ភាគទី15: ចនជុងហ្គុកខ្ញុំមិននៅអោយលោកឯងសម្លាប់ខ្ញុំងាយៗទេ

1.1K 147 22
                                    

    

ដោយសារតែតម្លើងរឹកសម្ដីធំថេហ្យុងពិតជាត្រូវបានអ្នកបម្រើរគ្រប់គ្នាបង្អត់អាហារដូចសម្ដីម៉ែដោះអីុងមែនដំបូងអ្នកខ្លះចូលចិត្តព្រោះឃើញថាគេជាក្មេងមុខមាត់គួរអោយស្រលាញ់តែពេលដឹងថាគេបោះសម្ដីមើលងាយការងារពួកគេក៏លែងមានអ្នកចូលចិត្តវិញម្នាក់ៗធ្វើការងាររៀងខ្លួនហើយក៏ទៅសម្រាកខ្លះៗនៅតែអ្នកយាមនឹងមួយចំនួនទៀតរងចាំទទួលជុងហ្គុក

"ខ្ញុំមិនចេះដេកទេបន្ទប់ចង្អៀតដូចសម្បុកកណ្តុរ ហ្ហឹក..ប៉ា!! "ថេហ្យុងដើរទន្ទ្រាំជើងចូលចេញពីបន្ទប់ស្នាក់នៅខាងក្រោយចូលក្នុងផ្ទះធំទាំងឡូឡាម៉ួម៉ាវ

"យើងមិនចេះទេ"ថេហ្យុងស្រែកចាច់រួចក៏ទៅលើកបីឆែរីដែលកំពុងតែគេងធ្វើសាឡុងធ្វើរឹកជំទាវដូចដើមព្រោះវាជាឆ្មាចង់ទៅសំងំត្រង់ណាក៏បានលើកលែងតែគេជាមនុស្សត្រូវគេបញ្ជូនអោយទៅដេកបន្ទប់តូចមួយគេទ្រាំមិនបានទេថេហ្យុងដើរតម្រង់មកទ្វាដើម្បីដើរចេញ

តាមពិតបន្ទប់នោះមិនតូចចម្អៀតវាជាបន្ទប់សមល្មមមួយគ្រាន់តែចង្អៀតសម្រាប់ថេហ្យុងដែលធ្លាប់តែនៅក្នុងបន្ទប់ធំល្វើងល្វើយគ្រាន់តែពឆែរីដើរចេញមកឡានជុងហ្គុកក៏ជិះមកដល់ល្មម នាយបើកទ្វាចេញមក

"ចង់ទៅណា?"ជុងហ្គុក

"ទៅប្ដឹងប៉ូលីសអោយចាប់លោកឯងពីបទចាប់ចំរិតមនុស្សមកបង្ខំធ្វើបាបបង្អត់អាហារដាក់ខ្ញុំក្នុងទីជម្រកកណ្តុរ"
ថេហ្យុង

"ទៅៗអោយតែចេញបាន"នាយធ្វើការហត់ពេញមួយថ្ងៃខ្ជិលរវល់នឹងថេហ្យុងណាស់ជួបមុខពេលណាឡូឡារាល់តែលើក

"ហ្ហឹក...រាងតូចទន្ទ្រាំជើងនឹងចង់ដើរចេញទៅតែអង្គរក្សមាឌមាំនៅឈពាំងរាងតូចងាកទៅណាពួកគេពាំងនៅទីនោះ

"ឥឡូវអោយយើងចេញទៅចាំយើងទៅយកលុយមកអោយពួកឯងចង់បានប៉ុន្មានក៏បាន"ថេហ្យុង

"សុំទោសផងក្មេងតូច"អង្គរក្ស

"កំុខំប្រឹងអីថេហ្យុងចូលផ្ទះវិញទៅថ្មានេះដល់ម៉ោងគេបិទរបងសម្រាកហើយ"អាដាមរុញរាងតូចអោយចូលវិញ

កុលាបមួយទង​⚘Where stories live. Discover now