ភាគទី40: យើងប្រុសតែសូមនិយាយថាមុខយើងស្អាតជាងនាង

1.2K 234 21
                                    


ជុងហ្គុកនាំវ៉ាយអូលីនមកខាងក្រៅនាំនាយមកដើរ
លេងនឹងញាុំអាហារបែបគូរស្នេហ៍ដែលកន្លងមកមានតែនាងទេដែលធ្លាប់ធ្វើរឿងនេះនឹងបបួលជុងហ្គុកមុនតែលើកនេះនាយបបួលគេមកដូចជាចម្លែកបន្តិចតែនាងយល់ថាជុងហ្គុកប្រហែលជាចង់លួងនាងអីបែបនោះទៅ

"បងដឹងទេviewទីនេះស្អាតខ្លាំងណាស់"វ៉ាយអូលីន
កំពុងតែអង្គុយនៅលើសាឡុងមើលទេសភាពនៅអគារជាន់ខ្ពស់ខណ:ដែលជុងហ្គុកកំពុងតែអង្គុយចុចទូរស័ព្ទក្នុងចិត្តនាយកំពុងជ្រួលច្របល់ពេលដែលទាក់ទងថេហ្យុងមិនបានតាំងពីនាយមកដល់មកម្លេះដោយហេតុពេលសួរកូនចៅប្រាប់ថាថេហ្យុងចេញចូលភូមិគ្រិះធម្មតានោះទេគ្រាន់តែរាងតូចនៅស្ងប់ស្ងាត់តែឯងៗ

"បងឮអូននិយាយទេ?"វ៉ាយអូលីន

"អ្ហឹម..មែនហើយ"ជុងហ្គុកចេះតែងក់ក្បាលនឹងនាងទៅគេមិនបានឮថាវ៉ាយអូលីននិយាយអ្វីនោះទេ

"មុននឹងអូននិយាយថាមិច?"វ៉ាយអូលីន

"មកនេះ.."ជុងហ្គិកបកដៃហៅបុគ្គលិក

"ចា៎ លោក.."បុគ្គលិកក៏ដើរមក

"សុំស្រាមួយកែវមក អូនយកអីទេ?"ជុងហ្គុក

"អូនមិនផឹកទេ"នាងជ្រួញចិញ្ចើមជាមួយជុងហ្គុកដែលចាកប្រធានជាមួយនាងពេកហើយ

"ប៉ុណ្ណឹងទៅ"ជុងហ្គុកហាកជ្រួញចិញ្ចើមមិនចាប់អារម្មណ៍ពីវ៉ាយអូលីនសោះនឹងមិនយល់ថាហេតុអីថេហ្យុងស្រាប់តែមិនលើកទូរស័ព្ទឬឆ្លើយតបតើមានអ្នកណាឆ្លៀតឱកាសនិយាយអីអាក្រក់ពីនាយប្រាប់គេហើយទេដឹងព្រោះគេចំណាយពេលយូណាស់ទម្រាំពិសោធន៍អោយថេហ្យុងឃើញថាខ្លួនមិនបានដូចការគិតរបស់គេទម្រាំយកបានបេះដូងមិនអោយនាយពិបាកចិត្តយ៉ាងមិច

មិនយូបុគ្គលិកក៏លើកស្រាមកជុងហ្គុកទាញយកមកផឹកហើយដៃចុចទូរស័ព្ទរហូតព្រោះនាយកំពុងតែផ្ញើរសារទៅកូនចៅរបស់ខ្លួនដោយមិនខ្វល់ពីវ៉ាយអូលីនសូម្បីតែបន្តិច

"ឆឺស!..."ដោយឃើញបែបនេះនាងក៏ងរងក់នឹងក្រោកដើរទៅកន្លែងសាឡុងម្ខាងទៀតដែលអាដាមកំពុងតែអង្គុយផឹកតែម្នាក់ឯងហាកសប្បាយជាមួយជីវិតsingleរបស់ខ្លួន

កុលាបមួយទង​⚘Where stories live. Discover now