ភាគទី១៦+១៧

1.2K 67 4
                                    

ងៃនេះអេដមីនបូកឲ២ភាគណា សុំទោសដែលឲរងចាំ..
អានដោយក្តីរីករាយ..
•••
អូនជាកម្មសិទ្ធបង
ភាគទី១៦+១៧

«ខិះ ខិះៗ» សំឡេងបន្លឺចេញពីរាងតូចដែលចងភ្ជាប់និងកៅអីរំដោយខ្សែរចំណងយ៉ាងតឹង
«អូយ ឈឺពេញខ្លួន»
«ខ្ញុំនៅទីណា» កែវភ្នែកតូចៗ កំពុងសម្លឹងមើលជុំវិញផ្ទៃបន្ទប់
«វាមិនមែនជាបន្ទប់ដាក់សម្ភារះនៅផ្ទះខ្ញុំទេ ខ្ញុំនៅឯណា» កែវភ្នែកចាប់ផ្តើមលីងលោងរកកល់ចង់យំ
«ឬក៏.....»
«មិនពិតទេ អ្ហឹក...គាត់ពិតជាយកខ្ញុំមកលក់ពិតមែន» ខួរក្បាលរបស់ថេយ៉ុងចាប់ផ្តើមនឹកឃើញពីសម្តីដែលខ្លួនបានឮពីលោកស្រីហាស្សែលកាលពីលើកមុន
«អ្នកណាក៏បានដែលជួយខ្ញុំផង» ថេយ៉ុងចាប់ផ្តើមរើខ្លួនចេញពីចំណងទាំងពិបាក
«ក្រាក..» សំឡេងបើកទ្វា បានទាញឲកែវភ្នែកដែលយំសស្រាក់របស់ថេយ៉ុងឲងាកទៅមើល
«ជុ ជុរើធ្វើអី ពៅមាស» សម្តីបុរសមាឌធំដូចដំរី និងដើរសំដៅមកកាន់ថេយ៉ុងទាំងទឹកមុខច្រឡើម (ប្រយ័ត្នងាប់បោះបុិ គុកអញប្រាប់)
«អ្នកណាពៅឯង ហឹស!ដោះលែងខ្ញុំទៅ ខ្ញុំសុំអង្វរ»
«មិនបាច់ភ័យទេគេនិងដោះលែងអូននៅពេលគេដាក់ដេញថ្លៃអូនរួចហឹស» ថេយ៉ុងក្នុងខ្លួនពិជាខឹងនិងសម្តីពួកវា អ្នកណាអូន អូនក្បាលវាស្អី
«កុំនិយាយពាក្យអូនជាមួយនិងខ្ញុំ ខ្ញុំនេះវាឆ្អើមហឹស»
«ផាច់» ថ្ពាល់ក្រពុំទាំងសងខាងរបស់ថេយ៉ុងត្រូវខ្ទាតទៅមុខសងខាង បណ្តាលមកពីដៃមនុស្សតិរិឆ្ឆាន
«ជិតអស់ផ្លូវដើរហើយ នៅនិយាយពាក្យសម្តីហំទៀត»
«ពួកអស់លោកចូលចិត្តប្រើកម្លាំងបាយទៅលើមនុស្សទន់ខ្សោយ អស់ផ្លូវទៅមុខដូចជាខ្ញុំអ្ហឹកៗ»
«បិទមាត់របស់ឯងទៅ» ពួកវាពេលនេះព្រៀបដូចជាកម្រោលចូលនិងបង្ហោកថេយ៉ុងខ្លាំងៗ
«ដោះលែងខ្ញុំទៅខ្ញុំសុំអង្វរ ឲខ្ញុំសំពះក៏បានដែល» ថេយ៉ុងលើកដៃសំពះពួកគេ បំណងគ្រាន់តែចង់ចេញពីទីកន្លែងទាំងអស់នេះ
«ពួកឯងយាមឲបានល្អ កុំឲភ្លាត់ដឹងទេ»
«លោក ខ្ញុំបានយកសម្លៀកបំពាក់មកហើយ » ថេយ៉ុងក្រលាស់ភ្នែកទៅមើលស្ត្រីដែលដើរចូលមកក្នុងបន្ទប់នេះអម្បាញ់មិញ ពួកគេទំនងជាអ្នកmakeup
«ធ្វើខ្លួនឲក្មេងនេះទៅ យ៉ាងណាក៏បានឲតែស្អាត»
«បើវានៅរឹងចចេសវាយវាខ្លះទៅ កុំឲវាបានដៃពេក»
«ចាសលោក ខ្ញុំនិងប្រឹងធ្វើឲអស់ពីសមត្ថភាព»
ជំហានពួកម្សៀរនោះដើរចេញពីទីនេះ បន្សល់នៅតែស្ត្រីដែលចូលមកអម្បាញ់មិញពីនាក់ ហើយនិងថេយ៉ុង
«ឯងចូលចាត់ការទៅ»
«មិនបាច់ទាន់ស្រាយទេ ចាំ makeup មុខរួចចាំស្រាយក៏បានដែល» សំឡេងស្ត្រីអាយុខ្ទង់37ឆ្នាំនិយាយឡើងទៅកាន់ស្ត្រីម្នាក់ទៀត
«ចាស» ពួកគេចាប់ផ្តើមធ្វើការងាររបស់ពួកគេ
ថេយ៉ុងបានត្រឹមនៅស្ងៀម ព្រោះដឹងថារើក៏គ្មានបានអ្វីមកវិញទេក្រៅពីឈឺខ្លួន
«តើនេះជាទីកន្លែងណា??»ថេយ៉ុងសួរទៅកាន់ស្ត្រីពីរនាក់នោះ
«ទីនេះ គឺជាកាស៊ីណូដ៏ធំនៅក្នុង ទីក្រុងប៊ើនអរលែនដូនេះ ដែលជាកម្មសិទ្ធិរបស់លោកលី» សំឡេងស្ត្រីនោះឆ្លើយតបទៅកាន់ថេយ៉ុង យ៉ាងធម្មតា
«កាសុីណូ»
«ត្រូវហើយ»
«គេកំពុងចង់ដាក់ដេញថ្លៃខ្ញុំលក់ អ្ហឹកៗតើបងអាចជួយខ្ញុំបានដែលទេ»
ស្ត្រីទាំងពីរនាក់បានត្រឹមដកដង្ហើមធំ
«សំទោស» សំឡេងស្ត្រីពីរនាក់និយាយព្រមគ្នា ហាក់ផ្តាច់ក្តីសង្ឃឹមចុងក្រោយរបស់ថេយ៉ុងទាំងស្រុង
ថេយ៉ុងឱនមុខចុះទាំងទឹកមុខស្រពោន
តើជីវិតរបស់គេនិងត្រូវធ្លាក់ចូលទៅក្នុងរណ្តៅដ៏អាក្រក់បែបនេះឬ??
•••
រាងកាយតូចស្តើង មុខមាត់ដែលបានmakeupរួច ធ្វើគេលើកសម្រស់មួយអន្លើទៀត ស្លៀកសម្លៀកបំពាក់សុិចសុីវាលខ្នង បើទោះជាចិត្តមិនចង់ក៏ត្រូវតែស្លៀកដែល.
«រួចរាល់ហើយ»ស្ត្រីពីរនាក់នេះ បន្ទាប់ពីបញ្ចប់ការងារហើយ ក៏លើកឥវ៉ាន់របស់ពួកគេចេញពីបន្ទប់នេះ ដោយបន្សល់តែរាងកាយតូចនៅអង្គុយតែម្នាក់ឯង
«ម៉ោង7ហើយ» ថេយ៉ុងសម្លឹងមើលទៅនាឡិការដែលព្យួរនៅក្នុងបន្ទប់នោះរួចលេបទឹកមាត់ផ្សើមបំពង់ករបន្តិច
«ក្រាក» សំឡេងបើកទ្វាជាថ្មី
ថេយ៉ុងសម្លឹងមើលទៅកាន់បុរសនោះឥតដាក់ភ្នែក
«ដល់ពេលហើយ ពួកឯងទៅស្រាយចំណង» សំឡេងម្នាក់ក្នុងចំណោមមនុស្ស5នាក់ ទំនងជាមានអំណាចជាងគេ
«.....» ថេយ៉ុងស្ងាត់មាត់មិនមាត់អ្វីទាំងអស់
និយាយឲត្រង់ទៅ បើនិយាយក៏គ្មានបានអ្វីមកវិញដែល
ខាតតែទឹកមាត់ទទេ!!
«ញញឹមបន្តិចទៅ ថៅកែរយើងខំទិញឯងអស់មកទាំងលុយៗ មិនចង់ឲថៅកែរយើងចំណេញប្រាក់ខ្លះពីការជួញដូរឯងទេ???»
«....» ស្ងាត់ដដែល
«ល្អ» ពួកវាងក់ក្បាលរួចនិយាយ ពេលឃើញថេយ៉ុងមិនមាត់
«ស្រាយចំណងឲលឿនៗទៅ សើកៗ »
«បាទលោកបង ខ្ញុំកំពុងស្រាយហើយ»
•••
ពួកគេយករាងតូចទៅដាក់នៅកណ្តាលឆាក ដែលបាំងដោយវាំងននជិតឈឹងមិនអាចឲអ្នកខាងក្រៅមើលឃើញបាន
បន្ទាប់ពីយករាងតូចទៅដាក់រួច ពួកគេក៏ដើរចេញទៅវិញដោយនៅសល់តែបុរសម្នាក់នៅយាមរាងតូច
«មិនចាំបាច់យាមទេ ឲខ្ញុំរត់ទៅណារួចទៀត បើអស់លោកឯងយកខ្ញុំមកដាក់កណ្តាលឆាកហើយ??»
«ការពារប្រសើរជាងព្យាបាល»
«ពួកអាថោកទាប ពួកអាចង្រៃ អាងប់និងលុយ ចាំមើលតែយើងមានលុយពេលណា យើងនិងធ្វើបាបពួកឯងឲរាងចាល ហឹស» រាងតូចនិយាយតិចៗម្នាក់ឯងទាំងទឹកមុខខឹងសម្បារ
•••
៊សម្លេងហ៊ោកញ្ជ្រៀវពេញកម្មវីធី ម្ចាស់កាសុីណូលំដាប់របស់លោកលី
(សួរស្តីអស់អ្នកចូលរួមជាទីមេត្រី)
សម្លេងពីធីករបន្លឺឡើង ដែលធ្វើឲកែវភ្នែករបស់ជុងហ្គុកដែលកំពុងអង្គុយនៅលើសាឡុង គៀកនិងមុខឆាកក្នុងឈុតអាវខ្មៅដៃវែងនិងខោខាប៊យពណ៍ខ្មៅ(ដូចរូបដែលអេដមីនបានផុសនាពេលមុន) កំពុងអង្គុយគងអន្ទាក់ខ្លាតាមទម្លាប់របស់នាយ។។ មុខរបស់នាយពេលនេះគឺស្មើធេងតែម្តង ហាក់មិនសប្បាយអនិងកម្មវិធីនេះអ្វីបន្តិច
«កម្មវិធីស្អីទេ យើងធុញខ្លាំងណាស់»សម្លេងធុញទ្រាន់របស់នាយ
«ទ្រាំបន្តិចទៅលោកម្ចាស់»
«យើងទៅវិមានវិញ»សម្លេងដាច់អហង្ការ នាយបានបញ្ជាក់យ៉ាងច្បាស់ថាលែងចង់នៅក្នុងកម្មវីធីចង្រៃនេះបន្តទៀតហើយ
«លោកម្ចាស់ប្រញាប់ទៅណាទាន កម្មវិធីទើបនិងចាប់ផ្តើម»ណូលែននិងអុីវើរ៉េតពិតជាហួសចិត្តនិងជុងហ្គុក អង្គុយមិនទាន់ក្តៅគូទស្រួលបួលផង ក៏ចង់ទៅវិញហើយ
«ទើសក្បាលឯងមែនទេ ប្រាក់ខែ ខែនេះមិនបាច់បើកទេ»កែវភ្នែកដ៏មុតបោះទៅកាន់ជំនិតទាំងពី
«ទេ!!ទេទាន ហិហិ ខ្ញុំនិយាយលេងតើ»
(នាងខ្ញុំសូមជម្រាបជូនថានិងមានការដាក់ដេញថ្លៃនូវរបស់ជាច្រើន ក៏សង្ឃឹមថាអ្នកមានកិត្តិយសទាំងអស់និងពេញចិត្ត ហើយនាពេលនេះនាងខ្ញុំតំណាងបានធ្វើជាពីធីករក៏សូមបើកបង្ហាញនូវមុខទំនិញនេះ ក្នុងពេលឥលូវ)
សំឡេងទះដៃបន្លឺឡើងម្តងទៀតពីអ្នកដែលចូលរួម
!!!បន្តិចក្រោយមកក្រណាត់វាំងននបានបើកបង្ហាញ!
កែវភ្នែករបស់ជុងហ្គុក សម្លឹងមើលទៅលើឆាក ដែលវាំងននត្រូវបានទម្លាក់ចេញ បង្ហាញឲឃើញរូបរាងកាយរាងតូចល្អិតនៅទីនោះ
«អូនថេយ៍» ជុងហ្គុកភាំងនិយាយអ្វីមិនចេញ
«ផាំង» ជុងហ្គុកធាក់តុនៅជិតនោះដោយកំហឹង តើអ្នកណាហ៊ានយកថេយ៉ុង យកមកលក់ដូចជាទំនិញ
«លោកម្ចាស់ នោះជាអ្នកប្រុសតូចទាន» ណូលែននិងអុីវើរ៉េតបានឧទានឡើងភ្លាមៗ ពួកគេបានស្គាល់យ៉ាងច្បាស់អំពីរាងតូចថេយ៉ុង
«ចប់កម្មវិធីនេះទៅសើបមើលឲច្បាស់អ្នកណាជាអ្នកធ្វើបែបនេះដាក់ថេយ៍ យើងទុកពេលឲមួយថ្ងៃសម្រាប់ពួកឯង បើធ្វើមិនកើតទេកុំមកជួបមុខយើង» មុខឡើងផ្ទៃក្រហម ដៃញ័រទទ្រើករបស់ជុងហ្គុកបានបញ្ជាក់ពីការខឹងក្រោធរបស់នាយនៅពេលនេះ!!
ជុងហ្គកសម្លឹងមើលទៅរាងតូចដោយក្រសែភ្នែកទន់ភ្លន់បំផុត តែក្នុងចិត្តហាក់ឈឺផ្សាពេលដែលឃើញមនុស្សខ្លួនស្រលាញ់ស្មើជីវិតកំពុងរងទុក្ខបែបនេះ.
«បងនិងមិនឲវារួចខ្លួនទេ បងនិងសងវា1គុណជា5 ឲសមនិងទង្វើដ៏ថោកទាបដែលវាធ្វើដាក់អូន»
«លោកម្ចាស់ តើពេលនេះយើងគួរធ្វើដូចម្តេចដើម្បីជួយអ្នកប្រុសតូចទាន»
«ចូលតាមផ្លូវ ទៅតាមបត់ ឲវាលេងយើងមួយក្តាសិនទៅ ចាំក្តាក្រោយដាក់វាឲរលាយ» ទឹកមុខស្មើរធេងរបស់រាងក្រាស់ ដែលធ្វើឲណូលែននិងអុីវើរ៉េតមិនខ្លាមិនបាន

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now