ភាគទី34: ថេហ្យុងនេះកូននៅទីនេះបានយ៉ាងមិច?

1.3K 209 15
                                    

   ថេហ្យុងដែលនៅបន្ទប់ក្រោមដីគេបានមកដល់មុនជុងហ្គុកទៅទៀតគេអត់បាននិយាយអីនោះទេតែជុងហ្គុកជាអ្នកឆ្លៀតឱកាសចាប់នាងមកដោយខ្លួនឯងក៏ដោយសារតែនាងជាដើមហេតុនៅថ្ងៃនោះ

"ថេហ្យុងជួយយើងផងណា"ដោយឃើញថេហ្យុងមក
ជេសីុកាក៏ស្រែកហៅរាងតូចនាងធ្វើរឹកដូចមិនដែលបានធ្វើអីដាក់រាងតូចអញ្ចឹង

"នៅមានមុខមកសម្ដែងជាមួយយើងហ្ហេស?នាងអាសិរពិស"ថេហ្យុងដើរទៅជិតនាងរួចនិយាយ

"តើយើងបានទៅធ្វើអីឯង អ្ហ៎..ឯងជាអ្នកបញ្ជារគេអោយចាប់យើងមកឬ?"ជេសីុកា

"ឯង..ពួកយើងរាប់អានគ្នាតាំងពីតូចមកយើងស្រលាញ់រាប់អានឯងដូចជាបងប្អូនទៅហើយតែចុងក្រោយឯងជាមូលហេតុដែលចង់បំផ្លាញយើង តើយើងដែលធ្វើស្អីឯងទៅ!! "ថេហ្យុងបោចសក់នឹងស្រែកសម្លុតមួយទំហឹងអោយតែឃើញមុខអតីតមិត្តរបស់គេពេលណាគេដក់ទឹកភ្នែករកតែយំតែខំប្រឹងទ្រាំខាំមាត់គេមិននឹកស្មានថាខ្លួនត្រូវជួបការក្បត់បែបនេះនោះទេវាឈឺជាងបែកបាក់ស្នេហាទៅទៀត

"អួយ!ហ្ហឹស!ចង់ដឹងមែនទេគឺចរឹកដ៍សែនថោកទាបរបស់ឯងនោះអីយើងហត់នឹងតាមទ្រឯងណាស់ទាំងដែលយើងគឺជ្រេញហើយស្អប់ឯងយើងចង់អោយតែឯងវិនាសទេ"ជេសីុកាក៏និយាយកាពិតពីចិត្តរបស់នាងហាកដូចជាស្អប់ថេហ្យុងតាំងពីពេលណាគំនិតនាងគិតថាបើសិនពេលថេហ្យុងធ្លាក់ខ្លួនគេមិនបាត់មុខមកនៅភូមិគ្រិះជុងហ្គុកទេម្លោះហើយគេនឹងសាន់ណាព្រួតលើថេហ្យុងម្ដង

"តាមពិតពួកឯងទេឬជាអ្នកដែលតែងតែចង់ចឹកយើងពីក្រោយរហូត ឯងច្បាស់ជាស្គាល់យើងហើយពួកនាងអន់ឯងច្បាស់ជាដឹងថាសម្ថភាពបានត្រឹមចឹកដូចពួកឯងគ្មានថ្ងៃឈ្នះយើងនោះទេ ល្អដែលបានប្រាប់ត្រង់ស្អប់យើង
ឆ្វីស!! "ថេហ្យុងបោចសក់នាងកាន់តែខ្លាំងកន្លាំងមកគេមានអារម្មណ៍ថាមិត្តគេយកចិត្តគេខ្លាំងតាមពិតគឺពួកនាងសម្ដែងគ្រប់យ៉ាងនិយាយដល់ចុងប្រយោគរាងតូចស្ដោះទឹកមាត់ដាក់មុខនាង

"អ្ហាយ!! ឯងគីមថេហ្យុង!"ជេសីុកាសម្លក់រាងតូចសីុសាច់ហុតឈាមនឹងស្រែក

"ឯងស្អប់យើងឯងក៏នឹងត្រៀមជួបយើង.."ថេហ្យុង

"ឯងទៅមានសម្ថភាពអីត្រឹមជាមនុស្សដែលធ្លាក់ខ្លួនតែលតោលមុខឯងអត់ពីប៉ាឯងទៅតើទៅខ្លាំងអីចាំមើលចុះយើងនឹងបំផ្លាញឯង"ជេសីុកាអាងទៅលោកសីុងហ្វូទើបនាងមិនញញើតណាមួយនាងគិតថាថេហ្យុងគ្រាន់តែជួលគេអោយចាប់នាងគេមិនខ្លាំងអីនោះទេ

កុលាបមួយទង​⚘Where stories live. Discover now