ភាគទី22: កុំគិតថាអត់ពីជេឃីកូនរបស់យើងគ្មានអ្នកណាយក

1.1K 164 33
                                    



ថ្ងៃនេះនាយមិនបានចងសក់នោះទេគិតថាសង្ហារប្លែកក្នុងភ្នែកថេហ្យុងហើយព្រោះគេក៏បានទទួលស្គាល់ថានាយសង្ហារប៉ុន្តែហេតុអីបានជាមិនឮសរសើរសោះមើលមុខៗនឹងមិចក៏មិនលាន់មាត់និយាយថានាយប្លែកបន្តិចមកក៏អស់ចិត្តដែរ

"យើងទៅហើយនៅផ្ទះអោយស្រួលបួល"ជុងហ្គុក

"លោកមកលាខ្ញុំ?"ថេហ្យុងចង្អុរមកខ្លួនឯងទាំងហួសចិត្តរាល់ដងនាយទៅណាដើរទៅវឹងៗគ្មានដែលចេះសួរនាំគេផងឥឡូវមកចេះលាអីណាចម្លែកម្លេះដោយទង្វើរទាំងនេះគឺនៅឈមើលដោយឡាណាជំនិតស្រីជនជាតិបរទេសម្នាក់នោះ

"មែនហើយ "ជុងហ្គុក

"ខ្ញុំដឹងហើយ"រាងតូចងក់ក្បាលទាំងទឹកមុខភ្លើសៗ

"ចៅហ្វាយទៅអត់?"អាដាមបើកទ្វាចាំយូហើយតែមិនឃើញជុងហ្គុកចូលសោះនៅឈអេនអននៅនឹង

"យើងដឹងហើយ"ជុងហ្គុកដើរទៅហើយតែថេហ្យុងជួនជាឃើញថេហ្យុងដូចជាខ្សឹបខ្សាវអីអាដាមទើបគេចូលអង្គុយនឹងទាញទ្វាកំុទាន់អោយបិទដើម្បីអោយឮសម្ដីរាងតូច

"លោកអាដាម!លោកមកវិញអាចខ្សឹបអោយជេឃីទិញទូរស័ព្ទអោយខ្ញុំវិញបានទេ?ខ្ញុំមិនរត់ទេហើយក៏មិនយករឿងទៅប្រាប់ប៉ាខ្ញុំដែរ"ថេហ្យុង

"អ្ហឹម..ចាំពេលមានលុយទិញខ្លួនឯងទៅ សាកមានរបស់មួយដែលប្រើដោយលុយកម្លាំងញើសឈាមខ្លួនឯងម្ដងកុំរស់រំពឹងគេពេក"ជុងហ្គុកនិយាយរួចក៏បិទទ្វាឡានបាត់

"ដូចដែលអ្នកប្រុសឮ"អាដាមញញឹមដាក់រាងតូច

"ឆឺស!"រាងតូចឈអោបដៃពេបមាត់នឹងមើលដំណើរឡាននាយចេញទៅរាល់ដងកម្មវិធីដេញថ្លៃបែបនេះប៉ាគេច្បាស់ជានាំគេទៅតែពេលនេះទោះមានអ្នកបបួលក៏គេមិនទៅដែរព្រោះវណ្ណៈអ្នកមានពេលយើងមានរាប់អានយើងច្រើនពេលយើងមានបញ្ហារតែងតែជៀសចេញពីយើងមើលតែមិត្តរបស់គេសាន់ណាទៅដឹងហើយគេមិនទាន់ទាំងធ្លាក់ខ្លួនដល់បាតផងនាងចេញចរឹកពិតមកហើយរាងតូចនៅតែដិតដាមឈឺចាប់នៅការដែលគេរាប់អានមិត្តខុសគេគ្រាន់តែសង្ឃឹមថាចរឹកបែបនោះគឺមានតែសាន់ណាម្នាក់ទៅចុះ។

កុលាបមួយទង​⚘Where stories live. Discover now