ភាគ.២៩

945 45 0
                                    


Part.29       *តើខ្ញុំអាចយកអាហារទៅឲប្តីរបស់ខ្ញុំបានឬអត់*

«រួចរាល់ហើយ»ថេយ៉ុងបានរៀបចំអាហាររួចរាល់សឹមញញឹមយ៉ាងស្រស់ ពេញចិត្តនូវអាហារដែលខ្លួនបានចម្អិនដោយផ្ទាល់ដៃ មូលហេតុដែលចង់ធ្វើអាហារដោយខ្លួនឯងបែបនេះក៏បារម្មណ៍ពីសុខភាពរបស់ជុងហ្គុក មិនចង់ឲញុាំអាហារខាងក្រៅច្រើនវាមិនល្អសម្រាប់សុខភាពទេ!

«អ៊ំមានលេខទូរស័ព្ទរបស់ណូលែនទេ ខ្ញុំចង់ខលសួរគាត់បន្តិច»អ៊ំហ្វាងទាញទូរស័ព្ទដែលស៊ាតនិងហោប៉ៅអាវជំហ៊ាងម្ខាង ហុចទៅឲថេយ៉ុង

«នេះម្ចាស់តូច»ថេយ៉ុងលាដៃទៅទទួល រហ័សចុចចូលប្រព័ន្ទលេខទូរស័ព្ទ ចុចទៅជំនិតរបស់ប្តីខ្លួន

«ហាឡូណូលែន» សំលេងទូរស័ព្ទខលទៅមិនដល់10វិនាទីទាន់ អ្នកម្ខាងទៀតនៃទូរស័ព្ទរហ័សលើកទទួលភ្លាម

«បាទ!ខ្ញុំណូលែនទទួល នេះជាលេខរបស់អ៊ំហ្វាងឬ?»ណូលែនដកទូរស័ព្ទចេញពីត្រចៀកមកមើលថាជាលេខរបស់អ្នកណា នៅក្នុងអេក្រង់បង្ហាញយ៉ាងច្បាស់ថាវាជាលេខរបស់អ៊ំហ្វាង

«ជាលេខរបស់អ៊ំហ្វាង តែខ្ញុំថេយ៉ុងជាអ្នកខលទៅ»ថេយ៉ុងឆ្លើយតបទៅវិញ ព្រោះអ្នកម្ខាងទៀតកំពុងច្រឡំថាអ៊ំហ្វាងជាអ្នកខលទៅ?

«ម្ចាស់តូច!»សំឡេងផ្ទួនពីណូលែន

«បាទ ខ្ញុំជាថេយ៉ុង ខ្ញុំគ្រាន់តែខលសួរបន្តិចប៉ុណ្នោះ»ថេយ៉ុងកាន់ទូរស័ព្ទផ្អិបនិងត្រចៀកម្ខាង ដៃម្ខាងទៀតលើកលើកស្រាក់បាយទៅដាក់ក្នុងកន្ត្រកមួយយ៉ាងរៀបរយ
អ៊ំហ្វាងប្រុងនិងជួយតែថេយ៉ុង គ្រវីក្បាលមិនឲជួយ

«ណូលែន តើខ្ញុំអាចយកអាហារទៅឲប្តីរបស់ខ្ញុំបានឬអត់»ណូលែនភ្ញាក់ដូចគេចាប់ទះ ពេលឮថេយ៉ុងបង្ហើបសព្វនាមហៅលោកម្ចាស់របស់ខ្លួនប្តីពេញមាត់ តើគេអាច recordសម្លេងនេះទុកឲជុងហ្គុកស្តាប់ឬអត់បើសម្លេងស្រួយស្រេសមួយខ្សែរនេះនិយាយច្បាស់ហៅជុងហ្គុកប្តីពេញៗមាត់

«ណូលែន !ណូលែនឮអ្វីដែលខ្ញុំនិយាយឬអត់»ថេយ៉ុងជម្លាសខ្លួនមកមាត់ទ្វាវិមានព្រោះកន្លែងផ្ទះបាយឮសម្លេងរញេរញៃ ធ្វើឲស្តាប់អីមិនបានសោះ! ណូលែនភ្លឹកឡើងភ្លេចឆ្លើយទៅហើយ

អូនជាកម្មសិទ្ធិបង [Not Finished]✔️Where stories live. Discover now