ភាគទី20: មានគម្រោងធ្វើឃាតយើង?

1.2K 178 31
                                    


   
   ច្រើនថ្ងៃបន្ទាប់ពីពេលនោះមកថេហ្យុងគឺមិនសូវជាឆាឆៅគេឯងឬរឹងទទឹងខ្លាំងដូចមុនមកពីគេរៀងខ្លាចនៅពេលដែលជុងហ្គុកយកខ្លួនទៅឃុំនៅទីងងឹតនោះវាគួរអោយខ្លាចណាស់សម្រាប់គេកើតមកជាកូនអ្នកមានស្រាប់មិនដែលពិបាកទេតែត្រូវមកជួបរឿងបែបនេះវាពិបាកណាស់សម្រាប់ថេហ្យុងតែគេគ្មានជម្រើសបើមិនធ្វើគ្មានអ្វីញាុំចង់ចេញក៏មិនកើតគេមានទ្រាំៗនៅសិន

"ថេហ្យុងមកជួយគេដកស្មៅខាងនេះ"អ្នកនៅទីនោះហៅថេហ្យុងមកអោយមកជួយពួកគេដកស្មៅខាងក្រោយ

"ធ្វើកញ្ជះដាច់ថ្លៃផ្ទះមែនទេទើបត្រូវធ្វើរហូតបែបនេះ"រាងតូចរអ៊ូតិចៗនៅពេលដែលនៅក្នុងផ្ទះសម្បូរទៅដោយការងារមិនចេះចប់មិនចេះហើយហត់ក៏ហត់ទៀត

"កន្លែងណា?"ថេហ្យុងដើរមកនឹងសួរទៅពួកគេព្រោះនេះល្ងាចហើយរាងតូចត្រូវគេអោយជួយធ្វើការងារសព្វគ្រប់

"កន្លែងនេះមក អ្ហា..ថ្ងៃនេះខ្យល់ល្ហើយស្រួលណាស់"នាងៗក៏ហៅថេហ្យុងមកអោយមកជួយដកកូនស្មៅតូចនៅក្នុងសួនដែលត្រជាក់ល្ហើយខ្យល់បរិសុទ្ធ

"អ្ហឹម..."ថេហ្យុងក្រហឹមតិចៗនឹងអង្គុយផ្ទាល់ខ្លួនជួយដកទាំងមុខក្រញ៉ូវត្បិតគេមិនចង់ធ្វើតែគេត្រូវធ្វើណាមួយនេះជាទិដ្ធភាពដែលគេមិនបានជួបទេជួបជុំគ្នាធ្វើការមើលទៅពួកគេសប្បាយណាស់មានទាំងជជែកគ្នានឹងញោះគ្នាទៀតផងរាងតូចនៅធ្វើការផងមើលគេឯងផងព្រោះពួកគេគឺសប្បាយចិត្តបែបពួកគេ

"ឯងមិនស្រួលខ្លួនហើយនៅខំធ្វើអីទៀតប្រយ័តន្នតែដួលមេការកាត់ប្រាក់ខែទៅ"នាងម្នាក់ដែលមានឈ្មោះថាយ៉ុងនីមនិយាយទៅកាន់មិត្តនាងដែលមានឈ្មោះចាងមី

"មិនអីទេយើងធ្វើបាន"ចាងមីមានទឹកមុខស្លេកស្លាំង
ថេហ្យុងគ្រាន់តែសម្លឹងមើលមុខនាងតែគេមិនសួរនាំគួរសមអីទេព្រោះរាក់ទាក់គឺមិនមែនជាចរឹកថេហ្យុង

"ថេហ្យុងពិតជាស្អាតណាស់"ចាងមីមើលមុខរាងតូចនឹងញញឹមតិចៗ

"អ្ហើ.."ថេហ្យុងគ្រាន់តែឆ្លើយប៉ុណ្ណឹង

"មើលទៅដៃស្រឡូនស្អាតទំនងជាមិនដែលធ្វើការនេះទេមែនទេ?"យ៉ុងនីម

កុលាបមួយទង​⚘Where stories live. Discover now