=======«ខ្ញុំអត់អីទេ» ថេយ៉ុងតបខុសពីចិត្ត ឈឺណាស់តែមាត់ចេះតែហាថាមិនអី
«របួសប៉ុណ្នឹងនៅថាមិនអីទៀត ខិតមកនេះយើងមើលរបួសបន្តិច» គាត់នៅតែទាមទារចង់មើលរបួសរបស់រាងតូចដដែល
«ណូលែន ទៅយកថ្នាំលាងរបួសឲយើង» ក្រសែភ្នែករបស់ជុងហ្គុកបានសម្លឹងទៅកាន់កាន់ណូលែន រួចឲគេទៅយកថ្នាំលាងរបួសឲ។
ដោយសារជុងហ្គុកមានការងារដ៏គ្រោះថ្នាក់ គាត់ពិតជាមានសត្រូវច្រើនតាមធ្វើបាបច្រើន គាត់ធ្លាប់ត្រូវរបួសទើបគាត់សាគួរថ្នាំទុកបង្ការគ្រោះថ្នាក់ ដូចនេះតែងតែទុកថ្នាំនៅក្នុងឡាន
ណូលែនបោះដំណើរទៅយករបស់ដែលជុងហ្គុកឲទៅយកភ្លាម .
«នេះលោកម្ចាស់» ជុងហ្គុកស្រវាយកថ្នាំមកកាន់និងដៃភ្លាម ភាពប្រញាប់ប្រញាល់របស់គាត់ បានធ្វើឲណូលែន កាន់តែដឹងថាម្ចាស់របស់ខ្លួនប្លែកហើយ.ជុងហ្គុក គាត់យកសំឡីដែលជ្រលក់និងទឹកថ្នាំមកលាបឲថេយ៉ុងដោយដៃស្រាលៗបំផុត តាមដែលគាត់អាចធ្វើបាន
«ឈឺដែលឬអត់ ហឹម» គាត់មានភាពយកទុកដាក់ណាស់ គាត់លើកចិញ្ចើមសួរទៅកាន់ថេយ៉ុង គាត់ចង់បានចម្លើយ.
«ហឹកៗ ខ្ញុំឈឺ» ថេយ៉ុង«អូហ៍ យើងគួរតែបន្ធូរដៃជាងនេះ»
ពេលនេះណូលែនដូចជាឆ្អឹងទទឹងករបស់ ម្ចាស់របស់ខ្លួនហើយពេលនេះ. ដោយឡែកឡានអង្គរក្ស ដែលតាមការពារពីក្រោយ ពួកគេកំពុងឈរចម្ងាយមិនសូវឆ្ងាយពីពួកគេដែល.«លោកម្ចាស់...អើនែ៎»
«បិទមាត់ ណូលែន» សម្តីដ៏គ្មានជាតិចូវរបស់គាត់ បោះទៅកាន់ណូលែនភ្លាមៗ ភ្នែកពិឃាដរបស់គាត់សម្លឹងមើលណូលែនឥតដាក់ ៕«ផាំង???» សម្លេងកាំភ្លើងបន្លឺឡើងពីជ្រុងម្ខាងនៃផ្លូវ
ជុងហ្គុកដឹងពីភាពមិនស្រួសភ្លាមៗ គាត់ងើបឈរឡើងសម្លឹងមើលឆ្វេងស្តាំ ភ្នែកដ៏វាងវៃរបស់គាត់ សម្លឹងមើលតើស្នូរកាំភ្លើងបន្លឺឡើងចេញមកពីកន្លែងណា«ណូលែន»ជុងហ្គុកស្រវាដកកាំភ្លើងចេញពីចង្កេះរបស់គាត់ រួចកេះកៃទុកជាស្រេច
«បាទទាន» ណូលែន
ណូលែនឆ្លើយបានបន្តិច ស្នូរកាំភ្លើង ក៏បន្លឺឡើងម្តងទៀត
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Adventure[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត