អូនជាកម្មសិទ្ធបង
ភាគ.២៥
_______ជុងហ្គុកដើរសម្តៅទៅកាន់បន្ទប់ធ្វើការទាំងទឹកមុខស្មើរធេង
«ហាឡូណូលែន!! មកជួបយើងក្នុងបន្ទប់ធ្វើការយើងមានរឿងឲឯងចាត់ចែង»បុរសមាឌមាំអង្គុយគងអន្ទាក់ខ្លានៅលើកៅអី ទាក់ទងជំនិតឲមកកាន់បន្ទប់របស់ខ្លួន
«បាទលោកម្ចាស់ខ្ញុំនិងទៅឥលូវនេះ» ទាញទូរស័ព្ទចុចបិទរួចរាល់ណូលែនប្រញាប់ឡើងទៅជាន់ខាងលើ តែក៏ជ្រួសផ្លូវគ្នាជាមួយថេយ៉ុងដែលរៀបនិងចុះមកជាន់ខាងក្រោម
«ម្ចាស់តូចអញ្ចើញទៅណាទាន» ថេយ៉ុងរៀបនិងសួរទៅហើយតែណូលែនសួរបានមុន
រាងតូចលើកដៃអង្អែលកខ្លួនឯងតិចៗរួចញញិម
«គឺខ្ញុំឃ្លាននិងណាបង ទើបចុះទៅមើលអីញុាំបន្តិច ហើយបងរៀបទៅណានិង»
«លោកម្ចាស់ហៅទៅបន្ទប់ធ្វើការ និយាយរឿងកាងារមួយចំនួន» នាយញញឹមរួចបន្តពាក្យសម្តីជាមួយរាងតូច
«គាត់នៅក្នុងបន្ទប់ធ្វើការឬ គាត់ខឹងនិងខ្ញុំទេដឹង»ថេយ៉ុងភ្លឹកមួយសន្ទុះ គិតអំពីរឿងដែលកើតឡើងអម្បាញ់មិញ
«ម្ចាស់តូច ! ម្ចាស់តូច»ឃើញអ្នកម្ខាងទៀតភ្លឹកមិននិយាយ ធ្វើឲនាយមិនចាប់អារម្មណ៍មិនហៅមិនបាន
«បា..បាទ មានអីមែនទេ»ថេយ៉ុងភ្ញាក់ព្រើត
«បងប្រញាប់មែនទេ ប្រយ័ត្នជុងហ្គុកចាំយូរ បងទៅៗ ហិហិ»ថេយ៉ុងញញិមបញ្ចេញធ្មេញសស្គុះរួចចុះទៅខាងក្រោមបាត់ទុកឲណូលែននៅឈរតែម្នាក់ឯង«ស្អាត ចរឹកល្អ មិនលោភលន់ មានចិត្តបរិសុទ្ធ ខ្ញុំមិនចាំបាច់ឆ្ងល់អ្វីច្រើនទេ ថាហេតុអ្វីបានជាលោកម្ចាស់ទុកម្ចាស់តូចសំខាន់ ស្រលាញ់យកចិត្តទុកដាក់ទទួលបានការមើលថែពីលោកម្ចាស់ជាងនរណាទាំងអស់»ដំណើរវែងៗប្រញាប់ឡើងទៅជាន់ខាងលើ
«តុ តុ »
«ចូលមក»នាយក្រាស់ឈរនៅជិតវេរ៉ង់ដា ផ្អែកដៃទៅដាក់និងបង្កាន់ដៃ ជក់បារីបង្ហុយផ្សែងយ៉ាងធម្មតាប៉ុន្តែចិត្តវិញអាចនិងមិនធម្មតា កែវភ្នែកទឹកកកសម្លឹងមើលទៅទេសភាពខាងក្រៅទាំងមិនមានប្រតិកម្មអ្វីទាំងអស់
«សម្លាប់ពួកវាចោល»ពាក្យសម្តីមិនដឹងទិសតំបន់របស់នាយធ្វើឲអ្នកជាជំនិតមិនអាចស្មានដឹងថានាយចង់សម្តៅទៅអ្នកណា
«លោកម្ចាស់ចង់សម្តៅទៅអ្នកណា»ណូលែនសម្រុងមុខចុះក្រោមព្រោះខ្លួនមិនអាចទាយដឹងថាលោកម្ចាស់ចង់សម្តៅដល់អ្នកណា គេជាជំនិតប៉ុន្តែគេមិនអាចស្មានដឹងពីជម្រៅចិត្តរបស់ជុងហ្គុកទេ ទោះម្បីជានៅបម្រើការងារជាមួយគ្នាច្រើនឆ្នាំក៏ដោយ
«ប្រាវ»សំឡេងបោកថូផ្កាដែលជិតបង្កើយ ក្បែរដៃបុរសចិត្តក្តៅ បោកទៅលើឥដ្ឋ ឥតមានត្រាប្រណី ធ្វើឲណូលែនភ្ញាក់ក្រញ៉ាងសម្លឹងមើលទៅកាន់អ្នកដែលបានប្រពឹត្ត អម្បាញ់មិញ តែអ្វីដែលនាយទទួលបានមកវិញគឺកែវភ្នែកត្រជាក់ល្ហឹមសម្លឹងមកខ្លួនឥតដាក់ មិនព្រឺឆ្អឹងខ្នងទើបជាការចម្លែក
«គ្រួសារហ្រេធធើរី !!ហ្រេធធើរី ហាស្សែល ស្រីណូរ៉ាសម្លាប់ពួកវាចោល»សម្តីត្រជាក់ល្ហឹមតែបង្កប់ទៅដោយកំហឹងដែលគុំទុកប៉ុន្មានថ្ងៃមិនទាន់ជម្រះបញ្ជី ឃើញនាយមិនរំឮកតែកុំគិតថានាយភ្លេច ប៉ះពាល់នរណាមិនដឹងតែបើប៉ះពាល់នាយនិងមនុស្សសំខាន់របស់នាយហើយ កុំសង្ឃឹមថារួចខ្លួន !!
«ពួកវាមិនសមនិងរស់ យកមនុស្សដែលយើងស្រលាញ់ទៅបង្វិលលេងជាល្បែង ដេកចាយលុយសប្បាយមិនខ្វល់ពីសុខទុករបស់ថេយ៉ុង ពួកវាមិនសមនិងរស់ទាល់តែសោះ»នាយអង្គុយគងអន្ទាក់ខ្លា បង្វិលកាំភ្លើង លេងជាមួយទឹកញញិមតិចៗ លេងដែលធ្វើឲណូលែនឃើញហើយមិនញញើតមិនបាន
«លោកម្ចាស់ អើ...»ណូលែនស្ទាក់ស្ទើរថាគួនិយាយឬអត់ បើនិយាយទៅខ្លាចកាំភ្លើងដែលនៅក្នុងដៃជុងហ្គុកនិងតម្រង់គ្រាប់មករកខ្លួន មុនតម្រង់ទៅរកគ្រួសារហ្រេធធើរី
«និយាយមក យើងបង្រៀនឲឯងសាំញុាំមែនទេណូលែន»ជុងហ្គុកជ្រឹមភ្នែកនិងចាំស្តាប់សម្តីរបស់ណូលែន
«អើ លោកហ្រេធធើរីអនាគតក៏ជាប៉ាក្មេករបស់លោកម្ចាស់ដែល តែ..»
«ហើយយ៉ាងមិច»ជុងហ្គុកនៅរក្សាមុខស្មើធេងដដែល ដែលធ្វើឲណូលែនលែងហ៊ាននិយាយបន្ត
«សម្លាប់!! រស់ឲដូចស្លាប់ តែកុំឲស្លាប់ស្រួលៗ យឺតៗតែឈឺសាច់ វេទនាជាជាងប្រពន្ធរបស់យើងរាប់រយដង »ចប់សម្តីភ្លាមទ្វាបន្ទប់ត្រូវបានបើកជំហ ដោយ...«ក្រាក»រាងកាយតូចច្រឡឹងស្ទុះចូលមកក្នុងបន្ទប់នេះដោយរឹកពារតក់ក្រហល់ ឈានជើងបោះទៅមុខតុជុងហ្គុកដោយប្រញាប់
«ជុង តើលោកនិយាយអ្វីអម្បាញ់មិញនេះ??»
«សម្លាប់គ្រួសារហ្រេធធើរី»សំនួនមួយឃ្លាស្ទើតែឲថេ យ៉ុងខ្យល់គរដួលភ្លាម
«កុំអី ខ្ញុំសូមអង្វរ ហ្ហឺៗ»ថេយ៉ុងគ្រវីក្បាលញញ័រតតាត់ទឹកភ្នែកស្រក់ចុះមកដោយភាពឈឺចាប់ ថេយ៉ុងមិនអាចទប់ទឹកភ្នែកជាប់បានពេលឮសម្តីដែលជុងហ្គុកនិយាយ
ណូលែនចាប់ផ្តើមបោះជំហានចេញជាប្រញាប់ពេលឃើញចៅហ្វាយកំពុងនិយាយគ្នា មិនចង់នៅរំខានរឿងផ្ទាល់ខ្លួនរបស់ចៅហ្វាយ!!! រួចបិទទ្វាវិញយ៉ាងត្រឹមត្រូវ«អូនកំពុងតែការពារមនុស្សដែលប៉ុនប៉ងចង់យកអូនទៅធ្វើបាប អូនគិតថាវាជារឿងត្រឹមត្រូវមែនទេ»សំនួនចេញពីមាត់របស់ជុងហ្គុកធ្វើឲថេយ៉ុងតបទៅវិញភ្លាមៗ
«ត្បិតគាត់មានគំនិតនិងបានប្រព្រឹត្តវាចេញមកហើយក៏ដោយ ក៏ខ្ញុំមិនចង់មានគំនុំជាមួយពួកគាត់ដែល ជុង
យល់ពីអ្វីដែលខ្ញុំនិយាយដែលទេ ហ្ហឺៗ»ជុងហ្គុកមិនមាត់
ងើបចេញពីកៅអីទៅឈរជិតបង្អួចបែរខ្នង ជាមួយទឹកមុខមាំមិនញញិម
«....»ស្ងាត់មិនមានការឆ្លើយតប ដែលឮតែសម្លេងដែលថេយ៉ុងយំ
«ជុង កុំមានគំនិតចង់សម្លាប់ពួកគាត់អី ប៉ាក៏ជាអ្នកមានគុណដ៏ធំធេងរបស់ខ្ញុំហ្ហឺៗ »ជុងហ្គុកនៅតែមិននិយាយ
ម្រាមដៃតូចរត់ទៅស្រវាចាប់អោបចង្កេះរាងក្រាស់ពីក្រោយ បំណងចង់ឲនាយចិត្តទន់និងព្រមតាមពាក្យសម្តីដែលខ្លួននិយាយ
«កុំធ្វើបែបនេះអីណា»...
«................»ស្ងាត់
«ឲតែលោកមិនសម្លាប់ពួកគាត់ លោកឲខ្ញុំធ្វើអី្វក៏បានដែល»ម្រាមដៃតូចលើកទៅអង្រួនដៃរាងក្រាស់
ធ្វើឲជុងហ្គុកងាកមកមើលភ្លាមៗ ព្រមជាមួយទឹកមុខញញិម
«និយាយហើយហាមលេបសម្តី បងមិនមែនជាមនុស្សដែលស្តាប់ពាក្យកុហក បងទទួលតែពាក្យពិត ថេយ៉ុងយល់ពីអ្វីដែលបងនិយាយឬអត់»ចប់សម្តី ដៃមាំលើកទៅក្រសោបបីរាងកាយតូចច្រឡឹង មកអង្គុយនៅលើភ្លៅតាមទម្លាប់
ថេយ៉ុងងក់ក្បាល ខ្លួននិងព្រមធ្វើគ្រប់យ៉ាងឲតែគ្រួសារបានរួចផុតពីការស្លាប់ដោយស្នាដៃ ត្រកូលព្រីលនាល៍
«ប្រាកដហើយត្រូវទេ??»មិនត្រឹមតែនិយាយ ថើបញីញក់ទៅលើថេយ៉ុងទាំងថ្ពាល់សងខាង នាយពិតជាខ្នាញ់និងថេយ៉ុងណាស់ បើអាចលេបបានលេបទុកយូរណាស់ហើយ មិនឲអ្នកណាឃើញមុខប្រពន្ធតូចរបស់នាយទេ
«ខ្ញុំបានគិតច្បាស់អំពីរឿងនេះ»ថេយ៉ុងងល់ក្បាលញាប់ៗ
«សំណើររបស់បងគឺ......»
???????????
YOU ARE READING
អូនជាកម្មសិទ្ធិបង [Not Finished]✔️
Phiêu lưu[Dangerous is sweetheart] ប្រលោមលោកបែបប្រឌិត