ភាគទី១៤

1.1K 59 5
                                    


=====

«ណូរ៉ា»ថេយ៉ុងបង្ហោកនាងមួយអស់សំឡេង
«យ៉ាងមិច ខ្លាចភ្លេចឈ្មោះខ្ញុំមែទេ ស្រែកនោះស្រែក»
«យើងមិនគិតថានាងអាក្រក់ជូជាតិបំផុតណូរ៉ា»
«ខ្ញុំអាចអាក្រក់ជាងនេះរាប់រយដងដាក់ឯងបាន តែមិនមែនអ្នកផ្សេង!!»

«ដោះលែងយើងទៅ»ថេយ៉ុងនិយាយពាក្យនេះជាច្រើនដងប៉ុន្តែណូរ៉ាពុំមានភាពខ្វាយខ្វល់អ្វីបន្តិច
«បងតាប៉ែដាក់ស្ករម្លេះ ខ្ញុំនិយាយថាមិនលែងគឺមិនលែងហើយ»នាងញញឹមចុងមាត់រួចកាន់កែវទឹកទៅជិតនិងមាត់របស់ថេយ៉ុង ថេយ៉ុងបានត្រឹមនូវស្ងៀមមិនអាចធ្វើអ្វីបាន ដៃជាប់ចំណងបាត់ហើយ បានត្រឹមសម្លឹងមើលកាយវិការរបស់ណូរ៉ា
«ហាមាត់»
«យើងមិនហា»
«រឹងក្បាលម្លេះ តិចខ្ញុំទុកបងឲជាប់ក្នុងបន្ទប់នេះឲងាប់ចោលឆ្អឹងនឹងទៅ»
«ស្មានតែយើងមិនដឹងអំពីចរឹកដ៏ថោកទាបរបស់ឯងមែនទេណូរ៉ា ក្នុងកែវនោះច្បាស់ជាមានថ្នាំអ្វីម្យ៉ាងនៅក្នុងនោះមិនខាន»
«ហាហាៗ»សម្លេងរបស់កញ្ញាមហាពិសពុលសើចចេញមកភ្លាម នៅពេលនេះចរឹកលក្ខណះរបស់នាងដូចទៅនឹងមនុស្សរោគចិត្ត!!
«ឆ្លាតគ្រាន់បើ តែនៅតែតាមខ្ញុំមិនទាន់បងដើរយឺតជាងខ្ញុំឆ្ងាយណាស់ហាហាៗ»
«ហាមាត់»នាងដើរទៅច្របាច់មាត់របស់ថេយ៉ុងមួយកម្លាំងដៃរហូតបង្ហាញឲឃើញពីម្រាមដៃយ៉ាងច្បាស់នៅលើមុខរបស់ថេយ៉ុង
នាងកាន់កែវទឹកទៅចាក់លើមាត់របស់ថេយ៉ុង !! ថេយ៉ុងប្រឹងផ្អិបបបូរមាត់មិនព្រមទទួលទឹកនោះជាដាច់ខាត ប៉ុន្តែ
មាត់របស់រាងតូចត្រូវបានស្រីពិសពុលម្នាក់នេះ បង្ខុំឲបើកទាល់តែបាន រហូតទឹកជ្រាបចូលទៅក្នុងបំពង់កររឹមៗ នាងចាប់ផ្តើមប្រលែងដៃចេញពីមាត់របស់ថេយ៉ុងរួចឈរអោបដៃ
«ថ្វើយៗ»សម្លេងព្រួសទឹកចេញពីក្រអូមមាត់ច្បាស់ៗរបស់ថេយ៉ុង
ទោះម្បីជាខំខ្ចាក់ទឹកមកវិញយ៉ាងណាក៏ដោយក៏ទឹកមួយកែវនោះនៅតែមានប្រសិទ្ធិភាព ដោយទឹកមួយក្អឹកបានជ្រាបចូលទៅក្នុងបំពង់កររបស់រាងតូចបាត់ទៅហើយ!!
ថេយ៉ុងចាប់ផ្តើមទន់ភ្នែកភ្លាមៗ
«ប្រសិទ្ធិភាពមិនធម្មតា ហឹស»ស្រីល្អឈរអោបដៃមើលអ្នកដែលរៀបនឹងសន្លប់នោះ

ណូរ៉ាចាប់ផ្តើមបិទទ្វារបន្ទប់រៀបរយវិញ
«ម៉ាក់ៗ គាត់សន្លប់ហើយតោះយើងប្រញាប់ទៅហិហិ »
«វាសន្លប់ហើយមែនទេ កូនម៉ាក់ពូកែរណាស់»លោកស្រីហាស្សែលដើរទៅអោបកូនស្រីរបស់គាត់ថ្នមដោយក្តីពេញចិត្ត
«ចុះប៉ានោះម៉ាក់ ប៉ាទៅណា»
«ប៉ាឯងគាត់ចេញទៅធ្វើការតាំងពីបាយពេលថ្ងៃរួចម្លេះ មិនបាច់ភ័យអ្វីទេ» ទោះម្បីជាលោកហ្រេធមិនសូវស្រលាញ់និងយកទុកដាក់ តែគាត់ក៏មិនដល់ថ្នាក់ធ្វើមិនដឹងមិនឮពេលថេយ៉ុងជួបរឿងធំបែបនេះ!!
សម្លេងបើកទ្វាបន្ទប់ឃុំឃុាំង
«ទៅលើកវាទៅ»សំឡេងស្ត្រីចំណាស់បញ្ជាទៅមនុស្សមាឌធំម្នាក់ឲទៅលើកថេយ៉ុង
«បាទលោកស្រី»រាងកាយសន្លប់ស្តូកស្តឹង ត្រូវបានបុរសមាឌឌាំងនោះបីត្រកងយកទៅកាន់ឡាននៅមុខផ្ទះដែលចតចាំទុកជាស្រេច
«ផឹប»សម្លេងនៃការបោះកាយតូចទៅលើកៅអីឡានឥតថ្នមដៃ
«ណូរ៉ា កូនចូលទៅអង្គុយកៅអីខាងក្រោយជិតវាទៅ»
«ចាសម៉ាក់» ឡានចាប់ផ្តើមចេញដំណើរទៅកាន់តំបន់ កាស៊ីណូរបស់លោកលី

បន្តិចក្រោយមកឡានក៏មកដល់កាស៊ីណូ
កូនចៅរបស់លោកលី បោះជំហានចូលមករួចបានបង្ហាញប្រាប់អំពីផ្លូវដែលត្រូវចូលទៅក្នុងដើម្បីទៅជួបលោកលី
«ម៉ាក់ខ្ញុំខ្លាច»ណូរ៉ាកេះដៃម្តាយរួចនិយាយតិចៗ
«ខ្លាចអី ចូលទៅនាំមកយកលុយហើយនៅអេះអុញទៀតកូននេះ»លោកស្រីហាស្សែលក្រវីក្បាលតិចនិងចរឹករបស់ណូរ៉ា
«តោះម៉ាក់យើងចូលទៅចឹង»
«ឯងទៅលើកអាក្មេងនោះមក»លោកស្រីហាស្សែលបង្ហាញប្រាប់អ្នកដែលគាត់ជួលមកឲទៅលើកថេយ៉ុង
ពួកគេធ្វើដំណើរចូលទៅ !!

[{To Be continued}]
ធ្វើជាច្រឡំដៃ ខមិនលើកទឹកចិត្តអេដមីនម្នាក់មួយមកមើល✍️
========
សូមរីករាយអាន
Rydanial-រ៉ាយដានាល៍

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now