ភាគទី23: ថេហ្យុងមិននៅបែបនេះជាឱកាសរបស់យើងហើយ

1.1K 162 20
                                    

 
ជុងហ្គុកហៅឡាណាទៅខាងលើអោយបំណងរបស់នាយមិនចង់និយាយគ្នាអោយថេហ្យុងគេបានឮនោះទេ

"វ៉ាយអូលីនអោយមកតាមដានពីយើងមែនទេ?"ជុងហ្គុកដឹងពីចរឹកនាងច្បាស់បើសិននាងដឹងថាគេមានអ្នកណានោះមុខជាបញ្ជូនកូនចៅអោយមកចាត់ការម្នាក់នោះមិនខានបើអញ្ចឹងស្ងាត់បញ្ជូនមនុស្សមកសើុប

"គ្មាននោះទេចៅហ្វាយគឺខ្ញុំមកព្រោះការងារពិតមែនតែមកពីឃើញគេម្នាក់នោះស្និតស្នាលនឹងចៅហ្វាយ..."ឡាណា

"ប្រាប់វ៉ាយអូលីនទៅបើមិនទុកចិត្តយើងណាត់គ្នាផ្ដាច់ពាក្យ"ជុងហ្គុកព្រមភ្ជាប់ពាក្យជាមួយនាងព្រោះស្នេហាមួយនោះនាងជាអ្នកផ្ដើមមុនហើយមានការជ្រុមជ្រែងពីលោកសាន់ត្រានាយគ្រាន់តែមិនចង់អោយឪពុកចិញ្ចឹមរបស់ខ្លួនខកចិត្តប៉ុណ្ណោះកាលនោះបើរឿងគេស្រលាញ់
វ៉ាយអូលីនគឺមិនអាចនោះទេ

"មិនមែនបែបនោះទេចៅហ្វាយអ្នកនាងមិនបានដឹងរឿងឡើយជាការចេះដឹងរបស់ខ្ញុំខ្លួនឯង"ឡាណាមិនហ៊ានសារភាពធាតុពិតនោះទេព្រោះជុងហ្គុកឆេវឆាវ

"កុំទៅរញ៉ែរញ៉ៃជាមួយគេបើសិនគេជាមនុស្សកំដររបស់យើងពិតមែនមិនមែនយកគេមកធ្វើអ្នកបម្រើរទេពិតទេ"ជុងហ្គុក

"ចា៎ខ្ញុំយល់ហើយ"ឡាណា

"អ្ហឹម..ទៅសម្រាកចុះ"នាយក្រហឹមក្នុងបំពងករនឹងអោយឡាណាចេញទៅដោយរាងក្រាសនៅឈជ្រែងហោប៉ៅគិតនៅរឿងជាច្រើនដែលកំពុងតែកើតឡើងគ្រប់យ៉ាងមានគម្រោងមានផែនការណ៍រួចស្រេចតែមិនមែនផែនការណ៍ខ្សែរលើអ្នកណាទេនាយគ្រាន់តែចង់ធ្វើអ្វីដែលប៉ាម៉ាក់គេកាលពីក្មេងមិនបានទុកឱកាសអោយគេបានធ្វើ។

#Newday

   ថេហ្យុងបានលុយនោះមកគេសប្បាយចិត្តខ្លាំងណាស់គេចាប់ផ្ដើមទម្លាប់ក្រោកពីព្រលឹមព្រោះយប់ឡើងរាងតូចឆាប់ចូលគេងមិនបានទៅដើរលេងចូលក្លឹបនៅឯណាដោយងើបព្រឹកឡើងតែងខ្លួនស្អាតបាតបម្រុងនឹងទៅអោយអាដាមទិញទូរស័ព្ទនឹងរបស់ខ្លះៗអោយខ្លួនឬបើអាចគេចង់សុំជុងហ្គុកចេញក្រៅបន្តិច

"មិនបានមិនអោយចេញ"ថ្ងៃនេះថ្ងៃអាទិត្យទើបរាងក្រាសមិនបានទៅណានាយនៅផ្ទះអង្គុយផឹកកាហ្វេអានទស្សនាវដ្តីនាព្រឹកព្រលឹម

កុលាបមួយទង​⚘Donde viven las historias. Descúbrelo ahora