយគេដឹងខ្លួនវិញនឹងស្រែកអោយមនុស្សដែលឈរជុំវិញខ្លួនហៅឡានពេទ្យ។
ភូមិគ្រឹះជូវ
លោកជូវសុីងទទួលបានដំណឹងថាអ្នកស្រីអុីងត្រូវ
បានប៉ូលិសចាប់ពេលនេះគាត់គឺនៅមិនសុខនោះទេចាប់ផ្តេីមរកវិធីដោះស្រាយកុំអោយរឿងគ្រប់យ៉ាងពាក់ព័ន្ធមកដល់ខ្លួន« ឯងត្រូវទៅចាត់ការរឿងគ្រប់យ៉ាងកុំឱ្យពាក់ព័ន្ធមក
ដលយេីងអោយសោះ » លោកជូវសុីងបានបញ្ជាកូនចៅ« បាទលោកម្ចាស់ » កូនចៅអោនគំនាបបន្តិចរួចប្រញាប់ប្រញាល់ចេញទៅដោះស្រាយរឿងអោយ
ចាហ្វាយភ្លាមៗ ធ្វើការងារអោយគាត់យូរហើយដឹងច្បាស់ថាគាត់អោយធ្វេីអ្វីមិនចាំបាច់អោយរៀបរាប់« យេីងមិនព្រមជាប់គុកដោយសារក្មេងកេីតពីម្សិលម្ងៃ៉ងាយៗនោះទេ បេីឯងហ៊ានព្រហេីនខ្លាំងនេះច្បាស់ណាស់ឯងនឹងស្លាប់ដោយសារគ្រប់កាំភ្លើងរបស់យេីង » លោកជូវសុីងញញឹមចុងមាត់យ៉ាងកំណាចគាត់មិនបានខ្លាចចាន់សូម្បីតែបន្តិចឡើយឃេីញគាត់នៅស្ងៀមមិនមែនថាខ្លាចនោះទេ។
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...