ភាគទី១៥

1.2K 36 2
                                    

Sorry អ្នកអាន.ដោយសារអេដមីនរវល់ ទើបupdate បានតែនៅក្នុងផេកមុន.
====
«តោះម៉ាក់យើងចូលទៅ»
«ឯងទៅលើកអាក្មេងនោះមក»លោកស្រីហាស្សែលបង្ហាញប្រាប់អ្នកដែលគាត់ជួលមកឲទៅលើកថេយ៉ុង
ពួកគេធ្វើដំណើរចូលទៅ !!

ក្នុងបន្ទប់ពណ៍ប្រផេះ មានអំពូលភ្លឺជ្រោងច្រាចបង្ហាញឲឃើញបុរសចំណាស់អាយុខ្ទង់40ឆ្នាំជាង កំពុងអង្គុយនៅលើសាឡុងអមជាមួយរឹកពាក្រអឺតក្រទមបន្តិច
«សួស្តីលោកស្រីហាស្សែល រីករាយណាស់ដែលបានជួបលោកស្រី»លោកលីញញឹមទៅកាន់អ្នកស្រីហាស្សែលព្រមទាំងភ្ជាប់ជាមួយពាក្យសម្តីស្វាគមន៍យ៉ាងសមរម្យ.
«អ៊ើ រីករាយដែលបានជួបលោកដូចគ្នា»
«យើងចូលសាច់ការទៅលោកស្រី»
«ចាស! ចាស»
លោកលីចាប់ផ្តើមស្កេនមើលពីទម្រង់មុខរបស់រាងតូចពីក្បាលដល់ចុងជើង ធ្វើឲគាត់ភ្ញោចស្នាមញញឹមចេញមក
«ស្អាតគ្មានទាស់ បើបានមកនៅជិតច្បាស់ជាល្អហើយ»
«ខ្ញុំបានប្រាប់លោកហើយថាក្មេងរបស់ខ្ញុំ មិនអន់ទេ»
«គិតគូរទៅតម្លៃប៉ុន្មាន» រាងតូចព្រៀបដូចជាវត្ថុដែលគេដាក់លក់ ព្រមទាំងកំណត់តម្លៃជាកំហិត.រាងតូចថេយ៉ុង
សន្លប់បាត់បង់ស្មារតី ទាំងមិនដឹងថាខ្លួនឯងពេលនេះកំពុងធ្លាក់ចូលអន្លង់ដ៏ជ្រៅដោយដៃម្តាយចុងរបស់ខ្លួនផ្ទាល់
«8000$»តម្លៃលេចចេញពីមាត់របស់លោកស្រី
ហាស្សែល
លោកលីសើចតិចៗរួចបោះភ្នែកទៅកាន់លោកស្រី
«ខ្ញុំឲលោកស្រី10000$យ៉ាងមិចដែល» ណូរ៉ាចំហរមាត់បន្ទាប់ពីដឹងពីប្រាក់ដែលចរចាអម្បាញ់មិញ គ្រួសារមិនសូវធូធារ លុយប៉ុណ្នេះគឺច្រើនបំផុតសម្រាប់អ្នកមិនសូវមានសមត្ថភាព
«ខ្ញុំព្រម»ចម្លើយរបស់ហាស្សែលឆ្លើយមកទាំងមិនមានភាពស្ទាក់ស្ទើរអ្វីបន្តិច ហាក់ដូចពេលនេះគាត់កំពុងឆ្កួតនិងអំណាចទឹកប្រាក់.
Mr.លី បានបក់ដៃឲកូនចៅរបស់គាត់ទៅយកលុយដើម្បីមកឲលោកស្រីហាស្សែល
«នេះជាលុយរបស់លោកស្រី យករួចអញ្ចើញចេញពីទីនេះជាប្រញាប់» លុយមួយដុំបោះទៅលើតុឥតថ្នមដៃ
«ខ្ញុំមិននៅយូរឲទើសមុខរបស់លោកទេ បានរបស់ដែលខ្ញុំចង់បានហើយ ចឹងសូមជម្រាបលាលោកហើយ»
លោកស្រីហាស្សែលនិងកូនស្រីរបស់គាត់បោះជំហានចេញពីកាសុីណូរបស់លោកលីជាប្រញាប់ គាត់ស្រាប់តែមានអារម្មណ៍មិនសូវស្រួល

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now