ភាគទី32: បើពួកម៉ាកហេតុអីបានគ្រវែងទូរស័ព្ទចោល

1.6K 220 50
                                    

ជីមីនគឺពិតជាអាចចចារទិញទីតាំងនោះអោយជុងហ្គុកបានពិតមែនទើបគេចង់បកត្រឡប់មកវិញតែក៏ឈាងចូលមើលការងារនៅក្បែរជ្រលងភ្នំគឺកម្មករធ្វើរ៉ែនោះហើយដោយហត់រួមជាមួយនឹងធ្វើការរហូតផងទើបរាងតូចអស់កម្លាំងយុនហ្គីសង្កេតឃើញមុខទឹក

"អម្បិញមិញសួរថាញាុំអីឬអត់ ឆ្លើយថាអត់ទេរឹកច្រើនឥឡូវមុខឡើងស្លេក"យុនហ្គីលួចនិយាយទៅកាន់រាងតូច

"និយាយច្រើនម្លេះតែរួចការងារខ្ញុំទៅញាុំហើយ"ជីមីន

"នៅភូមិជិតនេះ ខ្ញុំធ្លាប់ទៅញាុំមានហាងមីចាចាងឆ្ងាញ់មួយនៅទីនោះទៅអត់?"យុនហ្គី

"ម៉ោងខ្ញុំធ្វើការលោកមកបបួលអី"ជីមីនបែរមកសម្លក់នាយ

"សាកស្រម៉ៃមើលទៅសសៃមីទន់ស្វិតល្អសាច់គោរួមជាមួយរសជាតិមីក្ដៅៗឆ្ងាញ់អ្ហើយឆ្ងាញ់"នាយក្រាសព្យាយាមបបួលនិយាយអោយជីមីនឃ្លាន

"ក្អឹក!នៅឯណាឆ្ងាយឬអត់?"ដោយឮបែបនេះរាងតូចលេបទឹកមាត់នឹងលួចសួរនាយវិញ

"បើកឡានទៅតែមួយភ្លេតដល់ហើយ មកចៅហ្វាយតូច"យុនហ្គីអូសដៃរាងតូចទៅតាមខ្លួនបាត់ដោយអត់មានអ្នកណាចាប់អារម្មណ៍វត្ថមានពួកគេចេញនោះឬសូម្បីតែឆាក់សីុងមានតែអង្គរក្សពីបីនាក់ប៉ុណ្ណោះដែលឃើញពួកគេចេញទៅហើយជីមីនមិនអោយតាមទេព្រោះយុនហ្គីថានៅជិតនេះពួកគេបើកឡានទៅតែពីនាក់

«ឡានពួកវាចេញមកវិញហើយចៅហ្វាយ»ស្របពេលយុនហ្គីចេញឡានមិនប៉ុន្មានផងហាកដូចជាមានអ្នកតាមដានសកម្មភាពពួកគេបុរសនោះcallទៅចៅហ្វាយរបស់គេ

«គ្នាវាច្រើនដែរទេ?»ចៅហ្វាយ

«ឃើញចេញមកតែមួយឡានប៉ុណ្ណោះហើយម៉ាហ្វៀល្អិតម្នាក់នោះអង្គុយកៅអ៊ីមុខ»កូនចៅ

«ឱកាសល្អហើយតាមទៅប្រដៅអោយយើងម្ដងកុំអោយថ្ងៃក្រោយរស់នៅចេះតែប្រហើន»នេះជាសម្លេងរបស់ឈុនកាងគេគុំជីមីនតាំងពីថ្ងៃនោះមកម្លេះដែលក្មេងសោះតែនិយាយប្រហើនដាក់គេបែបនោះទើបបញ្ជារកូនចៅអោយតាមធ្វើសីុជីមីនម្ដង

«បាទចៅហ្វាយ»ពួកកេបើកឡានទៅតាមឡានយុនហ្គីដែលសរុបរួមមានគ្នា4នាក់នៅក្នុងឡាននោះ

កុលាបមួយទង​⚘Where stories live. Discover now