ភាគទី37: ចរឹកឪគេចូលចិត្តអួតកូនតែអញ្ចឹង

1.5K 202 40
                                    

  បន្ទាប់ពីត្រូវជេឃីផ្ទួនសួរបែបនេះថេហ្យុងស្ងាត់មាត់គេមិនដឹងថាគួរតែឆ្លើយតបបែបមិចនោះទេចំពោះជេឃីបានត្រឹមតែសម្លឹងមុខនាយ

"អូនចង់និយាយអីបងសួរ?"ជេឃី

"គ្មានអីនោះទេអូនចង់ថាជុងហ្គុកអាចនឹងមិនព្រម"ស្របពេលថេហ្យុងក្រវីក្បាលជេឃីក៏បើកឡានបន្តទៅមុខទៀត

"បើគេមិនព្រមបងយល់ថាគេមានហេតុផលផ្សេងលើសពីចង់បំបាក់ចរឹកអូនហើយ"ជេឃី

"មានន័យថាកាលនោះបងដឹងថាគេនាំអូនទៅដើម្បីបំបាក់ចរឹកបងព្រម?បងក៏ស្អប់ចរឹកអូនបែបនោះដែរឬ?"ថេហ្យុង

"រឿងនេះអូនគួរតែសួរប៉ារបស់អូនទៅមិចបានគាត់ទៅព្រមនឹងជុងហ្គុក?ហើយបើបងស្អប់ចរឹកអូនពិតមែនមិនមែនយើងស្រឡាញ់គ្នាបានមកដល់សព្វថ្ងៃនេះទេ"ជេឃី

"បងនិយាយស្ដីប្លែកៗណាស់បងដូចជាចង់កាចដាក់អូន"ថេហ្យុង

"ហ្ហឹសៗ ពិតមែនឬបងមិនចេះកាចទេអូនកុំគិតអញ្ចឹងអូនគិតបែបនឹងមានន័យថាអូនប្លែកខុសពីមុនហើយ"សម្ដី
ជេឃីមួយៗតែងតែធ្វើអោយគេរអៀសខ្លួនរហូតមែនហើយគេមកពីប្លែកដាក់នាយទើបគេអង្គុយមិនសុខពិបាកក្នុងខ្លួនបែបនេះ

   ជេឃីបាននាំថេហ្យុងមកមើលហាងដែលនាយកំពុងតែធ្វើអោយរាងតូចជិតរួចរាល់នោះថេហ្យុងគេប្លែកចិត្តជាខ្លាំងហើយក៏ភ្ញាក់ផ្អើលចំពោះរឿងនេះ

"នេះបងគិតគូរចំពោះអូន?"ថេហ្យុង

"មែនហើយបងគិតថាអូនគួរតែចាប់ផ្ដើមពីតូចសិននៅពេលឥឡូវនេះទម្រាំតែប៉ារបស់អូនប្រសើឡើងវិញមួយវិញទៀតអូនជាគូរដណ្ដឹងបងការងាររបស់គឺមើលថែអូន"ជេឃី

"ជេឃី..បង"ថេហ្យុងគេឈមើលហាងធំល្មមមួយនោះមានទេសភាពនឹងការដេគ័របែបគេចូលចិត្តតែម្ដងព្រោះជេឃីដឹងពីចំណូលចិត្តថេហ្យុងច្បាស់

"បងថាធ្វើរួចចាំអោយអូនមកមើលតែឥឡូវអោយមកមើលអោយហើយអូនចង់កែកុនអីតាមចិត្តបាន"ជេឃី

"ស្អាតហើយអគុណដែលគិតគូរពីអូន ហ្ហឹក..*ធ្វើយ៉ាងមិចទៅ?"ថេហ្យុងពេបមាត់នឹងបែរខ្លួនមកអោបនាយរួចលួចពោលក្នុងចិត្តទាំងរលីងរលោងទឹកភ្នែកនឹងយំហេតុអីបានពេលនេះគេពិបាកក្នុងចិត្តម្លេះ ម្នាក់ជាមនុស្សដែលស្រលាញ់គ្នាមករាប់ឆ្នាំគ្រួសារគេពេញចិត្តផ្សំផ្គុំនាយថែមទាំងជាបុរសដែលស្លូតបូតនឹងតែងតែគិតគូពីគេមករហូតមិនដែលក្បត់ផិតធ្វើអោយគេពិបាកចិត្តដោយសារតែនាយ តែហេតុអ្វីចិត្តស្រលាញ់គេចំពោះជេឃីបានផ្លាស់ប្ដូលឿនបែបនេះដោយគ្រាន់តែនៅជាមួយជុងហ្គុករយ:ពេលខ្លីមួយគេបានប្រគល់គ្រប់យ៉ាងអោយទៅនាយអស់តែជុងហ្គុកក៏ជាមនុស្សម្នាក់ដែលស្រលាញ់គេតាំងពីដំបូងនាយទាំងស្រលាញ់នឹងបារម្ភគិតគូរគេថែមទាំងឯកានឹងគួរអាណិតដែលមិនអាចអោយគេចិត្តដាច់ពីនាយបានដូចគ្នា។

កុលាបមួយទង​⚘Where stories live. Discover now