សូមរីករាយអាន..
ភាគទី០៨ *
#អូនជាកម្មសិទ្ធិបង***
ថេយ៉ុងចេញពីបន្ទប់ទឹកវិញ ដោយស្លៀកខោអាវរួចរាល់ មើលចុះគេពិតជាស្អាត!! រាងដ៏តូចច្រឡឹងចង្កេះមួយក្តាប់ សាកសមបំផុតនិងឈុតដែលមានតម្លៃថ្លៃបែបនេះ
ថេយ៉ុងនាំខ្លួនទៅដល់មុខកញ្ចក់របស់ជុងហ្គុក គេបង្វិលខ្លួនជាច្រើនជុំ រួចយកដៃខ្ទប់មាត់ ហើយនិយាយ «វ៉ាវ..» សំឡេងបន្លឺចេញពីកម្លោះតូចថេយ៉ុង
«ឈុតនេះពិតជាស្អាត» គេញញឹមចេញមកយ៉ាងស្រស់«តុ!តុ»សំឡេងគោះទ្វាដោយដៃអ្នកបម្រើ
ថេយ៉ុងបញ្ឈប់សកម្មភាពរបស់ខ្លួនបន្តិចរួចនិយាយ..
«ជាអ្នកណា»
ថេយ៉ុងបោះជំហានដើរទៅកាន់ទ្វារបន្ទប់..«លោកម្ចាស់ឲមកជម្រាបអ្នកប្រុសតូចឲទៅញុាំអាហារពេលព្រឹកទាន»សម្តីនិងកាយវិការឱនគំនាបរបស់អ្នកបម្រើដែលឱនគោរពមកកាន់ខ្លួន ធ្វើឲថេយ៉ុងភាំង ធ្វើខ្លួនមិនត្រូវ ហាក់មិនទម្លាប់និងទិដ្ធភាពបែបនេះ..តែក៏រហ័សឆ្លើយតបទៅពួកគេវិញដោយពាក្យសម្តីដ៏សមរម្យ..
«បាទ!!បងចុះទៅមុនចុះ បន្តិចទៀតខ្ញុំនិងចុះទៅតាមក្រោយ» ស្តាប់សម្តីរបស់ថេយ៉ុងហើយ អ្នកបម្រើក៏អោនគំនាបបន្តិច មុននិងនាំខ្លួនចាកចេញពីទីនោះ..
ថេយ៉ុងបិទទ្វាបន្ទប់ ហើយដើរទៅយកកាតាបរបស់ខ្លួន រួចសម្លឹងមើលជុំវិញផ្ទៃបន្ទប់ហាក់មិនអស់ចិត្ត ដាច់អាល័យនិងបន្ទប់មួយនេះសោះ តែក៏ត្រូវបោះជំហានចេញពីបន្ទប់នេះ..ថេយ៉ុងចុះពីលើជណ្តើរ រួចដៀងភ្នែកសម្លឹងមើលខេងខាងៗ អ្វីដែលគេកំពុងរកនៅពេលនេះ គឺលោក
ជុងហ្គុក..តែបន្តិចក្រោយមកអ្វីដែលខ្លួនកំពុងប្រទះឃើញគឺ
លោកជុងហ្គកកំពុងស្ថិតនៅក្នុងសម្លៀកបំពាក់ផ្លូវការរបស់គាត់ ប្រភេទជាអាវក្វារហ្សេរពណ៍ខ្មៅ សាកសមនិងរូបរាងដ៏សង្ហាររបស់គាត់ គាត់កំពុងអង្គុយគងអន្ទាក់ខ្លានៅលើកៅអីធំជាងគេក្នុងតុអាហារ ដែលដៃម្ខាងកាន់កែវការហ្វេមកក្រេបបន្តិចរួចបែរភ្នែកសម្លឹងមើលទៅកាន់ក្រដាសកាសែតដែលស្ថិតនៅដៃម្ខាងទៀត ថេយ៉ុងសម្លឹងមើលជុងហ្គុកស្ទើរតែភ្លឹកទៅហើយ
«OMG ពេលនេះគាត់ដូចជាតួអង្គក្នុងរឿងប្រលោមលោកអញ្ចឹង»ថេយ៉ុងកំពុងតែគិតនិងស្រមើរស្រមៃ ថាគាត់គឺជាតួរអង្គក្នុងរឿងប្រលោមលោកដែលខ្លួនធ្លាប់បានអានពិតៗតែម្តង..
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Приключения[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត