ភាគ៤៥​:មនុស្សរបស់ខ្ញុំ!

5K 657 93
                                    

បីសប្តាហ៏បន្ទាប់...

"អ៊ំមេការ​...."

"លោកម្ចាស់កំពុងរង់ចាំនៅខាងលើចាស"ថេយ៉ុងញញឹមអរគុណហើយស្ពាយកាបូបពេទ្យរបស់ខ្លួនឡើងទៅខាងលើ ថ្ងៃនេះមិនដឹងយ៉ាងម៉េចនៅផ្ទះសុខៗក៏ខលមករកគេទាំងកណ្តាលប្រជុំអោយខ្លួនរហ័សមកផ្ទះគេមានអ្វីចង់បង្ហាញ ទើបទម្រាំតែចប់ប្រជុំនិងនិយាយជាមួយរាមច្បងរឿងរកវិធីសាស្រ្តព្យាបាលគេទៀងនោះវាក៏ខ្ទង់ម៉ោង៦ទៅ៧ល្ងាចទៅហើយ

រុញទ្វារចូលទៅក៏ឃើញអ្នកដែលចង់ជួបគេកំពុងអង្គុយលើរទេះរុញបែរមុខទៅមើលទេសភាពមាត់បង្អួច ទាំងដែលដឹងហើយថាពេលនេះគេកំពុងតែចូលមក

"លោកមានការអី...ហេតុអីខលហៅខ្ញុំបន្ទាន់ដល់ថ្នាក់នេះ"ថេយ៉ុងដើរទៅឈរនៅក្បែរសួរនាំគេភ្លាមៗ មុននេះប្រញាប់មកនឹកស្មានថាធ្វើទុក្ខកន្លែងណាទេតើ តែនេះគេមើលទៅដូចជាធម្មតាគ្រប់យ៉ាងទេតើ

"ឯងមកធ្វើពេទ្យមើលថែយើងបានប៉ុន្មានខែហើយ? "

"ក៏ចូលជិត៥ខែដែរហើយ"

"យល់ថាជើងរបស់យើងយ៉ាងណាដែរ? "

"លោកដើរបានច្រើនជាងមុនច្រើនណាស់អាចថាវា៨០ទៅ៩០ភាគរយទៅហើយ នេះហៅខ្ញុំមកដើម្បីតែរឿងបែបនេះឬ? "ជុងហ្គុកគ្រវីក្បាលបែរមកសម្លឹងមុខរបស់គេ

"យប់នេះយើងនឹងឡើងយន្តហោះទៅឡាសវេហ្គាស ទៅចូលរួមកម្មវិធីឡើងដំណែងឧត្តមសេនីយ៏ម្នាក់!"

"ហើយលោកមកប្រាប់ខ្ញុំធ្វើអី? "

"ប្រាប់!ព្រោះយើងនឹងយកឯងទៅជាមួយ"

"ហ្ហាស!!! "

"គ្មានមកហ្ហេហ្ហាសស្អីទេ! ឯងជាគ្រូពេទ្យផ្ទាល់ខ្លួនយើង ត្រូវតាមទៅជួយមើលថែយើងអញ្ចឹងហើយ ខោអាវឯងយើងអោយអ្នកបម្រើរៀបចំរួចហើយ បន្តិចទៀតទៅជាមួយយើង"ថេយ៉ុងធ្វើមុខស្អុយ ព្រោះមិនសូវជាចង់ទៅប៉ុន្មានតែក៏គ្មានជម្រើសព្រោះយ៉ាងណាក៏មិនអាចបណ្តោយអោយជុងហ្គុកហោះទៅរដ្ឋផ្សេងទាំងមិនមានគេនៅចាំមើលថែបានឡើយ

មិនប៉ុន្មាននាទីក្រោយវេស៏ក៏មកគោះទ្វារប្រាប់ថាឡានបានត្រៀមរួចរាល់ ទើបចូលមកជួយបត់រទេះរុញយកទៅក្រោមមុនទុកអោយថេយ៉ុងនិងកូនចៅពីរនាក់ទៀតជួយគ្រាហ៏ជុងហ្គុកចុះមកខាងក្រោម

[The Wrongful Desire] COMPLETE✔️Where stories live. Discover now