រឿង អូនជាកម្មសិទ្ធិបង
ភាគទី១០
សូមរីករាយអាន
===========«ឲតែឯងដោះលែងប្រពន្ធកូនយើង យើងនិងប្រាប់ឯងថាអ្នកណាជាអ្នកបញ្ជាយើងមក» ជុងហ្គុកញញឹមយ៉ាងសមចិត្ត រួចគ្រវាសដៃឲកូនចៅទៅដោះលែងប្រពន្ធកូនរបស់វា
«គឺជា.....»
«គឺ ហេនរី
ហាស់សុន » សម្តីនិយាយចេញមកទាំងមិនចង់របស់នាយ ប៉ុន្តែដោយហេតុទល់ច្រកលែងមានដំណោះស្រាយបន្ត មកដល់ពេលនេះហើយប្រពន្ធកូនគឺសំខាន់ជាងអ្វីទាំងអស់
«ល្អ យើងនិងឲរង្វាន់ជាទីគាប់ចិត្តដល់ឯង»នាយក្រាស់ជុងហ្គុកសើចយ៉ាងរហឹស
អាវុដដែលដាក់នៅលើតុតម្រៀបគ្នាជាច្រើនមានស្ទើរគ្រប់មុខ ដាវ សាមូរ៉ៃ កាំបិត ដង្កៀបសម្រាប់គាស់ក្រចកដៃ ពូថៅ.....
«យើងឲជម្រើសដល់ឯងរើស សម្រេចទៅមើលចង់ជ្រើសយកមួយណា»នាយក្រាស់ដើរទៅកន្លែងដាក់អាវុធ រួចយកកាំបិតមកកាន់លែងបន្តិច រួចយកដៃទៅអង្អែលនៅលើកាំបិតនោះថើរទាំងទឹកមុខស្មើរធេង
«ឯងកុហកយើង»នាយចាប់ផ្តើកម្រោលចូលភ្លាមៗពេលឮសម្តីពីមាត់របស់ជុងហ្គុកអម្បាញ់មិញ
«អ្នកដែលមករញែរញៃនៅក្នុងជីវិតរបស់យើង ពួកវាគ្មានសិទ្ធិរស់ទេ»ជុងហ្គុកដើរទៅអង្គុយនៅលើសាឡុងវិញ
«ដោះលែងយើងទៅ» សម្លេងរបស់នាយស្រែកពេញបន្ទប់ឃុំឃាំងនោះ
«ណូលែនចាត់ការទៅ»
«លោកម្ចាស់ចង់បានបែបណាទាន» សម្តីនិយាយដោយរឹកពារឱនគោរព
«លេងវាលេងៗសិនទៅ បន្តិចទៅខ្លាំងឈឺឲចាំ រស់ឲដូចស្លាប់ បើពិបាកណាស់ដាក់វាឲងាប់តែម្តងទៅ»វាពិត្យជាដូចពាក្យគេនិយាយថាបុរសម្នាក់នេះឃោឃៅឈាមត្រជាក់ និយាយបែបណាគឺបែបនឹងគ្មានសិទ្ធិប្រកែកអ្វីទាំងអស់
«បាទលោកម្ចាស់» ដំណើររបស់ណូលែនបោះដំណើរទៅកាន់កន្លែងតុដាក់អាវុធ នាយរើសយកដាវសាំមូរ៉ៃមកចាត់ការអម្សៀរនេះ
«កុំ...កុំធ្វើអ្វីយើងឲសោះ»
«ឯងជាអ្នកដើរចូលអន្ទាក់ខ្លាដោយខ្លួនឯងទេ សូមកុំត្អូញត្អែរនូវអ្វីដែលឯងបានសម្រេចចិត្ត ត្រៀមចូលក្នុងនរកឲហើយទៅ ហឹស»ណូលែនមិនភ្លេចនូវការនិយាយប្រាប់ទៅវាមុនពេលដែលវាដាច់ដង្ហើម
«ឆ្វាប់ៗ!! អាយ យើងឈឺដោះលែងយើងទៅ»សម្លេងសម្រែកដ៏ឈឺចាប់របស់វាចេះតែមានជាបន្តបន្ទាប់ បន្ទាប់ពីត្រូវបានដាវសាំមូរៃកាត់វាសលើខ្លួនវា.
«ខ្ញុំខ្លាចហើយ ដោះលែងខ្ញុំទៅ ខ្ញុំសូមស្បថខ្ញុំនិងមិនធ្វើរឿងបែបនេះទៀតទេ បើលោកដោះលែងខ្ញុំ ខ្ញុំនិងចាកចេញឲឆ្ងាយមិនឲពួកលោកឃើញមុខខ្ញុំម្តងទៀតនោះទេ»ជុងហ្គុកញញឹមយ៉ាងសមចិត្តពេលឃើញអាម្សៀរនេះរងទុក្ខទោសយ៉ាងធ្ងន់ធ្ងរ
«ឈប់ទៅខ្ញុំសូមអង្វរ»វានិយាយទាំងសម្លេងខ្សាវៗចេញមក ថែមទាំងលើកដៃមកសំពះបំណងចង់ឲគេឈប់ធ្វើបាបខ្លួនបន្ត ប៉ុន្តែការសុំហាក់គ្មានបានប្រយោជន៍អ្វីក្រៅពីឈឺខ្លួនលើសដើម..
ជុងហ្គុកឃើញបែបនេះហើយក៏ងើបដើរចេញពីបន្ទប់នោះយ៉ាងរំភើយ រួចក៏ធ្វើដំណើរទៅកាន់ឡានសេរីទំនើបរបស់ខ្លួន. អង្គរក្សបានដើរមកបើកទ្វាឡានឲនាយទាំងកាយវិការឱនគោរព
«លោកម្ចាស់ទៅណាបន្តទាន ទៅក្រុមហ៊ុនឬ»
«ទេ ទៅវិមានវិញយើងគ្មានអារម្មណ៍ធ្វើការបន្តទេ»ឡានចាប់ផ្តើមចេញបើកបរចេញពីឃ្លាំង.
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Macera[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត