19: ម៉ាក់បួងសួងសូមអោយកូនជ្រើសរើសផ្លូវដែរត្រូវសម្រាប់ខ្លួនឯង

1.2K 154 25
                                    

 
  
    ជុងហ្គុកបានដេញដោលថាកើតអីបានជាចង់មកចងករអម្ពុលទុក្ខគេឯងបែបនេះនាយដឹងក្នុងចិត្តថាមកពីមូលហេតុអីតែចង់សួរបញ្ជាក់ចង់ដឹងថាគេឆ្លើយថាមិចហើយមូលហេតុដែលនាយមិនឃាត់ព្រោះដឹងថាមុខរាងតូចនឹងចង់សម្លាប់ខ្លួន?ប្រហែលចង់អោយនាយសុំទោសឬធ្វើអីមួយកុំអោយខឹងចិត្តឬអង្វរហើយមនុស្សស្រលាញ់ជីវិតស្រលាញ់សម្រស់ខ្លួនឯងនិយាយមកជឿជាក់សឹងអីគេចង់សម្លាប់ខ្លួននាយគ្មានព្រឺជាមួយទេ គិតមើលទៅលើលោកនេះមានអ្នកណាដែលដើរអួតគេថាខ្លួនដូចហង្ស
មានមោទភាពនឹងផ្កាកុលាបដែលជាឈ្មោះឪពុកដាក់អោយដូចជាគេ?

"លោកមិនការពារខ្ញុំទេនៅអោយខ្ញុំសុំទោសគេទៀតទាំងដែលគេប្រមាថមើលងាយខ្ញុំ ហើយខ្ញុំមិនបានទៅរករឿងគេទេ ហ្ហឹកៗ.."ថេហ្យុងបាននាយនាំមកកន្លែងអាងទឹកនៅក្បែរផ្ទះរាងតូចដាក់ខ្លួនអង្គុយនៅលើបង់នោះហើយយំគេយំដោយភាពឈឺចិត្ត

"អញ្ចឹងធ្លាប់ធ្វើបែបនោះដាក់គេទេ?"ជុងហ្គុកសួរតិចៗ

"ហ្ហឹក........"រាងតូចបែរមើលមុខនាយនឹងមិននិយាយអីទាំងអស់ព្រោះនិយាយមិនចេញគេមិនអាចប្រកែកថាមិនធ្លាប់ទេព្រោះជុងហ្គុកគឺប្រមានគេដោយសារតែនាយធ្លាប់មិនពេញចិត្តចំពោះគេកាលពីមុនព្រោះរឿងបែបនេះហើយ

"មកពីពួកគេធ្វើខុសដាក់ខ្ញុំមុន..."គិតបន្តិចទើបថេហ្យុងចង់រកលេះដោះសារតែជុងហ្គុកកាត់សម្ដីមុន

"នោះហើយជាអារម្មណ៍ពួកគេដែលទទួលបាននោះ ជួនកាលមិនដឹងថាពួកគេមានវិបិត្តអីខ្លះក្នុងជីវិតផង ឪពុកម្ដាយឈឺក្មេងកំព្រាឬកំពុងតែពិបាកដូចជាឯងផងក៏មិនដឹងតែតស៊ូមកធ្វើការរកលុយមានកំហុសឆ្គងតិចតួចឬគ្មានកំហុសសោះតែបែរជាត្រូវអ្នកដែលមានឋាន:ខ្ពស់ប្រមាថមើលងាយ វាឈឺចាប់ប៉ុណ្ណា"ជុងហ្គុក

"ខ្ញុំ.....មិនបានធ្វើការអោយលោកទេគឺលោកចាប់ខ្ញុំមក"ថេហ្យុងមានអារម្មណ៍ថារអៀសខ្លួនខ្លាំងចំពោះសម្ដីនេះលើកទី1ហើយដែលមិនចង់ទទួលស្គាល់រាងតូចបង្វែរសាច់រឿង

"ចាប់មក?បើប៉ាឯងមិនភ្នាល់ដាក់ឯងគិតថាយកមកបានហ្ហេស?គិតថាសុខៗយើងយកមកអម្ពុលទុក្ខខ្លួនឯងមែនទេមានស្ដាប់សម្ដីជេឃីឬអត់?"ជុងហ្គុក

កុលាបមួយទង​⚘Where stories live. Discover now