ភាគទី÷៣៤

1.5K 86 5
                                    


ជុងហ្គុកអង្គុយបញ្ឈរភ្នែកសម្លឹងមើលរង្វង់មុខតូចច្រមិចរបស់រាងតូចជាប់ បាយក៏មិនព្រមញុាំដូចគ្នា ណូលែនយកខោអាវមកឲតាំងពីក្បាលល្ងាចក៏មិនព្រមងូតទឹកផ្លាស់ !!

«ថេយ៍ហ្អា ភ្ញាក់ឲលឿនណាអូន»ដៃទាំងគូលើកទៅអង្អែលដៃកាយតូចតិចៗ !! ឃើញថេយ៉ុងក្នុងសភាពបែបនេះ នាយកម្លោះក៏មិនជាសប្បាយអរដែល !!នាយក្រោកមកទាញដណ្តប់ភួយឲថេយ៉ុងឲបានត្រឹមត្រូវ ។ ពេទ្យបានប្រាប់ដូចគ្នាថាវាមកពីជាតិថ្នាំតែប៉ុណ្នោះទើបធ្វើឲថេយ៉ុងទន់ត្របកភ្នែកគេងប៉ុន្មានម៉ោងមកនេះ !!

«ជុង.....ជុងហ្គុក !! ខ្ញុំឃ្លានទឹក»សម្លេងតូចឆ្មាៗបន្លឺក្បែរត្រចៀកជុងហ្គុក នាយកម្លោះភ្ញាក់ព្រើត

«ដឹងខ្លួនហើយហ្អេស៎អូន អាហ៎..ចាំបន្តិចបងទៅយកទឹកឲអូនញុាំណា»ស្នាមញញឹមចេញពីផែនថ្ពាល់នាយកម្លោះមាឌមាំ ដើរទៅយកទឹកក្បែរសាឡុងយកមកចាក់ក្នុងកែវ សឹមលើកមកឲថេយ៉ុង.
ជុងហ្គុកចាប់លើកថេយ៉ុងឲអង្គុយស្រួលបួល និងកាន់កែវបញ្ចុករាងតូច រហូតថេយ៉ុងក្រវីក្បាលលែងផឹកបន្ត

«នៅឈឺត្រង់ណាទេ ចាំមួយភ្លេតទុកឲបងទៅតាមdoctor»នាយបង្វែរខ្លួនចង់ចេញទៅតែដៃស្រឡូនរបស់ថេយ៉ុងចាប់ជាយអាវរបស់នាយជាប់បង្អាក់ដំណើរជុងហ្គុក

«មិនបាច់ទេ ខ្ញុំធូរស្បើយហើយ»ជុងហ្គុកដើរមកដាក់បង្គុយនៅលើតុក្បែរគ្រែពេទ្យវិញ

«ប្រាកដហើយឬ»ក្រសែរភ្នែកចាប់សម្លឹងមើលទៅមើលរាងតូចជាប់ ថេយ៉ុងងក់ក្បាលផ្ងក់ ព្រោះឥលូវវាអត់អីពិតមែន

«បើបងដឹងថាអូនប្រតិកម្មនិងរបស់ហិល បងមិនបណ្តោយឲអូនញុាំទេ»ទឹកមុខដឹងខុសរបស់ជុងហ្គុកធ្វើឲថេយ៉ុងឃើញហើយញញឹមចេញមកតែម្តង

«ជាកំហុសរបស់ខ្ញុំខ្លួនឯងទេ លោកកុំបន្ទោសខ្លួនឯងអី»រាងតូចលើកដៃទៅអង្អែលកញ្ចឹងករខ្លួនឯងតិចៗ !! ក៏ដឹងថាខ្លួនឯងប៉ះហិលមិនបាន តែនៅតែចចេសមានះញុាំទាល់តែបាន

«ក្នុងម្ហូបរបស់បង បើអូនមិនចេះញុាំហិលដកវាចេញកុំដាក់ ព្រោះរាល់ពេលក៏អូនត្រូវញុាំវាជាមួយបង»កាយតូចលើកដៃកេះក្រចកតិចៗអោនមុខចុះ

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now