ភាគទី24: ឯងបំពេញតួនាទីបានល្អម្លេះ?

1.2K 169 40
                                    


  
   ថេហ្យុងត្រូវបានជុងហ្គុកនាំមកកន្លែងចិញ្ចឹមសត្វចចករបស់នាយនៅខាងក្រោយនេះមានទីធ្លាធំនឹងមានអ្នកចិញ្ចើមមើលថែបង្វឹកពួកវាមានចំនួនដល់ទៅ4ក្បាលឯណោះ

"ហ្ហើយ...វាមានសត្វចចកពិតមែន"ថេហ្យុងរត់ទៅពិតខ្លួននឹងជុងហ្គុកគេស្មានថាម៉ែដោះគម្រាមលេងមានឯណាគឺមានពិតមែនត្បិតតែភូមិគ្រិះនេះមិនធំខ្លាំងតែទីលានទំហំផ្ទៃដីដែលនៅសល់គឺធំខ្លាំងមានដាំដើមឈើមាំៗនឹងព័ទ្ធរបងជុំវិញ

"តទៅបើហ៊ានឌឺជាមួយយើងនាំមកលេងជាមួយវាក្នុងទ្រុងម្ដង"ជុងហ្គុកបានដៃនិយាយបំភ័យថេហ្យុង

"លោកនិយាយអីខ្ញុំឈប់ឌឺហើយ តើ ហ្ហឹក..."ថេហ្យុងអោបចង្កេះនាយជាប់នឹងធ្វើមុខភ្លើសៗត្បិតតែគេឌឺក្បាលរឹងមែនពិតតែគេក៏មានចំណុចខ្សោយគឺខ្លាចសត្វគ្រប់ប្រភេទលើកលែងតែឆ្មានឹងឆ្កែ

"អ្ហេ..មកអោបបែបនេះបានយ៉ាងមិច"ជុងហ្គុក

"ខ្ញុំមិនបានគិតថាលោកជាជេឃីអីទេលោកគឺជាជុងហ្គុក
ពិតៗតែមកពីវាមើលមុខខ្ញុំ"ថេហ្យុងពេបមាត់ចង្អុរទៅសត្វនោះដែលកំពុងតែក្រហឹមមក

"វាមិនចេះមើលមកទេបើទោះចេញបានក៏វាមិនខាំម្ចាស់ដែរ"ជុងហ្គុក

"ចុះខ្ញុំមិនមែនម្ចាស់វាឯណា"ថេហ្យុង

"សមហេតុផល ប្រលែងចេញមកព្រោះមានអ្នកខ្លះចង់លេងជាមួយ"ឃើញថេហ្យុងភ័យនាយញញឹមសមណាស់នឹងប្រាប់អោយអ្នកបង្វឹកប្រលែងពួកវាមក

"អ្ហាយ...!! "ថេហ្យុងស្រែកកាន់តែខ្លាំងនឹងហក់តោងកររាងក្រាសតែម្ដងហើយយកជើងគៀបចង្កេះ

"ស្រែកធ្វើអីប្រយ័តន្នវាភ័យ"ជុងហ្គុក

"ចុះលោកអោយគេព្រលែង!អ្ហឹក"ថេហ្យុង

"វាមិនខាំទេវាដូចជាសត្វឆ្កែអញ្ចឹងតែកុំតាំងខ្លួនជាសត្រូវរបស់វាយល់ទេ"ជុងហ្គុក

"អត់យល់ទេហ្ហឹក...ជុងហ្គុកដេញវាទៅវិញ"រាងតូចក្រវីក្បាលតតាត់នឹងបិទភ្នែកអន្រួន

"ចុះសិនមកយើងមិនអោយវាខាំឯងទេកុំភ័យ"នាយប្រលេះជើងថេហ្យុងអោយចុះនឹងអោបចង្កេះគេជាប់ខណ:ថេហ្យុងក៏អោបជាប់ដូចគ្នាតែគេផ្អើលៗបម្រុងតែហក់ទៅលើជុងហ្គុកម្ដងទៀតទេ

កុលាបមួយទង​⚘Where stories live. Discover now