ភាគទី2: អ្នកណាមើលមុខយើងវៃall

1.4K 157 14
                                    

  

ជេឃីនៅមើលប្អូនយំនឹងលួងលោមនាយដោយប្រើពាក្យល្អៗព្រោះមនុស្សជុងហ្គុកគឺចាញ់នៅសម្ដីត្រជាក់លួងលោមបើបានគេនិយាយល្អលួងលោមទោះខឹងយ៉ាងមិចក៏នៅតែសាបវិញខ្លះៗ បន្ទាប់មកក៏រៀបចំបាយអោយគេញាុំព្រោះមិនអាចអោយគេអត់បាយរហូតទាល់ភ្លឺនោះទេក្នុងនាមជាបងប្រុសគេគេងមិនលក់ឡើយមិនដូចប៉ាម៉ាក់ខ្លួនដែលគេងលក់ធម្មតានោះទេ

"ញាុំបន្តិចទៅកុំរឹងទទឹងប្រយ័តន្នឈឺ ឯងដឹងប៉ាពូកែខឹងមកពីគាត់ស្ត្រេសដោយសារតែបំណុលណាយល់ទេញាុំទៅ"ជេឃី

"ហ្ហឹកៗ..."ជុងហ្គុកជូតទឹកភ្នែកនឹងដួសញាុំបន្តិចព្រោះឃើញជេឃីនិយាយដដែលៗពេកគេនឹកឃើញទឹកចិត្តដែលជេឃីខំលួចយកមកអោយខ្លួន ណាមួយជុងហ្គុកគេនៅក្មេងណាស់ដែរទើបតែអាយុ17ឆ្នាំតែត្រូវឪពុកម្ដាយជះហឹង្សាលើសព្វគ្រប់ក៏ព្រោះតែនាយរៀងឆេវឆាវតាំងពីប៉ាម៉ាក់គេនៅជាអ្នកមានមកម្លេះគេតែងតែត្រូវពួកគាត់ស្ដីបន្ទោសមិនថាខ្លួនធ្វើខុសឬអត់ហើយបើរឿងមានអារម្មណ៍ថាពួកគេលម្អៀងមិនសូវស្រលាញ់គេដូចស្រលាញ់ជេឃីនឹងប្អូនរបស់ប្រុសពៅរបស់គេនោះជុងហ្គុកមានអារម្មណ៍បែបនោះឌិតដាមជាប់រហូតតែនាយមិនដែលទៅលួចច្រណែនបងឬប្អូនរបស់គេនោះទេ។

ញាុំបានតែពីម៉ាត់គត់ទើបជុងហ្គុកឈប់ញាុំហើយនាយក៏ដេញអោយជេឃីទៅវិញព្រោះមិនចង់ឮដល់ប៉ាគេហើយមកស្ដីអោយទៀតជេឃីក៏ព្រមទៅគេដុតធូបមូសអោយរួចក៏ចាកចេញទៅព្រោះជុងហ្គុកបានញាុំបាយទ្រាប់ពោះហើយក៏អស់បារម្ភខ្លះ។

#វិឡាគីម

   ព្រឹកថ្ងៃថ្មីថេហ្យុងតែងតែត្រូវក្រោកពីព្រលឹមដើម្បីទៅរៀនរាងតូចរៀននៅថ្នាក់ទី9ហើយឆ្នាំនេះក៏ជាឆ្នាំប្រឡងដូចច្ចេះគេត្រូវតែខិតខំរៀនដោយមានប៉ាគេនៅទូន្មាន ថេហ្យុងនៅញាុំអាហារពេលព្រឹកនឹងស្ដាប់ប៉ាគេនិយាយហើយទូរស័ព្ទដែលនៅក្បែរចានបាយនោះគេហាកដូចជាមើលសាររបស់អ្នកណាម្នាក់

"កូនមិនអាចទៅមានឈ្មោះក្នុងទីចាត់ការណ៍ច្រើននោះទេប្រយ័តន្នប៉ះពាលដល់ពិន្ទុរបស់កូន"ថេហ្យុងមិនបានប្រាប់រឿងម្សិលមិញដល់ណាមជុនទេតែគ្រូនាយកប៉ុណ្ណោះដែលcallមកប្រាប់

កុលាបមួយទង​⚘Where stories live. Discover now