ភាគ៣១:យំទៀតហើយ?

4.2K 457 57
                                    

ចេញមកថ្ងៃរាងជ្រេខ្លាំង ទម្រាំតែមកដល់សមុទ្រមេឃបាក់ងងឹតយប់ខ្ទង់ម៉ោង៨ទៅហើយ ថេយ៉ុងយំតាមផ្លូវមករហូតដល់ទន់ខ្លួនគេងលក់ត្រូវជុងហ្គុកលើកបីចូលមកផ្ទះវីឡាលំហែក្បែរមាត់សមុទ្ររបស់គេ ដោយមានវេស៏នៅយួរស្បោងអាហារនិងស្បោងសម្លៀកបំពាក់ដែលឆ្លៀតចូលទិញមកពាក់កណ្តាលផ្លូវ ព្រោះពេលចេញពីផ្ទះប៉ាថេយ៉ុងមកមិនបានចូលវិមានឡើយ

ផ្ទះលំហែនេះដីតំបន់របស់គេដោយផ្ទាល់ដូច្នេះទើបមិនមានមនុស្សផ្សេងទៀតមកនៅក្បែរៗឡើយ តែក៏មានអ្នកសម្អាតអ្នកនៅចាំមើលថែរៀងរាល់ថ្ងៃទើបពេលដែលមកដល់សភាពផ្ទះមិនប្រឡាក់ប្រឡូសធូលីឡើយ

"កូនចៅខាងនោះខលមកប្រាប់ថាទំនិញនឹងដឹកចេញអោយភ្ញៀវយប់ស្អែក"វេស៏រហ័សនិយាយប្រាប់ចាហ្វាយក្រោយឃើញគេដើរចេញពីបន្ទប់សម្រាកមកវិញបន្ទាប់ពីដាក់ថេយ៉ុងអោយសម្រាករួច

"ស្អែកនេះឯងឡើងទៅពិនិត្យការងារជំនួសយើងចុះ មានការងារសំខាន់ក៏ផ្ញើរតាមម៉ែលឬខលមកក៏បាន"

"លោកម្ចាស់ពិតជាស្នាក់នៅទីនេះពេញមួយសប្តាហ៏តាមសំណើរម្ចាស់តូចមែនឬ? "

"អ្វីដែលប្រពន្ធយើងសុំ យើងដែលជំទាស់ទេ? "វេស៏គ្រវីក្បាលព្រោះពិតជាអត់មែនថេយ៉ុងចង់បានអី ចង់ស្នើរសុំអីក៏រកមកអោយមិនដែលអោយឃ្នើសចិត្ត ដូចជាពេលនេះប្រាប់ថាចង់នៅសមុទ្រមួយអាទិត្យ ក៏លោកម្ចាស់សុខចិត្តវេចការងារមកធ្វើទីនេះព្រោះបំពេញចិត្តគេដែរ

"Darlingប្រហែលជាឈ្លោះជាមួយប៉ាគេទើបយំខ្លាំងដល់ថ្នាក់នេះ យើងមិនចង់អោយគេគិតច្រើនជាងនេះឡើយ"

"លោកម្ចាស់មិនខឹងប៉ាម្ចាស់តូចទេឬ? "

"រឿងអីមិនខឹង?មកធ្វើអោយប្រពន្ធយើងស្រក់ទឹកភ្នែកដល់ថ្នាក់នេះនៅមានមិនយល់ស្របទំនាក់ទំនងយើងទៀត នេះបើមិនយល់ដល់ថាជាឪពុកក្មេកយើងច្បាស់ជាមិនទុកឡើយ! "គេនៅគោរពនៅយល់ដល់ទឹកចិត្តរបស់ថេយ៉ុងទើបព្យាយាមរំងាប់អារម្មណ៏តាមអ្វីដែលអាចធ្វើទៅបាន ទាំងដែលនេះវាមិនមែនជាចរឹករបស់គេប៉ុន្តែដើម្បីថេយ៉ុង គេនឹងកែប្រែវាចោលខ្លះទោះជារាងពិបាកបន្តិចក៏ពិតមែន

[The Wrongful Desire] COMPLETE✔️Where stories live. Discover now