ភាគទី26: ល្ងីល្ងើអញ្ចឹង!

1.1K 180 40
                                    

ដោយឃើញពីនាក់នោះនៅមើលមុខគ្នាដូចមិនស្រួលជុងហ្គុកក៏រកដំណោះស្រាយគឺនាយក្រោកឈដើម្បីចាកចេញព្រោះនាយត្រូវនាំថេហ្យុងទៅខាងក្រៅហើយណាមួយក៏និយាយការងារជាមួយជីមីនរួចរាល់ផងដែរ

"បងចង់នាំគេទៅណាមែនទេខ្ញុំទៅដែរ?"ជីមីនឃើញថេហ្យុងស្លៀកពាក់នឹងការណាត់របស់ជុងហ្គុកគេក៏ស្មានដឹងថានាយប្រហែលជានាំថេហ្យុងទៅណាមិនខាន

"បងមានការបន្តិចតែឮជីមីនថាទៅជួបប៉ាមែនទេ?"ជុងហ្គុក

"ខ្ញុំឈប់រវល់ហើយជួបប៉ាពេលក្រោយក៏បាន"ជីមីន

"ទៅៗប្រយ័តន្នលោកពូគាត់ខឹងមួយវិញទៀតបងមានការងារពិតមែនមក.."នាយកៀកស្មានាំជីមីនចេញទៅជូនដំណើរមុនដោយមិនទៅគូរសត្រូវពីនាក់នេះមុននឹងទៅតាមសម្លក់គ្នាមិនដាក់ភ្នែកថេហ្យុងនៅអង្គុយធម្មតាមិនខ្ពើមងើបទៅណាសោះ

"ឆឺស!ទៅធ្វើបងប្អូនគ្នាពីពេលណាទើបស្និតស្នាលបែបនេះ?ឬពួកគេស្រលាញ់គ្នាទេដឹង"ថេហ្យុងគិតអំពីរឿងនេះព្រោះឃើញជុងហ្គុករាល់ថ្ងៃដូចជាអត់ដែលពាក់ព័ន្ធអ្នកណាមានសង្សារអីសោះឃើញនៅតែម្នាក់ៗអោយសុទ្ធកំពុងតែអង្គុយគិតរាងក្រាសក៏បកត្រឡប់មកវិញ

"នៅគិតអីទៀតមិនមក?"ជុងហ្គុកអោបដៃសួររាងតូច

"ទៅណា?"ថេហ្យុង

"មក.."នាយអូសដៃរាងតូចសំដៅទៅឡានដើម្បីនាំគេទៅខាងក្រៅហើយមិនបានឈប់គិតអំពីរឿងដែលគេគិតមុននោះទេនៅក្នុងឡានគេនៅតែគិតហើយអ្វីដែលគេឆ្ងល់គេនឹងសួរភ្លាមៗមុនចាំស្អែកនោះទេគ្មានអ្វីដែលខ្លាចក្នុងការសួរនាំផង

"លោក..សួរត្រង់ណារាល់ថ្ងៃលោកមានសង្សារឬគូរអីនៅ?"ជិះបានយូបន្តិចថេហ្យុងក៏សួរ

"មិចបានមកចង់ដឹងរឿងផ្ទាល់ខ្លួនរបស់យើង?"ជុងហ្គុក

"ព្រោះចង់ដឹងឃើញលោកនៅតែឯងៗឬមានស្នេហាលាក់បាំងអីណាមួយក៏ចង់ដឹងអ្នកណាដែលយកលោកមកសន្សំកម្ម?"ថេហ្យុង

"ខឹសៗ!! "ឮមួយប្រយោគនេះហើយធ្វើអោយអាដាមដែលនៅបើកឡាននៅមុខឈ្លក់ទឹកមាត់មួយរំពេចនឹងលួចសើចជុងហ្គុកទៀតផងដោយរាងក្រាសចាប់ផ្ដើមជ្រួញចិញ្ចើម

កុលាបមួយទង​⚘Where stories live. Discover now