ភាគទី3: ភ្ញាប់ពាក្យ?​

1.2K 143 11
                                    

   យុនហ្គីដើរតាមថេហ្យុងមកទាំងទឹកមុខមិនសុខចិត្តតាំងពីដើមមកមិនដែលឈ្លោះចាញ់គេទេតែលើកនេះពេលឃើញក្មេងប្រុសម្នាក់នោះគេចង់ធ្វើបាបទះតបវិញមិនបានទើបប្រើអោយក្មួយទះហើយគេមិនខ្វល់ទៀត

"មិចក៏ឯងមិនទះគេអោយពូហ្ហា"យុនហ្គី

"ខ្ញុំខ្ជិលណាស់ព្រោះតែជិតប្រឡងហើយណាមួយខ្ញុំទើបតែចូលទីចាត់ការណ៍ម្សិលមិញនាំតែដឹងរឿងដល់ប៉ាទេ"ថេហ្យុង

"ហ្ហើយ!"យុនហ្គី

"ពូក៏ជិតប្រឡងដែរ ខំប្រឹងសាងកេរ្ត៍ឈ្មោះអោយល្អបន្តិចទៅ"ថេហ្យុង

"ឬឯងខ្លាចអាក្មេងខ្ទើយនោះ"យុនហ្គី

"ខ្ញុំដែលខ្លាចគេពីពេលណា គ្រាន់តែគេម្នាក់នោះតែងតែឈ្លោះជាមួយខ្ញុំរាល់លើកពេកខ្ជិលយកដៃជ្រលក់ ទៅពូចូលថ្នាក់ទៅ"ថេហ្យុងនិយាយរួចរុញស្មាអ្នកជាពូអោយតម្រង់ទៅថ្នាក់គេមិនដែលគិតថាពូគេធ្វើខុសអីទេព្រោះដូចជីមីនថាពូក្មួយគេចរឹកដូចគ្នា

"អ្ហឹម...ថើបមួយសិន"យុនហ្គី

"នែ! ខ្ញុំមិនមែនកូនក្មេងទៀតទេទៅ"ថេហ្យុងពេបមាត់នឹងរុញហើយអោយទៅរាងតូចគឺជាសំណព្វចិត្តប្រចាំផ្ទះហើយគ្រប់គ្នាសុទ្ធតែស្រលាញ់ហើយចំណោមក្មួយមាន2នាក់ យុនហ្គីក៏ស្រលាញ់ថេហ្យុងជាងគេ

"ហ្ហឹសៗ...."នាយសង្ហារសើចទាំងមុខឌឺមុននឹងចេញទៅហើយថេហ្យុងក៏ទៅថ្នាក់រៀនរបស់គេដូចគ្នា។

#Skip

    ជុងហ្គុកមករៀនមួយព្រឹកហើយថ្ងៃត្រង់ក៏ដល់ម៉ោងចេញពីរៀនហើយគេដើរផ្ទះតែម្នាក់ឯងរាល់ដងតែងតែមានជេឃីតែថ្ងៃនេះជេឃីដើរមកផ្ទះមុនទៅហើយចូលមកដល់របងផ្ទះក៏ឃើញឡានមួយចេញទៅ

"ឯងមកល្អហើយ"មកដល់ឃើញប៉ាម៉ាក់របស់នាយកំពុងតែសម្លក់ជុងហ្គុកមិនមាត់អ្វីនោះទេនាយឈនៅចំពោះមុខគាត់ទាំងមុខស្មើរព្រោះមើលទឹកមុខពួកគាត់ក៏ដឹងថាចង់បន្ទោសឬមានរឿងអីទៀតហើយ

"ខ្ញុំថាប៉ាម៉ាក់កុំគិតចង់ធ្វើអញ្ចឹងអីព្រោះពួកយើងជិតប្រឡងឡើងថ្នាក់ហើយ"ជេឃី

"ប្រឡងអីបើគ្មានលុយបង់សាលាផង"លោកសុងហ៊ុននិយាយឡើងតាមពិតគ្រួសារគាត់ដែលធ្លាប់តែមានបាននឹងមានមុខមាត់នៅក្នុងសង្គ​មតែប្ដូជាធ្លាក់ខ្លួនត្រឹមមួយរំពេចដោយសារតែលោកសុងហ៊ុននេះហើយជាអ្នកញៀនល្បែង គាត់ទើបតែឈប់វក់ពេលធ្លាក់ខ្លួនប៉ុន្មានខែមកនេះទេព្រោះអស់អីពីខ្លួន

កុលាបមួយទង​⚘Where stories live. Discover now