ភាគទី33: ចៅហ្វាយធ្វើអីដឹងខ្លួនឯងហើយ

1.4K 264 43
                                    

   

ត្រឡប់ទៅកាលពីនាយទៅសហរដ្ធអាមេរិកគឺទៅមើលការងារអោយជុងហ្គុកប៉ុន្មានថ្ងៃក៏ត្រូវបានវ៉ាយអូលីនហៅនាយទៅសួរព្រោះអីនាងចម្រិតសួរពីជំនិតស្រីឡាណាដែលនាងបញ្ជូនទៅនោះហើយ ឡាណាឆ្លើយថាជុងហ្គុកគ្មានទំនាក់ទំនងនឹងមនុស្សស្រីណានោះទេតែឃើញស្និតខ្លាំងបំផុតជាមួយនឹងមនុស្សប្រុសមាឌតូចស្អាតម្នាក់នាងចង់សំដៅទៅដល់ថេហ្យុងប៉ុន្តែរាងតូចជាគូរដណ្ដឹងបងប្រុសជុងហ្គុកនោះទេរឿងនេះធ្វើអោយវ៉ាយអូលីនក្រញ៉ាញ់ខួរបន្តិចទើបហៅអាដាមទៅណាមួយនាងកំពុងតែម៉ៅរឿងទាក់ទងជុងហ្គុកមិនដែលបាន

"ច្បាស់ទេថាលោកមិនខុបខិតគ្នាលាក់បាំងយើង មើលទៅជេឃេចង់ទៅនៅកូរ៉េខ្លាំងហើយទាក់ទងកាន់តែលេងបាន"វ៉ាយអូលីនសួរទៅកាន់អាដាមនាងជានារីកូនកាត់ខ្ពស់សក់បែកត្នោតភ្នែកពណ៍ទងដែកទឹកមុខកាចឆ្នាស់មានវ័យមិនដល់20ក្រាសឡើងត្រឹម20ស្ដើងប៉ុណ្ណោះ

"ច្បាស់ណាស់រឿងស្រីញីចៅហ្វាយគ្មានទេ"ចុះបើជុងហ្គុកគ្មានស្រីមែនគេមិនហ៊ានអះអាង

"លោកពូដាំជាកូនចៅប៉ារបស់យើងតាំងពីយូណាស់មកហើយប៉ាយើងក៏ទុកចិត្តអោយលោកទៅធ្វើជំនិតគូដណ្ដឹងយើងបន្តកុំអោយដឹងថាលោកខុបខិតកុហកអោយសោះ"នាងចង្អុលវិុសៗចំគ្រាប់ភ្នែកអាដាមដែលធ្វើអោយនាយព្រិចភ្នែកញាប់ៗជ្រួញចិញ្ចើម ត្បិតអីលោកពូដាំដែលនាងនិយាយនោះគឺជាប៉ារបស់គេនឹងហើយ

"គូដណ្ដឹងអ្នកនាងខ្លួនឯងអ្នកនាងមើលមិនអោយជាក់ផងមិនថាចៅហ្វាយនៅទីនេះក៏ដោយតាមដានរហូត ហេតុអីបានជាមិនទុកចិត្តគាត់?"អាដាម

"អោយទុកចិត្តយ៉ាងមិចបើ...."ដៃនាងចុចcallទៅជុងហ្គុកបណ្ដើរនឹងនិយាយបណ្តើរមកដល់ត្រឹមនេះវ៉ាយអូលីបញ្ឈប់សម្ដី ព្រោះក្នុងចិត្តនាងដឹងថាជុងហ្គុកមិនបានស្រលាញ់នោះទេទើបជាមូលហេតុដែលនាងមិនទុកចិត្តគេប្រាកដថារាងក្រាសច្បាស់ជាមានមនុស្សដែលនាយស្រលាញ់រួចតែតាមដានមិនឃើញ

"ចៅហ្វាយមិនស្រលាញ់ផង"អាដាមលួចនិយាយជាភាសាកូរ៉េតិចៗទាំងពេបមាត់

"លោកឯងនិយាយអីអម្បិញមិញគិតថាភាសាកូរ៉េយើងមិនចេះស្ដាប់ឬ?"វ៉ាអូលីន

កុលាបមួយទង​⚘Where stories live. Discover now