ភាគទី8: អាតាកញ្ចាស់ ឯងគង់មានថ្ងៃទេ

1.4K 183 21
                                    

 
   ពេលរៀនត្រឡប់មកពីបរទេសវិញថេហ្យុងមិនទាន់មានចិត្តចង់ចូលធ្វើការអ្វីនោះទេគេនៅដើរចាយវាយដើរលេងហឺុហាដោយប្រើលុយប៉ារបស់គេដដែលដោយអាងលេះថាមិនទាន់រួចរាល់ក្នុងការធ្វើការងារនៅឡើយទេ

"ហីយ៉ា..គេសប្បាយគ្រប់គ្នាចុះឯងនោះRoseនៅធ្វើមុខស្រគប់ស្រគន់ដូចកុលាបគ្រៀម"មិត្តរបស់រាងតូចគឺជេសីុការដើរសួររាងតូចដោយសាន់ណាក៏នៅទីនោះដែរពួកគេហៅថេហ្យុងថាRoseគឺហៅលេងៗបង្អាប់ថាថេហ្យុងជាផ្កាសំណព្វចិត្តរបស់គេតែយូៗទៅជាប់មាត់ក៏ហៅមែនទេន

"ហ្ហើយ..គ្មានអារម្មណ៍ទេមកល្ងាចមិញជួបរឿងមិនល្អអស់អារម្មណ៍រលីង"ថេហ្យុងបានត្រឹមអង្គុយផឹកស្រាមើលគេឯងរាំរែកនៅពេញដងអាងហែលទឹកព្រោះពួកគេប្រាព្ធកម្មវិធីនៅទីនោះ

"យូហូ!...ម្ចាស់កម្មវិធីរបស់យើងមកដល់ហើយ"គ្រប់គ្នាឈប់រាំរែកនឹងស្រែកហោកញ្ជៀវនៅពេលបុរសពាក់អាវ
ពណ៍សមួលដៃចំហរទ្រូងយ៉ាងសង្ហារដើរមកដែលនាយជាម្ចាស់កម្មវិធីខួចកំណើតនៅយប់នេះ

"នែរ!មិត្តរបស់ពូឯងណាគាត់សង្ហារណាស់ ថែមទាំងលូយទៀតផង"សាន់ណាខ្សឹបខ្សាវមកថេហ្យុងនឹងចង្អុរទៅបុរសម្នាក់នោះដែលកំពុងតែញញឹមយ៉ាងសង្ហារមានមិត្តភក្តិជាបុរសផ្សេងៗទៀតឈក្បែរព្រមជាមួយនឹងយុនហ្គីដែលជាពូបង្កើតរបស់ថេហ្យុងដែលមើលទៅទំនងជាសប្បាយនៅក្នុងកម្មវិធីនេះ

"មែនហ្ហេស?"ថេហ្យុងងក់ក្បាលនឹងសម្លឹងមើលការរៀបចំកម្មវិធីនឹងជុំគ្នាចម្រៀងអបអរជាមួយនឹងនំខួបកំណើតដ៍ធំ

"មើលទៅអ្នកទាំងអស់គ្នាតើលោកប្រុសគីមយុនហ្គីរបស់យើងមានកាដូរអ្វីសម្រាប់កម្មវិធីរបស់លោកត្រៃសីុន"ក្នុងនោះមានMCជាភេទទីបីម្នាក់កាន់មេក្រូនិយាយខណ:កាដូរបានមកដល់ជាប្រអប់តូចដែលត្រូវបានដឹងថារបស់យុនហ្គីជូនទៅកាន់មិត្តសម្លាញ់របស់គេ

"ឯងមានកាដូរអោយយើង?"ត្រៃសីុនជាម្ចាស់កម្មវិធីនោះសួរទៅយុនហ្គី

"មិនធំដុំទេគឺតូចតាចប៉ុណ្ណោះ"យុនហ្គី

"hey! everybody តឺតៗ"បន្ទាប់ពីត្រៃសីុនបើកកាដូរមិត្តម្នាក់ផ្សេងទៀតបានដណ្ដឹមយកកាដូរនោះមកលើកនឹងចុចប៊ូតូនោះដែលវាគឺជាកូនសោរឡានទំនើបមួយហើយឡាននោះបន្លើសម្លេងធ្វើអោយគ្រប់គ្នាស្រែកហោកញ្ជ្រៀវ

កុលាបមួយទង​⚘Where stories live. Discover now