ភាគ២៤:ទីបំផុតបងរកអូនឃើញហើយ!

5K 442 34
                                    

មួយសប្តាហ៏ក្រោយ

ភូមិគ្រិះខេស្តុន

"ហេនរី"

"ជម្រាបសួរអ្នកមីង"អ្នកស្រីអូលីវៀញញឹមមិនសូវសមចូលមកអោបនាយកម្លោះជាការរាក់ទាក់

"លោកអ៊ំយ៉ាងម៉េចទៅហើយ? "

"សម្រាកក្នុងបន្ទប់របស់គាត់ ពេទ្យទើបតែចេញទៅមុននេះឯង ជំងឺលើសឈាមគាត់រើឡើង...តាំងតែពីថេយ៉ុងបាត់ខ្លួនទៅនេះក៏៤ខែហើយសុខភាពបងប្រុសថយចុះជាលំដាប់រហូត"គាត់និយាយទាំងទឹកមុខស្រងូតស្រងាត់ ពិបាកចិត្តណាស់ដែលគ្រួសារគាត់មានតែរឿងមិនអស់មិនហើយរហូតបែបនេះ

"កុំបារម្ភអីអ្នកមីង មិនយូរទេខ្ញុំប្រាកដជារកថេយ៏ឃើញហើយនាំគេត្រលប់មកកន្លែងដើមវិញ"

"មីងអរគុណក្មួយហើយហេនរីដែលជួយគ្រួសារមីងមករហូត"

"គុណស្រ័យអីមីង...បន្តិចទៀតក៏ជាគ្រួសារតែមួយ ខ្ញុំម៉េចនឹងអាចអោបដៃមើលបានទៅ? "ហេនរីញញឹមតិចៗទើបងាកទៅមើលមាត់ជណ្តើរសឹមបែរមកសួរអ្នកស្រីអូលីវៀវិញ

"តើខ្ញុំអាចឡើងទៅសួរសុខទុក្ខលោកអ៊ំបានទេ? "

"បានក្មួយ ឡើងទៅចុះបងប្រុសមិនទាន់សម្រាកទេមីងត្រូវទៅត្រៀមបបរអោយគាត់សិន"ហេនរីអរគុណគាត់ហើយងាកមកមើលគ្រីសអោយឡើងទៅជាមួយ

"ហេតុអ្វីក៏ចាហ្វាយមិនព្រមប្រាប់គ្រួសារអ្នកប្រុសថេយ៏ទៅថាពេលនេះគាត់កំពុងនៅឯណា?"ក្រោយដើរឡើងមកដល់ជាន់លើគ្រីសក៏សួរឡើងព្រោះគេឆ្ងល់ពិតមែនថាហេតុអីហេនរីចាំបាច់ត្រូវមកលាក់រឿងនេះដែរ?

"ប្រាប់ទៅក៏មានតែអោយពួកគាត់លំបាកចិត្តលើសដើម ចាំពេលដែលយើងនាំថេយ៉ុងមកអោយពួកគាត់វិញមិនល្អទេឬ?ម្យ៉ាង យើងក៏ចង់អោយពួកគាត់បានដឹងថាយ៉ាងហោចណាស់យើងក៏មានសមត្ថភាពក្នុងការមើលថែការពារគ្រួសារនេះក្នុងនាមជាសមាជិកម្នាក់ដូចគ្នា"

"តែចាហ្វាយគិតថាពេលយកអ្នកប្រុសថេយ៏មកហើយគ្រប់យ៉ាងអាចនឹងដូចដើមទេ? "

"ឯងបានន័យថាម៉េច? "

"ចាហ្វាយមិនចាំពាក្យដែលស្ទេស៏ហ្វតហៅអ្នកប្រុសថេយ៏ថាប្រពន្ធពេញៗមាត់ទេឬ?អាចទេដែលពួកគេ...."

[The Wrongful Desire] COMPLETE✔️Where stories live. Discover now