=======ជុងហ្គុកដើរចេញពីបន្ទប់អូហ្វីស ទាំងទឹកមុខមិនញញឹម យើងអាចនិយាយបានថាបុរសម្នាក់ជាបុរសទឹកកកច្បាស់ណាស់ ជុងហ្គុកកម្របញ្ចេញស្នាមញញឹមឲអ្នកណាឃើញណាស់ ជាធម្មតាគាត់តែងតែប្រើទឹកមុខបែបនេះជាប្រចាំ.
ណូលែនដើរចេញពីតុធ្វើការរបស់ខ្លួន សម្តៅទៅកាន់ជុងហ្គុកបន្ទាប់ពីឃើញជុងហ្គុកដើរចេញមក
#ក្នុងឡាន
«តើលោកម្ចាស់ និងទៅវិមានសិនឬ»
«ណូលែន បើកទៅវិមានទៅ យើងចង់សម្អាតខ្លួនសិន»ជុងហ្គុកប្រាប់ទៅកាន់ណូលែន នាយធ្វើការតាំងពីពេលព្រឹក វាពិតជាមានអារម្មណ៍ថាស្អុះស្អាប់
នាយក្រាស់ បានផ្អែកខ្លួនទៅនិងកៅអីឡាន បិទភ្នែកអង្គុឲស្រួលខ្លួនបន្តិច រួចចាប់ផ្តើមអង្គុយគងអន្ទាក់ខ្លា លើកលេបថបមកដាក់នៅលើភ្លៅ រួចបំពេញការងារយ៉ាងស្ងៀមស្ងាត់ជាទីបំផុត
បរិយាកាសនៅក្នុងទីក្រុងទាំងមូលនាពេលយប់ ពិតជាមានពន្លឺភ្លឺចញ្ចេញចញ្ចាញពេញដងផ្លូវ មនុស្សកំពុងតែមមាញឹកក្នុងការត្រឡប់ទៅគេហដ្ធានរបស់ខ្លួនវិញ បន្ទាប់ពីបំពេញការងារចប់រួចរាល់។[ វិមានព្រីលនាល៍ ]
មកដល់វិមានភ្លាម មានអ្នកបម្រើឆ្វេងស្តាំចាំទទួលម្ចាស់
វិមាននេះ
អ៊ុំចំណាស់ជាងគេ អាយុខ្ទង់50ឆ្នាំជាង កំពុងដើរចេញពី
ផ្ទះបាយ បន្ទាប់ពីឮសម្លេងឡានអម្បាញ់មិញ ស្រប
ពេលគាត់ដើរចេញមកក៏ឃើញជុងហ្គុក រៀបនិងឡើង
ជណ្តើរទៅកាន់បន្ទប់របស់គេ
«លោកប្រុសធំពិសារអាហាទេទាន»«យើងមិនញុាំទេ» ជុងហ្គុកនិយាយប៉ុណ្ណេះក៏ឡើងទៅ
បន្ទប់របស់នាយបន្ត .អ្នកបម្រើក្នុងវិមាននេះសាំទៅហើយថា លោកម្ចាស់របស់ខ្លួន មិនចេះនិយាយសុាំញុាំច្រើនទេ។
ក្នុងបន្ទប់បែបផែនពណ៍ខ្មៅលាយប្រផេះ បន្ទប់នេះពិត
ធំទូលាយខ្លាំងណាស់ អាចនិយាយបានថាសមនិង
មនុស្ស10នាក់នៅទើបត្រូវ ការឌីហ្សាញយ៉ាងល្អ
ប្រណិត .របស់ដែលមានតម្លៃជាច្រើន បានដាក់តាំងក្នុង
បន្ទប់នេះតាមទីតាំងនីមួយៗ.ដៃសុទ្ធតែសសៃរវាម ឈោងចាប់យកកន្សែងពណ៍ប្រផេះ រួចដើរចូលបន្ទប់ .
រាងកាយដ៏មាំមួន សាច់ទ្រូងដ៏ហាប់ណែន កំពុងដេកត្រាំក្នុងអាងទឹកក្តៅ មានសីតុណ្ហភាពក្តៅតិចៗ ល្មមស្រួលខ្លួន នាយបិទភ្នែក ផ្អែកក្បាលនិងអាងទឹកបណ្តើរ។
មួយសន្ទុះក្រោយ ទើបគេចេញពីក្នុងបន្ទប់ ដោយមានតែកន្សែងរុំលើល្វែងខាងលើ បង្ហាញBody សុីកផេក 8កង់យ៉ាងច្បាស់ សក់កំពុងសើមបែបនេះ សង្ហាឥតខ្ចោះ ដូចច្នេះយើងមិនចាំបាច់ឆ្ងល់ច្រើនទេ ថាហេតុអ្វីបានបុរសរូបនេះសម្បូរអ្នកតាមស្នេហ៍ច្រើនម្លេស ។
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Aventure[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត