ភាគទី41: កាចម្លេះលោកប៉ា អុស៎ ច្រលំពូ

1.5K 207 27
                                    


   ថ្ងៃថ្មីមកដល់ជេឃីនៅចាំជុងហ្គុកនៅឯក្រុមហ៊ុនរបស់គេក្រោយពីព្រឹកប្រជុំពីកន្លែងណាមជុនរួចក៏មកក្រុមហ៊ុនជុងហ្គុកវិញម្ដង

"តើឯងទៅណាទៅរកគូរដណ្ដឹងឬ?"ជេឃី

"បងដូចជាសួររឿងគូរដណ្ដឹងខ្ញុំពេកហើយ"ជុងហ្គុក

"មកពីគូរដណ្ដឹងឯងនិងទើបបងទុកចិត្តឯងផ្ញើរថេហ្យុងជាមួយកុំអោយមើលមកមិនសម ពេលនេះបងត្រូវការយកគេចេញមកវិញ"ជេឃី

"មិនអាចទេដូចដែលខ្ញុំប្រាប់បងហើយថាមិនដល់ពេលកំណត់ថេយ៍គ្មានថ្ងៃមានស៊េរីភាព"ជុងហ្គុក

"ក្រែងឯងនិងគេត្រូវគ្នាវិញហើយនៅចងគេទុកធ្វើអី"ជេឃី

"បងគង់តែដឹងទេតែសំខាន់ប្រាប់រួចហើយថាកុំមកលូកដៃផ្ដេសផ្ដាសទេជាមួយខ្ញុំ"ជុងហ្គុក

"កុំអោយដឹងអោយសោះថាឯងមានល្បិចព្រោះតាំងពីដើមឡើយបងស្មោះត្រង់ជាមួយឯងណាស់"ជេឃី

"ល្បិចអី?"ជុងហ្គុក

"ដឹងថាការត្រឡប់មកវិញរបស់ឯងលើកនេះមិនមែនមកធម្មតាទេ ហើយប្រាប់ណាជុងហ្គុករឿងអីក៏ដោយបងធ្វើចាញ់ឯងក៏បានចង់ឈ្នះក៏បងធ្វើបាន"ជេឃីនិយាយរួចក៏ចាកចេញទៅនាយមិនបានសម្ដីធំដាក់
ជុងហ្គុកទេតែគ្រាន់តែមកប្រាប់ហើយរឿងដែលនាយចង់នាំថេហ្យុងមកវិញគឺនាយគង់តែយកមកទេគិតថាជុងហ្គុករារាំងគេបាន?

"រឿងផ្សេងចង់ឈ្នះអីឈ្នះទៅខ្ញុំលែងខ្វល់ហើយតែរឿងបេះដូងថេហ្យុងឯងបានចាញ់ខ្ញុំរួចទៅហើយជេឃី"ជុងហ្គុកច្រត់ហោប៉ៅសម្លឹងមើលដំណើរបងប្រុសរបស់គេគេមិនដែលគិតថាខ្លួនខុសតែកំពុងតែមានមោទភាពដែលខ្លួនអាចយកឈ្នះបេះដូងរាងតូចបានទៅវិញទេ។

#ផ្ទះលោកសុងហ៊ុន

"នេះជេឃីញាុំទៅណា"ធូលីបលើកចានផ្លែឈើដែលចិតរួចមកដាក់អោយនាយនៅលើតុ

"បាទ."ជេឃី

"ពេលនិយាយរួចឡើងទៅបន្ទប់ខ្ញុំបន្តិចណាព្រោះមានឯកសារចង់អោយជួយមើល"ធូលីប

"បាទ.."ជេឃីចេះតែងក់ក្បាលទៅក៏មិនដឹងថាប៉ានាយហៅមកធ្វើអី

"ចុះបងទៅធ្វើការឥឡូវឬ?"នាងសួរទៅលោកសុងហ៊ុនម្ដង

កុលាបមួយទង​⚘Where stories live. Discover now