ភាគ៤៩:លាឈប់ទៅ...

6.3K 676 52
                                    

អ៊ំមេការរួមទាំងវេស៏ចំហរមាត់ភ្ញាក់ផ្អើលមិនស្ទើរ បន្ទាប់ពីបានឃើញចាហ្វាយទាំងពីរចុះមកជាន់ខាងក្រោមទាំងដែលថ្ងៃនេះជាថ្ងៃត្រង់ទៅហើយ ឃើញទឹកមុខស្លេកស្លាំងរបស់ម្ចាស់តូចដែលពេលនេះត្រូវជុងហ្គុកលើកពរចុះមកខាងក្រោមក៏អត់មិនផ្អើលមិនបាន បាត់ទៅឡើងមួយយប់មិនឃើញចុះមកហូបបាយហូបទឹកដល់ស្មាននេះទៅទើបតែនឹងបានចុះមកអាងតែថ្ងៃនេះជាថ្ងៃសម្រាកមែនទេបានធ្ងន់ដល់ថ្នាក់នេះ

សុំសរសើរពិតមែន!!

"រំងាស់ស៊ុបអោយថេយ៉ុងមួយចានមក"

"ចាសលោកម្ចាស់"អ៊ំមេការរហ័សស្រូតចូលទៅចង្ក្រានបាយវិញទុកអោយវេស៏នៅឈរញញឹមសម្លឹងមើលចាហ្វាយកំពុងពរថេយ៉ុងមកតុបាយលើកអោយអង្គុយពីលើភ្លៅបែរចំហៀងមុខមករក

"ម្ចាស់តូចដូចជាស្លេកស្លាំងដល់ហើយ មិនស្រួលខ្លួនមែនទេបាទ? "លឺសំណួរថ្ពាល់ថេយ៉ុងទាំងសងខាងក៏ក្រហមងាំង តែក៏ងក់ក្បាលតិចៗ

"យប់...យប់មិញមិនបានគេងទើបមិនស្រួលខ្លួន"

"ធ្វើអីទើបមិនបានគេងម្ចាស់តូច"

"ក៏...ក៏ធ្វើការ!"ថេយ៉ុងដោះសារទាំងមិនទំនងអោយអ្នកដែលដឹងហេតុច្បាស់ជាជុងហ្គុកក៏បានត្រឹមលួចអស់សំណើចក្នុងចិត្ត ហេតុផលកុហកមិនទំនងសោះ ស្តាប់តែសំលេងក៏ដឹងបាត់ទៅហើយ

"អូហ៏...បាទ"វេស៏ញឹមៗលែងហ៊ានសួរនាំបន្ត ខ្លាចថាសួរយូរទៅថេយ៉ុងអាចនឹងអៀនខ្លាំងជាងនេះ

"ញ៉ាំអីហើយ អូនទៅមន្ទីរពេទ្យដល់ល្ងាចថ្ងៃនេះជាវេនរបស់អូន"អង្គុយរង់ចាំអាហារក៏នឹកឃើញថាថ្ងៃនេះមានម៉ោងត្រូវចូលមន្ទីរពេទ្យ

"ទៅទាំងឈឺបែបនេះ? "

"អស់អីហើយទេតើ...ម្យ៉ាងវាជាការងារអូន ទោះឈឺក៏ត្រូវតែទៅដែរ"

"តែថ្ងៃនេះជាថ្ងៃសម្រាកមិនអញ្ចឹង? "ជុងហ្គុកចងចិញ្ចើមមិនយល់ អោយថេយ៉ុងសើចយកដៃទៅច្បិចថ្ពាល់នាយតិចៗ

"អូនជាគ្រូពេទ្យម៉េចអាចមានការងារសៅរ៏ អាទិត្យឬបុណ្យទានដូចបងនោះ? អ្នកជំងឺត្រូវទទួលការព្យាបាលមានរៀងរាល់ថ្ងៃ"

[The Wrongful Desire] COMPLETE✔️Where stories live. Discover now