ភាគទី១១

1.1K 48 0
                                    

#អូនជាកម្មសិទ្ធិបង
ភាគ១១
     ៚ ដៀលថាត្រឹមខ្ញុំបាន តែកុំដៀលដល់ម្តាយខ្ញុំ៚

============

«បើចឹងមែនត្រូវប្រយ័ត្នឲបានច្រើន»
«ប៉ា!! រិទ្ធអំណាចប៉ុនស្រមោចរបស់វាមកធ្វើអ្វីដល់ខ្ញុំមិនបានទេ»សម្តីដ៏មាំរបស់ជុងហ្គុកបោះទៅកាន់ឪពុកវិញ
«ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិននៅក្រោមអ្នកណាទាំងអស់» លោកព្រីលនាល៍ញញឹមយ៉ាងសមចិត្តពេលដែលឃើញកូនប្រុសរបស់លោកមានភាពច្បាស់លាស់ សម្តីមុឺងម៉ាត់ ម៉ត់ចត់

+Next to home (ថេយ៉ុង)
ថេយ៉ុងបានធ្វើដំណើរមកកាន់ផ្ទះរបស់ខ្លួន រហូតដល់មុខទ្វាររបង រាងតូចចាប់ផ្តើមភ័យញ័រខ្លួននឹកគិតអ្វីដែលនិងត្រូវជួបនាពេលខាងមុខ ថេយ៉ុងចាបផ្តើមនឹកគិតអំពីសៀវភៅចំនួន18ក្បាលនៅក្នុងដៃថង់វារាងធំសមល្មមដែលបើយកចូលទៅច្បាស់ណាស់គាត់និងសួរនាំបើមិនចឹងទេសៀវភៅនិងខ្ទេចម៉ុតដូចផេះជាមិនខាន.

«ត្រូវហើយ!! យកទៅលាក់និងគុម្ពផ្កា អេថេយ៉ុងឯងឆ្លាតណាស់តើ»រាងតូចញញឹមចេញមកភ្លាមៗ ពេលខួរក្បាលនឹកគិតដល់ដំណោះស្រាយបានយ៉ាងល្អ
រាងតូចថេយ៉ុង ចាប់ផ្តើមដាក់ជ្រទល់កង់ រួចកាន់ថង់សៀវភៅទៅលាក់នៅកន្លែង កន្លាតផ្កា.
«រួចរាល់ សង្ឃឹមថាមិនមានអ្នកឃើញទៅចុះ»រាងតូចចាប់ផ្តើមបណ្តើកង់ចូលក្នុងផ្ទះទាំងបុណ្យនៅក្នុងចិត្ត កុំឲម្តាយកូនចិត្តខ្មៅទាំងពីរូបនោះរករឿងខ្លួន

ថេយ៉ុងដើរចូលក្នុងផ្ទះទាំងទឹកមុខចាប់ផ្តើមភ័យ បន្តិចក្រោយមកក៏ចាប់ផ្តើមឮសម្លេងពីកន្លែងសាឡុងដែលមានម្តាយចុងនិងប្អូនស្រីចុងរបស់ខ្លួនអង្គុយ
«ទៅណាបាត់ពេញមួយយប់ ទាក់ប្រុសឬក្មេងចង្រៃ»សម្លេងបន្លឺចេញពីមកពីម្តាយចុងដោយមិនគោរពថេយ៉ុងសូម្បីបន្តិច
«មែនហើយម៉ាក់ ប្រហែលទាក់ប្រុសហើយមើលទៅហឹស»ទាំងម្តាយទាំងកូនចរឹកមិនឲខុសគ្នាសូម្បីបន្តិច
«ណូរ៉ា ឯងកុំចេះមកចោតប្រកាន់បង»រាងតូចថេយ៉ុងតបទៅវិញទាំងសម្លេងឮគ្រាន់បើ ល្មមឲម្តាយកូនពីនាក់នោះក្តៅក្រហាយ
«វាជាការពិតឬមានអីខុសកូនណូរ៉ានិយាយត្រូវ បើបាត់ពីផ្ទះពេញមួយយប់ បើមិនទៅទាក់ប្រុសចាស់ឬដេកជាមួយទេ ស្មានតែបាត់ក្បាលឯងពីផ្ទះមែនទេ»
«ឯណាលុយ លុយលក់បានឲមកយើងឥលូវថេយ៉ុង»សម្លេងម្តាយចុងជម្រិតទាយកប្រាក់ដែលលក់ផ្កាបាន
«គ្មានទេ»
«យើងមិនជឿ!!»សម្រែកខ្លាំងៗបន្លឺចេញពីមាត់របស់លោកស្រីហាស្សែល
«ណូរ៉ាទៅឆែកកាបូបវាទៅ»ថេយ៉ុងបានត្រឹមឈរនៅភ្នឹងទុកឲគេឆែកកាបូបរបស់ខ្លួន។
«ម៉ាក់!!លុយច្រើនណាស់»ថេយ៉ុងងាកទៅមើលមុខណូរ៉ាភ្លាម តើអាចមានលុយដោយរបៀបណាបើថ្ងៃនោះខ្លួនចាំច្បាស់ណាស់ថាផ្កាលក់មិនដាច់សូម្បីមួយទង
«មិនអាចទេ»ថេយ៉ុងបើកភ្នែកធំៗមួយរំពេច
«មិនអាចយ៉ាងមិច នេះឯងចង់លាក់លុយពីយើងមែនទេ»
ខួរក្បាលរបស់ថេយ៉ុងចាប់ផ្តើមនឹកគិតដ៏បុរសដែលល្អចំពោះខ្លួនជាងអ្នកណាទាំងអស់ ច្បាស់ណាស់គឺលោកជុងហ្គុកព្រីលនាល៍ បើការគិតមិនខុសច្បាស់គាត់ជាអ្នកផ្តល់ប្រាក់នេះមកឲខ្លួន
«ថេយ៉ុង ឯងទៅទាក់ប្រុសចាស់ឬប្រុសក្មេងបានជាបានលុយច្រើនយ៉ាងនេះ»សំណួរចេញពីមាត់របស់ណូរ៉ា
«សន្តានដូចម្តាយឯងអញ្ចឹង មានប្រុសមិនចេះស្កប់ស្កល់»
«ដៀលថាត្រឹមខ្ញុំបាន តែកុំដៀលដល់ម្តាយខ្ញុំអី »ថេយ៉ុងបង្ខំធ្វើចិត្តត្រជាក់
«មែនហើយម៉ាក់សន្តានវានិងម៉ែវាដូចគ្នា»នាងណូរ៉ានិយាយអត់សំចៃមាត់
ថេយ៉ុងអត់មិនបានក៏ដើរទៅមុខណូរ៉ា«ផាច់ៗ»ពីកំភ្លៀងវាត់ទៅលើថ្ពាល់ស្រីល្អសងខាងទាំងទឹកមុខស្មើរធេង
«ម៉ាក់ៗវាទះកំភ្លៀងខ្ញុំណាម៉ាក់ អ្ហឹកៗ»
«នេះឯងហ៊ានម្លេសមកទះកំភ្លៀងកូនស្រីយើង យើងនិងចាត់ការអាក្មេងឯងឲរាងចាលម្តងទៅមើល កុំឲព្រហើនកោងកាចមិនស្តាប់សម្តីយើង»លោកស្រីហាស្សែល
ថេយ៉ុងបានត្រឹមនៅស្ងៀមមិននិយាយអ្វីទាំងអស់
លោកស្រីហាស្សែលនិងកូនស្រីបានដៃ ដោយឲកូនស្រីទៅចាប់ក្រៀកដៃថេយ៉ុងឲជាប់ តែដោយសារកម្លាំងថេយ៉ុងខ្លាំងជាងទើបក្រវាសណូរ៉ាឲទៅលើឥដ្ឋមួយទំហឹង
«អូយ អាថេយ៉ុង»ស្រីល្អស្រែកមួយទំហឹង
ដោយសារថេយ៉ុងកំពុងបែរទៅរកណូរ៉ា ទើបរំពេចនោះលោកស្រីហាស្សែលបានទាញយកថូផ្កានៅជិតនោះទៅ.....
«ផាំង»ឈាមហូរចេញពីក្បាលថេយ៉ុងយ៉ាងសស្រាក់
លោកស្រីហាស្សែលញញឹមយ៉ាងសមចិត្ត
«អូយ!!»ថេយ៉ុងបែរទៅរកលោកស្រីហាស្សែលទាំងដៃនៅទប់ក្បាលដែលត្រូវនិងអំបែងថូរអម្បាញ់មិញ ថេយ៉ុងស្រាប់តែទន់ជង្គង់ដួល
«នេះជាលទ្ធផលដែលឯងមិនគោរពយើង ហើយហ៊ានលើកដៃទះកំភ្លៀងកូនស្រីរបស់យើងថែមទៀត»
«លោកស្រីអាក្រក់ជាងអ្វីដែលខ្ញុំគិតទៅទៀត»ថេយ៉ុងប្រឹងហើបមាត់និយាយ ដោយសម្លឹងទៅពួកគេដោយក្រសែភ្នែកស្អប់ខ្ពើម
ការវាយទៅលើថេយ៉ុងមិនទាន់បញ្ចប់នៅឡើយទេលោកស្រីហាស្សែលនិងណូរ៉ា បាននាំគ្នាព្រួតវាយទៅលើថេយ៉ុងមួយដំណំុ
មុខដែលធ្លាប់តែស្រស់ស្អាតរបស់ថេយ៉ុង ពេលនេះមានសុទ្ធតែស្នាមជាំខៀវពេញមុខ
ថេយ៉ុងចាប់ផ្តើមទន់ភ្នែកដោយសារមិនអាចទ្រាំទ្រនូវភាពឈឺចាប់ទាំងនេះបាន ប៉ុន្តែពាក្យសម្តីដែលខ្លួនឮមុនពេលបិទភ្នែកគឺ
«យកវាទៅលក់ទៅម៉ាក់ ប្រាកដជាបានថ្លៃមិនខានហឹស»ស្តាប់បានត្រឹមនេះថេយ៉ុងក៏សន្លប់បាត់បង់ស្មារតី
«កុំទាន់អាលគិតពីរឿងនេះ យកវាទៅចងសិនទៅណូរ៉ា» ពីរនាក់ម្តាយកូនប្រឹងអូសរាងកាយដែលសន្លប់ស្តូកស្តឹងទៅកាន់បន្ទប់ដាក់សម្ភារៈ

ចូលមកដល់ក្នុងបន្ទប់នេះភ្លាម អ្វីដែលយើងក្រឡេកឃើញមុនគេគឺឥវ៉ាន់ចាស់ៗ ដែលរុំព័ទ្ធដោយធូលីសុទ្ធសាធ
«អ្ហុ៎ៗៗ»សំឡេងឈ្លក់ដីធូលីដែលហោះកាត់ច្រមុះរបស់ណូរ៉ាធ្វើឲនាងឈ្លក់
«ហូយម៉ាក់ ខ្ញុំឈ្លក់និងអាធូលីស្អីនេះឡើងចង់ស្ទះខ្យល់ហើយ »(Reader'sជួយគិតអេដមីន!! យាយបុិណូរ៉ានេះសូម្បីតែធូលីក៏ឈ្លោះជាមួយដែល
«ឈ្លក់អីតែឯង យើងនេះស្ទើរស្ទះខ្យល់ទៅហើយ»
«ចងវាឲលឿនទៅនិងអាលបានចេញពីទីនេះ»
«ដឹងហើយម៉ាក់»
«រួចរាល់ ហឹស តោះម៉ាក់យើងទៅវិញ» សម្រឹបជើងបានដើរចេញពីបន្ទប់នោះយ៉ាងរហ័ស

[ម៉ោងបាយថ្ងៃត្រង់]
មនុស្សបីនាក់អង្គុយលើតុអាហា ដែលលោកហ្រេដធើរីមកពិសារបាយថ្ងៃត្រង់នៅផ្ទះ បន្ទាប់ពីគាត់បានធ្វើការងាររបស់គាត់រួចរាល់់
ទោះជាគាត់មិនសូវគិតដល់ថេយ៉ុងបានច្រើន ប៉ុន្តែពេលបាត់មិនឃើញមកញុាំបាយទើបគាត់ឆ្ងល់
«ហាស្សែល បាត់ថេយ៉ុងទៅណាមិនឃើញគេមកញុាំបាយ»
«លោកបងទៅខ្វល់ខ្វាយនិងអាក្មេងនិងធ្វើអី នឹកដល់ភ្លាមអារម្មណ៍ខ្ញុំមិនល្អតែម្តង»
លោកហ្រេដធើរីដកដង្ហើមធំបន្តិច ក៏ចាប់ផ្តើមញុាំអាហារដែលនៅលើតុ
«ប៉ាទៅឆ្ងល់ពីគាត់ច្រើនធ្វើអី បាត់ទៅមួយយប់ហើយប្រហែលទាក់ប្រុសហើយមើលទៅហឹស»
លោកហ្រេដធើរីនៅតែមិនមាត់ គាត់នៅតែពិសារអាហាររបស់គាត់ដោយស្ងៀមស្ងាត់

========
សូមរីករាយអាន
Rydanial-រ៉ាយដានាល៍

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now