ភាគទី÷៣៣

884 81 6
                                    

អត់ដឹងថាមានអ្នកអានទៀតឬអត់ទេ តែមានអ្នកអានមួយចំនួនគាត់បានសំណូមពរឲអេដមីនសរសេរភាគនេះ!!អានដោយក្តីរីករាយ~

«ចេញពីក្រុមហ៊ុនពេលល្ងាចទៅញុាំអាហារជាមួយបង»មាត់និយាយតែដៃញាប់ប្រញាប់សញ្ញេលើក្រដាសឯកសារ !! ថេយ៉ុងងក់ក្បាលតិចៗ

«ជុងហ្គុក»សម្លេងតូចឆ្មាៗ ផ្អៀងក្បាលកើយលើទ្រូងស្វាមីទាំងបិទភ្នែករឹមៗ

«បាទ អូនសម្លាញ់»ជុងហ្គុកអោនមុខទៅមើលថេយ៉ុងដែលគេងស្ពាបនៅលើទ្រូងខ្លួន

«ខ្ញុំឈឺក្បាល ខ្ញុំអត់ស្រួលខ្លួនទេ» ដៃជុងហ្គុកអាក់ទ្រឹង កែវភ្នែកព្រួយបារម្ភសម្លឹងមើលមុខភរិយាជាប់

«ឈឺតាំងពីពេលណា ម្តេចមិនប្រាប់បង»ជុងហ្គុកជម្រិតសួរនិងលើកថេយ៉ុងឲអង្គុយលើភ្លៅ បង្វែរមុខថេយ៉ុងឲបែរមករកគេ ទឹកមុខស្លន់ស្លោរបស់ជុងហ្គុក

«មោះ អូនត្រូវទៅពេទ្យ»ថេយ៉ុងនូវពង្រឹងខ្លួនមិនចង់ទៅ

«ថេយ៍ ហេតុអី»

«ការងារលោកសំខា-»

«ប្រពន្ធបងសំខាន់ជាង»ផ្តាច់សម្តីភ្លាមជុងហ្គុកលើកថេយ៉ុងបីចេញពីក្រុមហ៊ុន សម្ដៅទៅកាន់ចំណតឡាន

---------
«ទ្រាំបន្តិចណាអូន»នាយជាន់ហ្គែរមួយទំហឹងល្បឿនលឿនគួរសម ឃើញប្រពន្ធគាត់ឈឺមិនស្រួលក្នុងខ្លួនបែបនេះគាត់ក៏ពិបាកដូចគ្នា ទឹកមុខនិងកាយវិការគ្រប់យ៉ាងត្រូវបានស្តែងចេញពីអារម្មណ៍នៅក្នុងទំហំចិត្ត
ម្រាមដៃសសៃចាប់យកម្រាមដៃស្រឡូនមកថើបអិបនិងថ្ពាល់ជាប់ជារឿយៗ

«ខ្ញុំគ្រាន់តែឈឺក្បាលបន្តិចប៉ុណ្នោះមិនពិបាកទៅពេទ្យក៏បាន លោកបត់ផ្លូវចូលវិមានវិញចុះ»សម្លេងខ្សាវៗសឹងតែមិនឮសម្លេងចេញមកពីក្រអូមមាត់របស់រាងកាយតូចដែលដែលដេកស្ពោបទ្រោមលើកៅអីឡាន

«មិនបាន!!»សម្តីដាច់អហង្ការរបស់ជុងហ្គុកធ្វើឲថេយ៉ុងសម្លឹងមុខគាត់ភ្លឹះៗ

«បើមិនបានពិនិត្យជំងឺថាអូនកើតអ្វីនោះ បងមិនបញ្ឈប់ជាដាច់ខាត»ថេយ៉ុងមិនបាននិយាយអ្វីបន្ត ព្រោះនិយាយទៅក៏គ្មានប្រសិទ្ធភាពដែល ដេកស្ងៀមៗវិញល្អជាង

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now