អូនជាកម្មសិទ្ធិបង
ភាគទី២៨
_____________«បាទ ខ្ញុំព្រមទទួលថេយ៉ុង ហ្រេដធើរីជាប្រពន្ធរបស់ខ្ញុំ»
សំលេងនាយកំលោះឆ្លើយមកហាក់ពេញចិត្តនិងឆ្លើយនូវសំណួរដែលមេធាវីសួរអម្បាញ់មិញ
ដៃមាំលើកទៅដាក់លើដៃរបស់ថេយ៉ុងស្រាលៗនិងអង្អែលថ្នមៗដោយការពេញចិត្ត«ចុះ ថេយ៉ុង ព្រមទទួល លោកជុងហ្គុកព្រីលនាល៍ជាស្វាមីពេញច្បាប់ទេ»កែវភ្នែកទាំងគូរងាកទៅមើលបុរសចំពោះមុខជាមួយអារម្មណ៍ដ៏ជ្រាលជ្រៅមិនអាចប៉ានស្មានបាន!
«ខ្ញុំព្រមទទួល ជុងហ្គុក ព្រីលនាល៍ជាស្វាមីប្រាកដណាស់»
«សូមអបអរសាទ អ្នកទាំងពីរក្លាយទៅជាប្តីប្រពន្ធយ៉ាងពេញសិទ្ធិនៅក្នុងពេលវេលានេះរហូតដល់អ្នកទាំងពីរចាស់កោងខ្នង»លោករីហ្វឺលទះដៃនិងអបអរសាទនូវគូរស្នេហ៍ថ្មីថ្មោងដែលបានចុះអាពាហ៍ពិពាហ៍
អ្នកបម្រើទាំងអស់គ្នាទះដៃបន្លឺពីក្រោយ បង្ហាញពីការទទួលស្វាគមន៍នូវសមាជិកថ្មីដែលមានឋានៈជាភរិយាស្របច្បាប់របស់ជុងហ្គុក!«ប្រពន្ធ ថ្ងៃក្រេបទឹកឃ្មុំរបស់ពួកយើង អូនចង់ទៅទីណា???»ជុងហ្គុកលើកកាយថេយ៉ុងមកដាក់នៅភ្លៅ លើកមុខទៅដាក់លើស្មាថេយ៉ុង បបូរមាត់ញក់ញីទៅលើថ្ពាល់ថេយ៉ុងឥត សម្ចៃដៃ!
លោករីហ្វឺល គាត់ដូចជាឆ្អឹងទទឹងករបស់គេ គាត់មិនអាចនៅអង្គុយនៅទីនេះដោយរំខានប្តីប្រពន្ធថ្មីថ្មោងបញ្ចេញភាពផ្អែមល្ហែមចំពោះមុខគាត់ទៀតបាន ក៏សម្រេចចិត្តងើបចេញ បណ្តាលអ្នកបម្រើទាំងអស់បានដឹងអំពីស្ថានការនេះដូចគ្នា ក៏ចាប់ផ្តើមម្នីម្នារត់ទៅកន្លែងបំពេញការងារដូចគ្នា!
«អើ...»
ថេយ៉ុងរៀបនិងឆ្លើយទៅហើយតែក៏ឮសម្លេងមួយនិយាយកាត់«លោកម្ចាស់!»ជុងហ្គុកបែរទៅសម្លឹងភ្លាមពេលឮសម្លេងជំនិតហៅយ៉ាងខ្លួនតក់ក្រហល់
«មានអ្វីឬអុីវើរ៉េត!»នាយចងចិញ្ចើម
«នៅក្រុមហ៊ុន មានបុគ្កលិកលួចបន្លំឯកសារគម្រោងម៉ូតឡានដែលត្រៀមផលិតចេញនៅពេលប៉ុន្មានខែទៀតនេះ ទៅឲស្ថាប័នផ្សេងទាន»ជំនិតឱនមុខចុះ
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Phiêu lưu[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត