ភាគ៣:បើអញ្ចឹងក៏ដោះលែងខ្ញុំទៅ!

5.9K 412 21
                                    

វិមានស្ទេស៏ហ្វត

គ្រាន់តែឡានបើកមកឈប់នៅខាងមុខទ្វារចូលវិមាន វេស៏រហ័សស្ទុះចុះមកបើកទ្វារអោយភ្លាមៗ អោយចាហ្វាយកម្លោះបីអ្នកដែលសន្លប់ស្តូកឡើងទៅជាន់ខាងលើដោយមិនមាត់អ្វីទាំងអស់

"វេស៏ លោកម្ចាស់នាំនរណាមក? "ក្រោយឃើញលោកម្ចាស់ឡើងទៅផុតហើយ អ្នកបម្រើស្រីម្នាក់រំកិលខ្លួនមកក្បែរសួរនាំជំនិតកម្លោះ

"ដឹងតែជាអនាគតម្ចាស់តូចទីនេះទៅបាត់ហើយ! គ្រប់គ្នាត្រូវគោរពប្រណិបត្តិគាត់ដូចទៅនឹងលោកម្ចាស់អញ្ចឹង នេះជាបញ្ជា! "វេស៏ប្រមានអ្នកបម្រើគ្រប់គ្នាអោយបានដឹងទើបប្រាប់អោយគ្រប់គ្នាបំបែកជួរទៅធ្វើការងារខ្លួនបន្តទៀត ចំណែកខ្លួនគេផ្ទាល់ក៏ត្រូវទៅបំបាត់ភស្តុតាងនៃការបាត់ខ្លួនរបស់ថេយ៉ុងដូចគ្នាព្រោះលោកម្ចាស់បញ្ជាយ៉ាងដាច់ណាត់ថារឿងដែលថេយ៉ុងត្រូវបាន គេចាប់យកមកមិនគួរអោយនរណាមកដឹងលឺជាដាច់ខាត!

ជាន់ខាងលើ

បន្ទាប់សម្រាក...

រាងកាយតូចត្រូវបានដាក់អោយគេងលើពូកដែលក្រាលដោយកម្រាលពណ៏ខ្មៅ នឹងត្រូវបានភួយពណ៏ខ្មៅលើកដណ្តប់គ្របរាងកាយរបស់គេព្រោះសីតុណ្ហភាពក្នុងបន្ទប់រងាខ្លាំងណាស់

"....."ប្រុសកំលោះមិននិយាយអ្វីតែក៏ដាក់ខ្លួនអង្គុយក្បែរមនុស្សគេងលក់ លើកដៃទៅអង្អែលក្បាល អង្អែលមុខអ្នកគេងថ្នមៗ...ទីបំផុតថ្ងៃនេះក៏មកដល់ ថ្ងៃដែលមានវត្តមានរបស់មនុស្សម្នាក់នេះមកគេងលក់នៅលើគ្រែរបស់ខ្លួនបែបនេះ

"ស្វាគមន៏មកកាន់ស្ទេស៏ហ្វតdarling"

________

ម៉ោង៤រសៀលថ្ងៃដដែល

ទម្រាំតែជាតិថ្នាំសាប ថេយ៉ុងសន្លប់រហូតពេញមួយថ្ងៃ...បើកភ្នែកមកឃើញថាគេនៅទីកន្លែងណាក៏មិនដឹង សភាពបន្ទប់សុតតែពណ៏ខ្មៅមិនថាជញ្ជាំង ពិដានឬសូម្បីតែគ្រែដែលគេកំពុងគេង

ទីនេះជាកន្លែងណា?ចុះពេលនេះគ្រប់គ្នាយ៉ាងម៉េចទៅហើយ? គេចាំបានត្រឹមតែមានការបំផ្ទុះគ្រាប់បែកក្នុងកណ្តាលកម្មវិធី ប៉ុន្តែបន្ទាប់ពីនោះមកគេក៏លែងចាំអ្វីបន្តទៀត

[The Wrongful Desire] COMPLETE✔️Where stories live. Discover now