=======
ចុះមកដល់ជាន់ខាងក្រោម គាត់បីថេយ៉ុងទៅកាន់ផ្ទះបាយ គាត់ទម្លាក់ថេយ៉ុងថ្នមៗទៅលើកៅអីនោះ
ជុងហ្គុក យកដៃរបស់គាត់ទៅបើកមើលម្ហូបទាំងនោះ ដែលគ្របទុកយ៉ាងល្អរៀបរយ គាត់បើករហូតដល់អស់មុខម្ហូប មាត់របស់គាត់មិនបានហើបនិយាយអ្វីបន្តិច!!
តែបន្តិចក្រោយមក គាត់ក៏ដើរទៅកន្លែងទូរទឹកកក រកមើលថានិងមានអ្វីខ្លះដែលអាចយកមកចម្អិនអាហារបាន គាត់បានទាញយកបន្លែនិងគ្រឿងខ្លះៗសម្រាប់ធ្វើស៊ុបថេយ៉ុងសម្លឹងភ្លឹះៗ មើលកាយវិការរបស់គាត់គ្រប់ជំហាន រហូតដល់គេហ៊ានហើបមាត់និយាយ
«អាហារនៅទីនេះមានច្រើនណាស់ ហេតុអ្វីយើងមិនញុាំអាហារនេះតែម្តងទៅ» ថេយ៉ុងចាប់ផ្តើមឆ្ងល់និងទង្វើរបស់លោកជុងហ្គុក
«វាមិនគួរឲញុាំទេ ចាំបងចាក់ចោល» គាត់តបបែបហីៗ តែដៃរបស់គាត់កំពុងតែចម្អិនស៊ុបមកឲថេយ៉ុងឲបានលឿនតាមដែលគាត់អាចធ្វើបាន
«តើលោកមិនគិតថាវាខ្ជះខ្ជាយទេមែនទេ!!» ថេយ៉ុងចាប់ផ្តើមមានភាពមិនពេញចិត្តនិងភាពខ្ជីខ្ជារបស់
ជុងហ្គុក ថេយ៉ុងស្តាយអាហារនោះណាស់ ។ចំពោះថេយ៉ុង ជាអ្នកមានជីវភាពមិនសូវធូរធារ គេពិតជាគិតថាជុងហ្គុកខ្ជះខ្ជាយ ឱ!!ព្រះជាម្ចាស់ តើថេយ៉ុងកំពុងគិតអី លោកជុងហ្គុកព្រីលនាល៍ ជាសេដ្ឋីវាល់លាន ប្រាក់របស់គាត់ទោះចាយ៣ជាតិទៀតក៏មិនអស់ផង តើឲគាត់ខ្វាយខ្វល់និងអាហារនោះ បានដោយរបៀបណា?? ឬមកពីគេមិនស្គាល់ពីភាពល្បីល្បាញរបស់បុរសរូបនេះ?
ថេយ៉ុងសព្វថ្ងៃហូបបាយមិនបានត្រង់មាត់ បានឆ្អែតគ្រប់គ្រាន់ផង ដូច្នេះថេយ៉ុងប្រាកដជាគិតថាជុងហ្គុកខ្ជះខ្ជាយពិតមែន
គេនៅជាមួយម្តាយចុង មានឪពុកបង្កើតតែដូចអត់ឪពុក ឪពុកមិនបានខ្វាយខ្វល់ពីខ្លួនផង សព្វថ្ងៃទោះម្បីម្តាយចុងវាយគេដល់ស្លាប់ ក៏គាត់មិនអើពើរដែរ តើគាត់ជាឪពុកគេរបៀបណា !! ដូច្នេះថេយ៉ុងប្រាកដជាគិតថាជុងហ្គុកខ្ជះខ្ជាយពិតមែន«ថេយ៉ុង អូនអាលែកហ្ស៊ីជាមួយគ្រឿងសមុទ្រ!! បងមិនឲអូនញុាំជាដាច់ខាត!!»
សម្លេងដ៏មាំរបស់ជុងហ្គុកបោះមួយប្រយោគធ្វើឲថេយ៉ុង ស្ទើរភ្ញាក់ទៅហើយ ជាមួយនិងទឹកមុខរបស់គាត់ ។។
គាត់និយាយថែមទាំងស្រវាយកម្ហូបទាំងអស់នោះទៅចាក់ចោលគ្មានសល់ ថេយ៉ុងបានត្រឹមមើលកាយវិការដ៏រហ័សរបស់គាត់ ដែលខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Avventura[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត