អានដោយក្តីរីករាយ..
•••
អូនជាកម្មសិទ្ធបង
ភាទី២១ជុងហ្គុកក៏ប្រទះឃើញខោអាវដែលភ្ជួរទុកនៅជិតនោះ តែអ្វីដែលទាក់ភ្នែកជាងគេគឺ អាវដែលរហែកត្រូវបានកែរច្នៃចេញជារូបផ្កាយដ៏ស្រស់ស្អាត គាត់ញញឹមបន្តិចរួចក៏
ចាប់ផ្តើមយកខោអាវនៅទៅផ្លាស់។
•••
បើយើងងាកមកមើលរាងតូចថេយ៉ុងឯនេះវិញ គឺចុះមកក្រោមធ្វើមិនដឹង ភ្នែកក្រលែកមើលសងខាង រួចក៏ចាប់អារម្មណ៍ចង់ដើរចូលទៅក្នុងផ្ទះបាយ
«មានអ្វីឲខ្ញុំជួយធ្វើទេ» រាងតូចដើរចូលមកក្នុងផ្ទះបាយ
រួចញញឹមតិចៗទៅកាន់អ្នកក្នុងផ្ទះបាយ ដែលម្នាក់ៗកំពុងស្រូតឲឆាប់រួចរាល់នូវអាហារពេលព្រឹក
អ្នកបម្រើទាំងអស់ងាកមើលមុខគ្នាព្រោងព្រាត រួចលេបទឹកមាត់ផ្សើមបំពង់កបន្តិច ព្រោះពួកគេសុទ្ធតែបានជុងហ្គុកប្រាប់និងព្រមានរួចជាស្រេច ដោយមិនត្រូវឲថេយ៉ុងធ្វើការងារអ្វីទាំងអស់
«មានអ្វីទេ ម៉ោះខ្ញុំជួយណាហិហិ» រាងតូចមិននិយាយតែមាត់ ក៏រហ័សនាំខ្លួនទៅជួយពួកគេ
«កុំអីអ្នកប្រុសតូច អ្នកប្រុសទៅអង្គុយឲស្រួលទៅមិនចាំបាច់ហត់ច្រើន ចាំពួកខ្ញុំជាអ្នករៀបចំវិញ» អ្នកបម្រើតបទាំងសម្លេងដាច់ៗ
«បងហៅខ្ញុំអ្នកប្រុសតូចធ្វើអី ខ្ញុំមិនទម្លាប់ទេ បងហៅខ្ញុំថាថេយ៉ុងមកណា ស្រួលស្តាប់ជាង!!» ថេយ៉ុងហាក់មិនទម្លាប់ពេលគេហៅខ្លួនបែបនេះ មើលទៅគាត់ក៏មានអាយុស្របាលខ្លួនដែលមិនចាំបាច់ហៅបែបនេះក៏បាន
«មិនបានទេអ្នកប្រុសតូច» អ្នកបម្រើនូវតែឱនមុខចុះដដែល
«ខ្ញុំក៏មិនមានឋានះអីធំដំទេ ត្រឹមតែជាទំនិញដែលគេទិញយកមក មិនមានតម្លៃគ្រប់គ្រាន់និងឲពួកបងហៅខ្ញុំចឹងទេ» ថេយ៉ុងរាងមុខស្រពោនបន្តិចពេលដែលដឹងថាខ្លួនឯងមកទីនេះក្នុងនាមជាអ្វី
«ហៅបានដែលហេស៎»អ្នកបម្រើនៅតែផ្ទួនសំណរនេះឡើងវិញ
«ប្រាកដណាស់»ស្នាមញញឹមដ៏ស្រស់ស្រាយរបស់ថេយ៉ុងត្របាញ់ទៅរកអ្នកបម្រើនៅក្នុងនោះតែក៏មានអ្នកបម្រើម្នាក់ អង្គុយពេបមាត់ជ្រេញនិងចរឹករបស់ថេយ៉ុង
«ហឹសធ្វើខ្លួនដូចខ្លួនឯងអស្ចារ្យណាស់ចឹង ស្រួលមិនស្រួលជាប្រុសលក់ខ្លួន លោកម្ចាស់យកមកសុី សុីអស់ជាតិហើយក៏បោះចោល ដូចតែស្រីមុនៗចឹង»នេះជាពាក្យសម្តីរបស់នាងស៊ូជីន នាងនៅបម្រើទីនេះ7ឆ្នាំហើយ តែមិនសូវមានអ្នកបម្រើណាចង់រាប់រកនាងទេ ក៏ព្រោះតែចរឹកដ៏យ៉ាប់របស់នាងឆ្អិនក្បាលសុីកន្ទុយ ដើររករឿងគេមិនលោះថ្ងៃ ។
ពាក្យសម្តីបានត្រឹមនិយាយតិចៗល្មមស្តាប់ម្នាក់ឯង តែក៏ធ្វើឲសូហ្វៀនៅជិតនោះឃើញមាត់នាងម្អបៗ ប៉ុណ្នេះក៏ដឹងទៅហើយថានាងស៊ូជីននេះគិតអ្វី
«និយាយស្អីនាងស៊ូជីន» សូហ្វៀទម្លាក់បន្លែចេញពីដៃ ឈរច្រត់ចង្កេះ រួចបែមុខទៅសួរស៊ូជីន
«និយាយស្អី យើងមិនបាននិយាយស្អីផងហឹស»
ស៊ូជីននិយាយទាំងមាត់ពេប
«ស្មានតែយើងមិនដឹងមែនទេ ថាខួឯងនេះវាគិតគំនិតស្មោគគ្រោកស្អី»
«អើ បើដឹងហើយសួរធ្វើអី»
«មិនចោលចរឹកមែន » សូហ្វៀ
ថេយ៉ុងដែលឈរនៅជិតនោះចាប់ផ្តើមសម្លឹងមើលសូហ្វៀនិងស៊ូជីន នៅពេលដែលពួកនាងសម្លក់គ្នាស្ទើជ្រុះគ្រាប់ភ្នែក ទាំងមិនដឹងទេថាពួកគេកំពុងឈ្លោះគ្នាដោយសារតែប្រធានបទរបស់ខ្លួន ។
«កាន់ជើងណាស់ណ៎ ជាកញ្ចាស់របស់វាឬ បានខំវាការពារយ៉ាងនិង»
«ហួសហេតុពេកហើយនាងស៊ូជីន» សូហ្វៀទ្រាំមិនបានចង់តែដាក់ម៉ាអង្រែឲស្វាងទេ
«យ៉ាងមិចយើងនិយាយត្រូវឬ បានខ្ញាល់យ៉ាងនិង ហឹសខ្ចិលនៅជិតអ្នកខ្លះណាស់ នាំតែអពមង្គល» ស៊ូជីននិយាយរួចក្រវាសភ្នែកទៅមើលថេយ៉ុង
ថេយ៉ុងស្តាប់ពួកគេនិយាយរហូតដល់ភ្លេចពីកាំបិទដែលខ្លួនកំពុងកាន់ហាន់បន្លែ
«អូយ!!»ថេយ៉ុងស្រែកបន្តិច ពេលដែលកាំបិតមុតចំដៃខ្លួនឯងហូរឈាមសស្រាក់
ថេយ៉ុងរត់ចេញពីបន្ទប់នោះភ្លាម រាងតូចរត់ព្រមទាំងលើកដៃម្ខាងខ្ទប់ឈាមកុំឲហូរមកបន្តទៀត
«ទៅណាបន្ត បើមិនស្គាល់ទីតាំងវិមានផង» ថេយ៉ុង
យកដៃខ្ទប់មុខ ធ្វើមិចនិងបើវិមានធំយ៉ាងហ្នឹង ថេយ៉ុងក៏ក្រលែកឃើញទោងនៅជិតវិមានក៏រហ័សរត់ទៅអង្គុយភ្លាម
មកដល់ដាក់គូទអង្គុយភ្លាមក៏នឹកឃើញពីសម្តីពួកគេដែលទាស់គ្នាអម្បាញ់មិញ
«មិនថាទៅដល់ទីណា កន្លែងណាខ្ញុំមិនអាចឲអ្នកណាម្នាក់សប្បាយចិត្តពេលដែលមានវត្តមានខ្ញុំ អ្ហឹកៗ» មិនមែនថេយ៉ុងមិនដឹងអំពីសម្តីពួកគេអម្បាញ់មិញទេ គ្រាន់តែខ្លួនមិនមានអ្វីតបទៅពួកគេវិញ បានត្រឹមស្តាប់ពាក្យសម្តីពួកគេនិទ្ទា
«តើវាខុសឬ បើក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំគ្រាន់តែប្រាថ្នាចង់បានភាពស្ងប់សុខនិងទទួលបានសេចក្តីសុខពិតប្រាកដមួយដ៏ល្អ» រាងតូចនៅតែអង្គុយយំសស្រាក់
ទឹកភ្នែកហូរកាន់តែខ្លាំង តើវាលំបាកណាស់ឬបើខ្លួនគ្រាន់តែចង់បាននូវរឿងទាំងនេះ
•••
រាងកាយខ្ពស់សង្ហារកំពុងបោះជើងយ៉ាងប្រញាប់ចុះមកជាន់ខាងក្រោម
កែវភ្នែកទាំងគូរកំពុងសម្លឹងរកមើលម្ចាស់ចិត្ត
«ថេយ៉ុងនៅឯណា» ជុងហ្គុកសួរទៅកាន់ណូលែន
«ខ្ញុំអត់ដឹងទេទាន» ណូលែនលើកដៃអេះក្បាលតិចៗ
«អត់បានការ» ជុងហ្គុកក្រហឹមទាំងការមិនពេញចិត្ត
«ជំនិតប៉ាកាច់យស្អី សួរស្អីក៏មិនដឹងៗ អញកាត់ប្រាក់ខែអស់លូវនិង» ណូលែនឮហើយប្រកែកញាប់មាត់
«ទេទាន គេខំធ្វើការចង់ងាប់ មកកាត់ប្រាក់ខែ ខ្ញុំមិនសុខចិត្តទេ ហឹហឹ» អុីវើរ៉េតក្រវីក្បាល សើចនិងចរឹករបស់ណូលែន និយាយឲត្រង់ទៅណូលែនពេលនិយាយឬធ្វើរឿងការងាគឺច្បាស់លាស់ម៉ត់ចត់បំផុតមិនឡេះឡោះដាច់ខាត តែកុំមើលចរឹកក្រៅម៉ោង កូនក្មេងអាយុ10ឆ្នាំជាគ្នា!!
«សើចអីអារ៉េត» ណូលែនសម្លក់អុីវើរ៉េតថ្លែរ
«សើចឯងនិងហើយ ហាហា លោកម្ចាស់កាត់ប្រាក់ខែ»
«យើងនិងឲលោកម្ចាស់កាត់ប្រាក់ខែឯងដែល»
«យើងមិនបានខុសអីផង រឿងអីត្រូវកាត់ ហឹស»
«យើងក៏ជាជំនិតឯងក៏ជាជំនិត បើគាត់សួរទៅឡេឡឺទាំងពីរ កាត់ប្រាក់ដូចគ្នា»
ជុងហ្គុកចាប់ផ្តើមមួម៉ៅនិងចារឹកកំពូលកូនចៅ បើល្អៗយ៉ាងនិង។
«...» ជុងហ្គុកដើរចេញទាំងមិនខ្ចីតប .
ណូលែននិងអុីវើរ៉េតសម្លឹងមើលជុងហ្គុកដែលដើរចេញចូលរករាងតូចពេញវិមាន
«ហើយឯងទៅណា» ណូលែន
«ទៅរកម្ចាស់តូច»
«យើងទៅដែល»••••••
ស្រលាញ់អ្នកអានពេញបេះត្នោត!!🐧
====
Rydanial_រ៉ាយដានាល៍
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Aventure[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត