#អូនជាកម្មសិទ្ធបង
ភាគ.២៤រាងកាយប្រុសកម្លោះរត់យ៉ាងលឿនសម្តៅទៅកាន់សួនច្បារ ភ្នែកក្រឡេកមើលសងខាងដោយភាពយកចិត្តទុកដាក់ គាត់កំពុងសម្លឹងរកមើលមនុស្សជាទីស្រលាញ់របស់គាត់
កែវភ្នែកដែលរកមើលសម្លឹងអម្បាញ់មិញ ធ្វើឲឈប់មួយកន្លែងពេលដែលឃើញរាងតូចកំពុងអង្គុយអោបក្បាលជង្គង់ម្នាក់ឯង ទាំងទឹកមុខស្រពោន
«ថេយ៉ុង»នាយហាក់មានអារម្មណ៍សប្បាយរីករាយមួយរំពេចពេលឃើញរាងកាយតូចស្ថិតនៅទីនោះ
ថេយ៉ុងរត់ទៅអោបអ្នកកម្លោះទាំងទឹកភ្នែកចាប់ផ្តើមហូរ
នាយព្រាបដូចជាពន្លឺដែលបំភ្លឺជីវិតខ្លួនអញ្ចឹង
«ហេតុអ្វីក៏រត់មក ទទឹកភ្លៀងបន្ថែមទៀតហើយដឹងទេ»រាងកាយជុងហ្គុកស្រវាទៅអោបថេយ៉ុងបាំងកុំឲត្រូវទឹកភ្លៀង កាយវិការព្រួយបារម្មណ៍ខ្លាចរាងតូចទទឹកបន្ថែមលើសពីសភាពដើម
«ជុង ហ្ហឹកៗនៅទីនេះដាច់ភ្លើងអស់ហើយ វាងងិតខ្ញុំខ្លាចណាស់ »នាយកម្លោះលើកដៃទៅអង្អែលផែនថ្ពាល់រាងតូចថ្នមៗ និងងក់ក្បាលតិចៗទទួលដឹងអំពីរឿងនេះ
ថេយ៉ុងនៅតែមិនព្រមព្រលែងកាអោបរបស់ខ្លួនទេ អោបរិតកាយកម្លោះមាឌមាំដដែល ជុងហ្គុកលើកដៃទៅអង្អែលកាយតូចថ្នមៗលួងឲអ្នកម្ខាងទៀតឈប់ភ័យ
«ឆាប់ឡើងទៅជាមួយបង ទទឹកទឹកភ្លៀងយូរអាចធ្វើឲអូនឈឺបានណា»ជុងហ្គុកទាញកាយតូចចេញពីការអោបក្រសោបរួចលើកបីរាងកាយស្រាលស្ងើកសម្តៅទៅកាន់វិមាន
មកដល់ក្នុងវិមានភ្លាម ជុងហ្គុកប្រាប់ឲគេចម្អិនស៊ុបក្តៅៗឲថេយ៉ុង រួចបីរាងកាយថេយ៉ុងទៅកាន់បន្ទប់
មកដល់ភ្លាមដាក់រាងតូចអង្គុយនៅលើសាឡុង
«នៅទីនេះហើយ បងទៅលាយទឹកក្តៅឲអូន»ថេយ៉ុងក់ក្បាលទាំងមិននិយាយអ្វី
«ថេយ៉ុង មកនេះ»ជុងហ្គុកបក់ដៃហៅឲថេយ៉ុងដើរចូលមកក្នុងបន្ទប់ទឹក
«ដើរតិចៗប្រយ័ត្នដួល»
«ដឹងហើយ»ថេយ៉ុង
ថេយ៉ុងសម្លឹងមើលមកកាន់ជុងហ្គុកទាំងកែវភ្នែកឆ្នាស់ឆ្នើម តើនាយនិងគិតឈរនៅកន្លែងនេះរហូតមែនទេ
«ងូតទៅ មកបងជួយដោះអាវឲ»មុខច្រឡើមរបស់ជុងហ្គុកសម្លឹងទៅកាន់រាងតូច ថែមទាំងលើកដៃទៅស្រវាចាប់អាវថេយ៉ុងចង់ដោះចេញ ថេយ៉ុងស្ទុះទៅកន្លាតម្ខាងទៀត គេចចេញពីដៃមឹកអ្នកខ្លះ
«ប្រុសច្រឡើម តើលោកចង់ឈរនៅទីនេះរហូតឬយ៉ាងមិច ចេញទៅខ្ញុំដោះអាវខ្លួនឯងបាន»ថេយ៉ុងច្រត់ចង្កេះ ចិញ្ចើមខ្ញួញចូលគ្នា គេអាចនិងឆ្កួតបើប្រុសម្នាក់នេះធ្វើអីភ្លាមៗបែបនេះ
«បងធ្វើលេងទេ អូនងូតទឹកចុះ»ជុងហ្គុកលើកដៃអង្អែលក្បាលរាងតូចទាំងញញឹម មើលក៏ដឹងថានាយស្រលាញ់ថេយ៉ុងប៉ុណ្នា
«បងចុះទៅយកអាហារឲអូន ងូតហើយហាមចេញទៅក្រៅដឹងទេ»ថេយ៉ុងងក់ក្បាលទទួលស្តាប់ពីសម្តីរបស់នាយ ជុងហ្គុកក៏ដើរចេញពីបន្ទប់ទឹកដោយបិទទ្វាយ៉ាងត្រឹមត្រូវ
ថេយ៉ុងងាកមកបំពេញភារកិច្ចខ្លួនឯងវិញ រហូតដល់ងូតរួចរាល់ក៏ចេញពីបន្ទប់ទឹកវិញ ដោយស្លៀកខោអាវ
គេងយប់ពណ៍ទឹកសមុទ្រ បូករួមជាមួយស្បែកដ៏សស្គុះ
លេចឲឃើញ ពីភាពស្រស់ស្អាត!!
ថេយ៉ុងសម្តៅមកកាន់គ្រែគេង រួចរៀបនិងចាប់កាន់សៀវភៅដែលនៅជិតគ្រែ តែក៏ប្រទះឃើញ...
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Adventure[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត