ភាគទី27: អញ្ចឹងចាត់ទុកយើងជាប៉ារបស់ឯងទៅ

1.2K 188 31
                                    


   ថេហ្យុងយកដៃទាំងពីអង្អែលក្បាលទាំងពេបមាត់សម្លក់នាយមិនដាក់ភ្នែក

"អួយ..ឈឺហ្ហាណា"ថេហ្យុងងរងក់នឹងនាយនេះយកវែកមកវាយក្បាលគេអញ្ចឹងដឹងថាឈឺអត់គ្រាន់តែគេបោះខ្ទះទៅប៉ុណ្ណឹងសោះ

"បើឈឺត្រូវចាំកុំឡេឡឺអញ្ខឹង"ជុងហ្គុក

"ហ្ហឹក..រលាកដៃហើយលោក ហ្ហឹកៗ..."គេរវល់តែឈឺក្បាលភ្លេចមើលដៃថារលាក់បាតឡើងក្រហមបាតដៃទើបរាងក្រាសព្រមចាប់ដៃគេយកទៅលាងទឹកចេញដោយថេហ្យុងនៅទឹកភ្នែករហេមរហាមអាចថារឿងផ្សេងមិនងាយយំទេតែជាមួយជុងហ្គុកមួយគេរំអួយមិនដឹងថាហេតុអីនោះទេ

   បន្ទាប់មកស្ទេកក៏ឆ្អិនជុងហ្គុកអង្គុយញាុំធ្វើមើលមិនដឹងតែកុំមើលចុងភៅត្រូវរុំដៃទាំងសង្ខាងតាមពិតគ្រាន់តែរលាកក្រហមដៃតិចតួចទេតែធ្វើមុខដូចត្រូវរបួសចូលបន្ទប់សង្គ្រោះបន្ទាន់ហើយបើថាមិនព្រមបិទរបួសអោយគេគឺមិនឈប់រអ៊ូងិងក់ឡើយ

"ច្បាស់ជាឆ្ញាញ់ហើយទើបញាុំមើលទៅទំនងណាស់"
ថេហ្យុង

"អ្ហឹមគ្រាន់បើ ប្រហែលមើលយូធូបត្រូវវីឌីអូ"ជុងហ្គុកក៏ត្រូវដៃតែប៉ុណ្ណឹងមិនស្មើរនឹងស្រមោចខាំផងនាយខ្ជិលដណ្ដើមឈឺពីថេហ្យុងទុកអោយក្មេងនឹងឈឺរំអួយតែឯងចុះ

"នេះលោកមិនសរសើរខ្ញុំទេលោកទៅសរសើរយូធូប?អស់អារម្មណ៍ហើយលើកនេះលើកទី1នឹងលើកចុងក្រោយ"ថេហ្យុងសម្លក់នាយរហូតមើលទៅចរឹកទៅគេចង់និយាយល្អចង់ត្រូវក្នាក៏មិនកើតបើនាយឌឺរហូតខំធ្វើម្ហូបអោយមុខប្រឡាក់ដូចឆ្មាព្រៃប៉ុណ្ណឹងហើយទៅសរសើរយូធូប

"រដូវមកមិនទៀងមែនទេទើបងរងក់បែបនេះ"ជុងហ្គុកទំពារបណ្តើរមើលមុខរាងតូចទាំងហួសចិត្តបណ្តើរ

"មកពីលោកចូលចិត្តថាអោយខ្ញុំធ្វើអី"ថេហ្យុង

"ហ្ហឹស..ឆ្ញាញ់តើធ្វើបានល្អញាុំហើយនឹកដល់អ្នកធ្វើ"ជុងហ្គុកធ្វើមុចក្រឡេមក្រឡើមនឹងសរសើរទាំងញញឹមបន្តិច

"មិនបាច់មកសរសើរទេលែងត្រូវការហើយ"ដោយខឹងចិត្តស្អិតទ្រូងថេហ្យុងក៏ក្រោកឈបម្រុងដើរងរខ្មើតទៅតែរាងក្រាសទាញមកអង្គុយលើភ្លៅរបស់នាយ

កុលាបមួយទង​⚘Where stories live. Discover now