ភាគទី39: ចាត់ទុកយើងជាល្បែងបង្វិលក្បាលលេងមែនទេ

1.4K 210 31
                                    

ជុងហ្គុកបានចែករំលែករឿងរបស់នាយដល់ជីមីនផងដែរព្រោះនាយបានចាត់ទុកគេដូចជាប្អូនរបស់ខ្លួនទំនាក់ទំនងគេនឹងរាងតូចគឺល្អមករហូតបែបនោះទើបដាច់ចិត្តនិយាយប្រាប់បើទោះជាដឹងថាថេហ្យុងនឹងរាងតូចមិនត្រូវគ្នាតែសង្ឃឹមថាគេនឹងយល់

"ហេតុអីបានជាអារម្មណ៍មិនល្អទាំងព្រឹកបែបនេះចៅហ្វាយតូច?"យុនហ្គីបើកឡានផងសួរទៅជីមីនផងដែលគេបបួលនាយមកខាងក្រៅទាំងពីនាក់ថ្ងៃនេះរាងតូចមិនបានទៅធ្វើការនោះទេគេពាក់អាវhoodeiធម្មតានឹងខោកាប៊យខ្លីអង្គុយធ្វើមុខក្រម៉ង់ក្រម៉ូវ

"....."ជីមីនមិនបានឆ្លើយតបនោះគេក្ដោបមាត់ជាប់នឹង
ភ្លឹកៗគិត

"កើតអីហ្ហឹម?"នាយលូកដៃម្ខាងមកចាប់ដៃរាងតូចនឹងសួរទាំងមុខស្មើរ

"តើគីមថេហ្យុងក្មួយរបស់លោកគេអស្ចារ្យប៉ុណ្ណាទៅទើបគ្រប់គ្នាដែលស្រលាញ់គេហើយមិនអាចដកចិត្តបានគេមានអីល្អជាងខ្ញុំ? "ជីមីន

"មានបញ្ហារជាមួយថេហ្យុងរឿងអីទៀតហើយ គេឆ្នាស់តែបែបនោះទេឬគេធ្វើអីខុស?"យុនហ្គីយកដៃអង្អែលក្បាលរាងតូចទើបដែលគេកំពុងតែក្ដោបមាត់រលីងរលោងរកយំទីបំផុតទឹកភ្នែកគេក៏ស្រក់ចុះមកទើបជីមីនបើកទ្វាចុះអង្គុយយំ

"ហ្ហឹកៗ...ហ្ហឺ.."គេអង្គុយយំដូចជាគុំទុកមកពីណាអញ្ចឹងដោយសារតែបានឮជុងហ្គុកនិយាយពីរឿងនាយទៅផ្ដាច់ពាក្យជាមួយគូរដណ្ដឹងដើម្បីថេហ្យុងព្រោះនាយស្រលាញ់ថេហ្យុងតើពីពេលណាហេតុអីគេមិនដែលដឹងសោះឬបែបនោះទើបនាយមិនព្រមស្រលាញ់អ្នកណាសោះសូម្បីតែគូរដណ្ដឹងនាយក៏ព្រោះតែថេហ្យុងម្នាក់?

"មានរឿងអីនិយាយគ្នាបានតើថេហ្យុងគេធ្វើអី?"តាំងពីដើមមកមិនដែលឃើញជីមីនយំទេនេះមកអង្គុយយំយកៗបែបនេះបេះដូងនាយចុកអួលដោយមិនដឹងមូលហេតុទើបខំប្រឹងសួរ

"ហេតុអីបានជាស្រលាញ់គេតើគីមថេហ្យុងល្អត្រង់ណា
ហ្ហឹកៗ...ចុះខ្ញុំមិនល្អត្រង់ណាខ្ញុំខំបង្ហាញគ្រប់យ៉ាងទៅគាត់ថាខ្ញុំស្រលាញ់បារម្ភខ្ញុំពូកែហេតុអីបានចុងក្រោយត្រូវចាញ់មនុស្សមាយាដូចគីមថេហ្យុងនោះវិញ"តាមជីមីនស្រលាញ់ជុងហ្គុកយូមកហើយប្រហែលជាតាំងពីក្មេងមកទេដឹងព្រោះគេចូលចិត្តនាយខ្លាំងនឹងចង់អោយល្អគ្រប់ពេលគេគិតថាជុងហ្គុកស្រលាញ់មនុស្សពូកែហើយទើបបានជាខ្លួនខំប្រឹងអោយល្អអោយពូកែជាវ៉ាយអូលីនចុងក្រោយអ្នកដែលឈ្នះគឺថេហ្យុងដែលគេមិនបានធ្វើអីទៅវិញ

កុលាបមួយទង​⚘Where stories live. Discover now